ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សវនាការ​លោក​ម៉ម ​សូណង់ដូ ​​បន្ត​នៅព្រឹក​នេះ​ទៀត

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ សវនាការ​លើ​សំណុំ​រឿង​ប៉ុនប៉ងបង្កើត​តំបន់​​អបគមន៍​​របស់​លោកម៉ម ​សូណង់ដូ ដែល​ចាប់​ផ្តើម​​តាំង​ពីព្រឹក​រហូត​ដល់ល្ងាច ថ្ងៃទី​១១ ​កញ្ញា ២០១២ កន្លងមក​ មិនទាន់ឈាន​ចូល​ដល់​ទីបញ្ចប់​ទេ បន្ទាប់​ពី​មានការ​ចោទ​សួរ​យ៉ាង​​ក្តៅ​គគុក​​រួច​មក ​ឥឡូវ​​បានបន្ត​នៅ​ព្រឹក​​ថ្ងៃ​ទី១២ កញ្ញា ​២០១២ នេះ យ៉ាង​សកម្ម​ទៀត ប៉ុន្តែ​អ្នកគាំទ្រ​ដែល​មកហែហម​លោក​ម៉ម សូណង់ដូ ត្រូវបាន​

រាជ​ធានី​ភ្នំពេញ ៖ សវនាការ​លើ​សំណុំ​រឿង​ប៉ុនប៉ងបង្កើត​តំបន់​​អបគមន៍​​របស់​លោកម៉ម ​សូណង់ដូ ដែល​ចាប់​ផ្តើម​​តាំង​ពីព្រឹក​រហូត​ដល់ល្ងាច ថ្ងៃទី​១១ ​កញ្ញា ២០១២ កន្លងមក​ មិនទាន់ឈាន​ចូល​ដល់​ទីបញ្ចប់​ទេ បន្ទាប់​ពី​មានការ​ចោទ​សួរ​យ៉ាង​​ក្តៅ​គគុក​​រួច​មក ​ឥឡូវ​​បានបន្ត​នៅ​ព្រឹក​​ថ្ងៃ​ទី១២ កញ្ញា ​២០១២ នេះ យ៉ាង​សកម្ម​ទៀត ប៉ុន្តែ​អ្នកគាំទ្រ​ដែល​មកហែហម​លោក​ម៉ម សូណង់ដូ ត្រូវបាន​កាត់បន្ថយ​ច្រើនណាស់ ។

ខណៈ​​បើក​សវនការ​មាន​សមត្ថកិច្ចច្រើនរយនាក់ បាន​ពង្រាយ​កម្លាំងឃ្លំាមើល និងការពារ​សុវត្ថិភាព​នៅជុំវិញបរិវេណ​សាលា​ដំបូង​រាជធានីភ្នំពេញ  ក្រែង​​​មាន​អំពើ​ហិង្សា​ណា​មួយកើតឡើង ហើយក៏មាន​ការបិទកំណាត់​ផ្លូវព្រះមុនីរ៉េត​ចាប់ពីរង្វង់មូល​នាងគង្ហីង​រហូត​ដល់​​ភ្លើង​ស្តុប​អាង​ទឹក​អូឡាំ​ពិកផងដែរ ។ សេចក្តីរាយការណ៍បាន​បន្តថា ជាមួយគ្នានេះដែរ មានសមាជិក សមាជិកាថ្នាក់​ដឹក​នំា​សមាគមអ្នកប្រជាធិប​តេយ្យ និងប្រជាពល​រដ្ឋមកពីតាម​បណ្តាខេត្ត​ជាច្រើននាក់ បានមក​ឈរ​​និងអង្គុយមុខ​តុលា​ការដោយ​មាន​អ្នកខ្លះលើកបដា  និងស្រែក​ទាមទារឲ្យ​តុលាការដោះលែង លោកម៉ម សូណង់​ដូ ប៉ុន្តែ​ពេលនេះ​បានថមថយ​អស់​ច្រើន​ហើយ ។

