ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ផឹកថ្នាំ​ពុល​សម្លា.ប់​ខ្លួន​ក្រោយ​ពេល​ដឹងថា​កូន​ប្រុស​ត្រូវ​សៀម​បា.ញ់​ស្លា.ប់​លើ​ភ្នំដង​រែក​

12 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ ស្រ្តីម្នាក់​ឈ្មោះ​ប៉ុន​ ម៉ៅ​ អាយុ​៥៣ឆ្នាំ​ ​ប្តី​ឈ្មោះ​សន ហួត​ អាយុ​៥០ ឆ្នាំ​ និង​មាន​កូន​ចំនួន​៤នាក់់ ​បាន​​ផឹក​ថ្នាំ​ពុល​សម្លា.ប់​សត្វ​ល្អិត​ធ្វើ​អត្ត​ឃាត​កាល​ពីវេលាម៉ោង​១១និង​៣០​នាទីព្រឹក​ថ្ងៃទី​១០​កញ្ញា​ បន្ទាប់​ពី​​ទទួល​ព័ត៌ មាន​ថា​ កូន​ប្រុស​របស់​គាត់​ដែល​បាត់​ខ្លួន​លើ​ខ្នង​ភ្នំ​ដង​រែក​ឈ្មោះ​ហួត​ ហាក់​ អាយុ​៣១ឆ្នាំ​ ត្រូវ​ក្រុម​ទាហាន​សៀម​បា.ញ់​ស្លា.ប់​​កាល​ពី​ថ្ងៃ​ទី ២​ កញ្ញា​ កន្លង​ទៅ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅភូមិ​តាសើ ឃុំបាក់​អន្លូង​ ស្រុក​ត្រពាំង​ប្រាសាទ។

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ ស្រ្តីម្នាក់​ឈ្មោះ​ប៉ុន​ ម៉ៅ​ អាយុ​៥៣ឆ្នាំ​ ​ប្តី​ឈ្មោះ​សន ហួត​ អាយុ​៥០ ឆ្នាំ​ និង​មាន​កូន​ចំនួន​៤នាក់់ ​បាន​​ផឹក​ថ្នាំ​ពុល​សម្លាប់​សត្វ​ល្អិត​ធ្វើ​អត្ត​ឃាត​កាល​ពីវេលាម៉ោង​១១និង​៣០​នាទីព្រឹក​ថ្ងៃទី​១០​កញ្ញា​ បន្ទាប់​ពី​​ទទួល​ព័ត៌ មាន​ថា​ កូន​ប្រុស​របស់​គាត់​ដែល​បាត់​ខ្លួន​លើ​ខ្នង​ភ្នំ​ដង​រែក​ឈ្មោះ​ហួត​ ហាក់​  អាយុ​៣១ឆ្នាំ​ ត្រូវ​ក្រុម​ទាហាន​សៀម​បាញ់​ស្លាប់​​កាល​ពី​ថ្ងៃ​ទី ២​ កញ្ញា​ កន្លង​ទៅ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅភូមិ​តាសើ ឃុំបាក់​អន្លូង​ ស្រុក​ត្រពាំង​ប្រាសាទ។

