ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​រថយន្ត​ម៉ាក​រ៉េវ​ហ្វ័រ​មក​លោត​ពី​លើ​ស្ពាន​ជ្រោយ​ចង្វា​អណ្តែត​តាម​ខ្សែ​ទឹក​ជួយ​ទាន់​

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​​ការ​មាន​វិបត្តិ​រហូត​ដល់​លែង​​ចង់​រស់​មក​លោកទឹក​ពី​លើ​ស្ពាន​​ជ្រោយ​ចង្វា​តែ​ង​មាន​ពីគ្រប់​​មជ្ឈ​ដ្ឋាន​​ ។ ទោះ​បី​ជា​បែប​ណា​ គឺ​ពិតជា​មានរូប​ភាព​​ខុសៗ​គ្នា។ ហេតុ​ការណ៍​មួយ​​ថ្មី​ទៀត​បាន​កើត​​ឡើង​នៅ​ម៉ោង​១១​និង​៤៣​នាទី​យប់​ថ្ងៃទី​១០​ កញ្ញា នៅ​លើ​ស្ពាន​ជ្រោយ​ចង្វា ក្នុង​​សង្កាត់​​ស្រះ​ចក ខណ្ឌ​ដូន​ពេញ ​ដែល​បង្ក​ឱ្យ​មានការ​​ផ្អើល​ឆោ​ឡោ​ បន្ទាប់​ពី​ស្ត្រី​ម្នាក់​បើក​រថយន្ត​​ម៉ាករេ៉វ​ហ្វ័រ ​ពណ​៌ទឹក​ប្រាក់ ​​​មួយ​គ្រឿង​មក​​លោត​​ទឹក​សម្លា.ប់​ខ្លួន ​។ ​ទោះ​បី​ជា​បែប​ណា រយៈ​ពេល​​ជាង​មួយ​ម៉ោង

រាជ​ធានីភ្នំពេញ ៖ ​​ការ​មាន​វិបត្តិ​រហូត​ដល់​លែង​​ចង់​រស់​មក​លោកទឹក​ពី​លើ​ស្ពាន​​ជ្រោយ​ចង្វា​តែ​ង​មាន​ពីគ្រប់​​មជ្ឈ​ដ្ឋាន​​ ។ ទោះ​បី​ជា​បែប​ណា​ គឺ​ពិតជា​មានរូប​ភាព​​ខុសៗ​គ្នា។ ហេតុ​ការណ៍​មួយ​​ថ្មី​ទៀត​បាន​កើត​​ឡើង​នៅ​ម៉ោង​១១​និង​៤៣​នាទី​យប់​ថ្ងៃទី​១០​ កញ្ញា នៅ​លើ​ស្ពាន​ជ្រោយ​ចង្វា ក្នុង​​សង្កាត់​​ស្រះ​ចក ខណ្ឌ​ដូន​ពេញ ​ដែល​បង្ក​ឱ្យ​មានការ​​ផ្អើល​ឆោ​ឡោ​ បន្ទាប់​ពី​ស្ត្រី​ម្នាក់​បើក​រថយន្ត​​ម៉ាករេ៉វ​ហ្វ័រ ​ពណ​៌ទឹក​ប្រាក់ ​​​មួយ​គ្រឿង​មក​​លោត​​ទឹក​សម្លាប់​ខ្លួន ​។ ​ទោះ​បី​ជា​បែប​ណា រយៈ​ពេល​​ជាង​មួយ​ម៉ោង​ក្រោយ​មក​ក៏​ត្រូវ​ប៉ូលិស​ស្រង់​បាន​នៅ​​​ក្រោយ​ស្ថានីយ​ទូរ​ទស្សន៍​CTN ស្ថិត​ក្នុង​​​ភូមិ​ក្រោល​គោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សី​កែវ ​​ដោយ​សារ​តែ​អណ្តែត​តាម​ខ្សែ​ទឹក​តាម​ដង​ទន្លេ​សាប ព្រោះ​ស្រ្តី​រូបនោះ​ចេះ​ហែល​ទឹក។ ​ស្ត្រី​ដែលលោ​ត​ទឹក​សម្លាប់ខ្លួន​នោះ​​​​ឈ្មោ​នួន ថាវី អាយុ​៣៤​ឆ្នាំ ​​បាន​​និយាយថា ស្នាក់​នៅ​ម្តុំ​អូ​ឡាំ​ពិក ក្នុងខណ្ឌ​ចំការមន ។​​