ក្នុងវ័យ៧២ឆ្នាំ លោកម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ ត្រូវបានប៉ូលិសចាប់ខ្លួនកាល​ពីថ្ងៃទី១៥ កក្កដា ២០១២ ក្រោម​បទចោទប្រកាន់៤​ករណី ពាក់ព័ន្ធនឹងការនៅពីក្រោយហេតុការណ៍​ដែលរដ្ឋាភិបាលបានចោទ​ប្រកាន់​ក្រុមអ្នកភូមិ ដែលជាសាខា​សមាគមអ្នកប្រជាធិបតេយ្យ​នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះថា បានចាប់ដីខុស​ច្បាប់ និងបង្កើតតំបន់អបគមន៍។ ក៏ប៉ុន្តែលោកម៉មសូណង់ដូ និងសាខាប្រធានសមាគមអ្នកប្រជាធិបតេយ្យ នៅខេត្តក្រចេះ​ឈ្មោះ​ប៊ុន រដ្ឋា ដែលជាប់ចោទ និងបានរត់គេចខ្លួន បានបដិសេធរាល់ការចោទប្រកាន់ទំាងនោះ ។

លោកមេធាវីសុក សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា​ និងជាមេធាវីការពារក្តី លោកម៉ម សូណង់ដូ ធ្លាប់បាន​មានប្រសាសន៍ថា កូនក្តីរបស់លោកនឹងត្រូវបានដោះលែង ពីព្រោះរឿងនេះ មិនមានភស្តុតាងចោទប្រកាន់អីទេ ដោយគ្រាន់តែ​មាន​មនុស្សឆ្លើយដាក់លោកម៉មសូណង់ដូ ហើយតុលាការចេះតែចោទ​តែ​ប៉ុណ្ណោះ ។ ចំណុចនេះ ដូចជាជ្រុលហួសក្នុង​ការចោទ​ប្រកាន់នោះ វាដូចជាអត់មានភស្តុតាងអីសោះ ។ គ្រាន់តែ​មនុស្សឆ្លើយដាក់ឮគេថាប៉ុណ្ណោះ  ។ ប៉ុន្តែលោកមេធាវី  សុក សំអឿន បានបញ្ជាក់ដែរថា បើសិនជាចៅក្រមសម្រេចផ្តន្ទាទោស​​តាម​បទ​ចោទប្រកាន់ក្នុង៤ករណី​ក្នុងនោះមានបទបង្កើតតំបន់​អបគមន៍​មែន​នោះ គឺលោកម៉ម សូណង់ដូ ត្រូវប្រឈមនឹងការជាប់ពន្ធនាគារសរុបដល់ទៅ ៣០ឆ្នាំ ។

យ៉ាងណាក៏ដោយលោកមេធាវីការពារក្តីឲ្យលោកម៉ម សូណង់ដូ បានអះអាងថា  លោកបានត្រៀមខ្លួននិងឯកសាររួចរាល់ហើយ ក្នុង​នោះ​ក៏​មានមនុស្ស៥នាក់ទៀត ដែលនឹងធ្វើសាក្សីឲ្យលោកម៉ម សូណង់ដូ នៅក្នុងសវនាការថ្ងៃទី១១ កញ្ញា ២០១២ ។ ដោយ​ឡែកប្រភពពីសមាគម​អ្នកប្រជាធិបតេយ្យរបស់លោកម៉ម សូណង់ដូ នោះវិញបានឲ្យដឹងដែរថា នៅថ្ងៃសវនាការនោះ មានប្រជាពលរដ្ឋ និងសមាជិកសមាគម​ជាច្រើននាក់មកពីតាមបណ្តាខេត្តនានាចូលរួមស្តាប់សវនាការផងដែរ ។

គួរបញ្ជាក់ដែរថា លោកម៉ម សូណង់ដូ ធ្លាប់ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាប់ដាក់ពន្ធនាគារចំនួនពីរលើករួចមកហើយ ។ ដែល​លើកទី១-ទាក់ទងនឹងកុបកម្មប្រឆាំងថៃឈានដល់ការដុតស្ថានទូតថៃ កាលពីដើមឆ្នាំ២០០៣ និងទី២-ពាក់ព័ន្ធនឹងការរិះ​គន់រដ្ឋា​ភិ​បាលកម្ពុជាចំពោះ សន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម កាលពីចុងឆ្នាំ២០០៥កន្លងមក ៕