ប្តី​ស្រ្តី​រង​គ្រោះ​បាន​រៀប​រាប់​ឱ្យ​​ដឹង​ថា ពួក​​គាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ​មាន​ស្រុក​កំណើត​នៅ​ភូមិ​ដូន​ពៅ​ ឃុំ​ជយោ​ ស្រុក​ចំការ​លើ​ ខេត្ត​កំពង់​ចាម ប៉ុន្តែ​​ដោយ​សារ​តែ​មាន​ជីវភាព​ខ្វះ​ខាត​ពេក​​ក៏​បាន​សុំ​អាជ្ញា​ធរ​មូល​ដ្ឋាន​ធ្វើ​ការ​ផ្លាស់​ប្តូរទី​លំនៅ​មក​រស់​នៅ​ក្នុង​ភូមិ​តាសើ ឃុំបាក់​អន្លូង​ ស្រុក​ត្រពាំង​ប្រាសាទ​ចំនួន​១០​ឆ្នាំ​មក​ហើយ​ ។  ចំណែក​កូន​ប្រុស​របស់​គាត់​​ឈ្មោះ​ហួត​ ហាក់​ ​ ​មាន​ប្រពន្ធ​ឈ្មោះ​ប៉ែត​ ញ៉ អាយុ​៣១ឆ្នាំ​ និង​មាន​កូន​ចំនួន​៤​ នាក់ ​ហើយ​ដោយ​សារ​តែ​ជីវភាព​ខ្វះ​ខាត​ពេក​ក៏​​បាន​សម្រេច​ចិត្ត​ចេញ​ពី​ផ្ទះ​ទៅ​ឡើង​ភ្នំដង​រែក​ស៊ី​ឈ្នួលអូស​ឈើ​គ្រញូង​ឱ្យ​គេ​ជាមួួយ​អ្នក​ភូមិ​ជា​ច្រើន​នាក់​ទៀត ។ ​នៅ​ថ្ងៃ​ទី ២​ កញ្ញា​ ក្រុម​ទាហាន​សៀម​បាន​បាញ់​ប្រហារ​​លើ​ក្រុម​អ្នក​ស៊ី​ឈ្នួល​អូស​ឈើ​គ្រញូង​​ជា​ច្រើន​គ្រាប់​បណ្តាល​ឱ្យ​ស្លាប់​និង​​រង​របួស​ ហើយ​កូន​របស់​គាត់​​ត្រូវ​បាន​​អ្នក​​រត់​រួច​​មក​ដល់​ផ្ទះ​ និយាយ​ប្រាប់​ថា ​មិន​ដឹង​ជា​ស្លាប់​ឬ​រស់​ទេ​ពី​ព្រោះ​រត់​បែក​គ្នា​ ។ ​លុះ​នៅ ​ថ្ងៃ​ទី​១០ កញ្ញា​ ២០១២ អ្នក​ភូមិ​ដែល​​ឡើង​ទៅលើ​ខ្នង​ភ្នំ​ដង​រែក​ទៀត​​នោះ​​បាន​​ប្រទះ​ឃើញ​សពកូន​ប្រុស​គាត់នៅ​ក្នុង​ព្រៃ​ហើម​ស្អុយ​រលួយ​ទៅ​ហើយ​​និង​បាន​មក​ប្រាប់​ពួកគាត់​ជា​ឪពុក​ម្តាយ​ ។

​ប្តី​ស្រ្តី​រង​គ្រោះ​បាន​បញ្ជាក់ថា ពេល​ទទួល​ដំណឹង​ថា កូ​ន​ស្លាប់​បែប​នេះ​ស្រាប់​តែ​នៅ​ព្រឹក​ថ្ងៃ​ទី ១០​ កញ្ញា​ នោះ​ ប្រពន្ធ​គាត់​យក​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដែល​ទុក​សម្រាប់​បាញ់​បន្លែ​មក​ផឹក​ដើម្បី​សម្លាប់​ខ្លួន​ដែល​ពេល​នោះ​គាត់​និង​កូន​ឯទៀត​ពុំ​បាន​នៅ​ផ្ទះទេ​ ។ បន្ទាប់​ពី​​ដឹង​ថាប្រពន្ធ​ផឹក​ថ្នាំ​ពុល​ គាត់​​ក៏​បាន​ដឹក​យក​ទៅសង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង​ប៉ុន្តែ​នៅ​វេលា​ម៉ោង​១និង ៣០នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ១១ កញ្ញា​ ក៏​បាន​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ ។ គ្រូពេទ្យ​បាន​ប្រាប់​ថា​ ដោយសារ​តែ​ស្ថាន​ភាព​អ្នក​ជំងឺ​នេះ​ផឹក​ថ្នាំ​ពុល​ច្រើន​ហើយ​មានការ​យឺត​យ៉ាវក្នុង​ការ​នាំ​មក​មន្ទីរ​ពេទ្យ​​ទើប​មិនអាច​ជួយ​សង្គ្រោះ​បាន​ ៕