​ប្រភព​ព័ត៌មាន​​ពីមន្ត្រី​​ប៉ូលិស​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ស្ត្រី​ម្នាក់​​បើក​រថយន្ត​រេ៉វ​ហ្វ័រ ​ព​ណ៌ទឹក​ប្រាក់​ មួយ​គ្រឿង​ពី​លិ​ច​ទៅកើត​​ មក​ឈប់​​អែប​ខាង​ស្តាំ​លើ​ស្ពាន​ជ្រោយ​ចង្វា រួច​ចុះ​ទៅ​ឈរ​​​ស្រែក​យំ​មួយ​សន្ទុះ ទើប​សម្រេចចិត្ត​លោត​​ចូលទៅ​ក្នុ​ង​ទឹក​​សម្លាប់​ខ្លួន​​តែ​ម្តង ​​។ បន្ទាប់​មក​ស្រាប់​តែ​ឮសំឡេង​​​ស្រែក​យំ​​ឱ្យ​ជួយ​​ល្វើយៗពី​កណ្តាល​ទន្លេ ទើប​ប៉ូលិស​​​តាម​រក​សំឡេង​​នោះ​ រយៈ​ពេល​​ជាង​មួយ​ម៉ោង​​ក្រោយ​មក​​ទើប​​ប្រទះឃើញ​ស្ត្រីនោះ​​​កំពុង​​ហែល​បណ្តែត​​​ខ្លួន​​ខ្វៃ​ៗ​នៅ​ក្រោយ​ស្ថានីយ​ទូរទស្សន៍​ CTN ទើប​ប៉ូលិស​​​នាំគ្នា​​ចុះ​ទៅ​ជួយ​ស្រង់​​រួច​ផុត​ពី​សេចក្តី​ស្លាប់​​ ។​

​បច្ចុប្បន្ន​​ស្ត្រី​​នោះ​កំពុង​សម្រាក​ព្យា​បាល​នៅ​គ្លីនិក​ឯក​ជន ចំណែក​ការ​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​​នេះ​មិន​​ទាន់​ដឹ​ងថា បណ្តាល​មក​ពី​មូល​ហេតុ​​អ្វី​ពិត​ប្រាកដ​ទេ ដោយ​សារ​ស្ត្រី​នោះ​ស្ថិត​​ក្នុង​​សភាព​អស់​កម្លាំង​​មិនទាន់​អាច​និយាយ​​បាន​ច្រើន​ ។ ចំណែក​​​រថយន្ត​​ដែល​​​​បន្សល់​ទុក​នៅ​លើ​ស្ពាន​ជ្រោយ​ចង្វា​​ត្រូវ​​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ច​រាចរ​ផ្លូវ​គោក ។

តាម​ប្រភពព័ត៌មាន​ពី​កូន​ប្រុស​​របស់​ស្ត្រី​ដែល​ប៉ង​ធ្វើ​អត្ត​ឃាត​នេះ​និយាយថា ម្តាយ​របស់​គេ​មាន​សំណុំ​រឿង​លែង​លះ​គ្នា​ជាមួយ​​ឪពុក​ឈ្មោះ វេង ហួត ​អនុប្រេធាន​សាលា​ដំបូង​ខេត្ត​កណ្តាល និងជា​​ចៅ​ក្រម​ជាតិ​នៅ​សា​លា​ក្តី​ខ្មែរ​ក្រហម ។ សំណុំ​រឿង​លែង​លះ​នោះ​ស្ថិ​តក្នុង​សាលា​ដំបូង​​រាជ​ធានី​​នៅ​ឡើយ​ទេ ៕