ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​បម្រើ​ហាង​ខារ៉ាអូខេ​ចេញ​ពីពន្ធនា​គារបាន​18​ថ្ងៃ​ចង.ក​សម្លា.ប់​ខ្លួន​នៅ​ក្នុង​ផ្ទះ​

12 ឆ្នាំ មុន

ខេត្ត​ព្រះ​សី​ហនុ​​​ ៖ ស្ត្រី​វ័យ​កណ្តាល​ម្នាក់​ដែល​ទើប​ចេញ​ពី​ពន្ធនាគារ​ បាន​ធ្វើ​អត្តឃា.ត​ដោយ​យក​​ក្រមា​ពណ៌​ស​ចង​ក​ធ្វើ​អត្ត​ឃាត​​ខ្លួ​ន​នៅ​​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​ក្នុង​ក្រុម​ទី​២ ភូមិ​៤ សង្កាត់លេខ​៤​ ក្រុង​ព្រះ​សីហនុ​ កាល​ពី​វេលា​ម៉ោង​១១ន​ិង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ កញ្ញា​ ។

តាម​ការ​ឱ្យ​ដឹង​ពី​សមត្ថកិច្ច​ប៉ូលិស​សង្កាត់​លេខ​៤ បាន​ឱ្យដឹង​ថា​ ស្ត្រី​រូបនេះ​ឈ្មោះ​ណុត​ សោភ័ណ​ អាយុ​៣២​ឆ្នាំ​ មាន​ស្រុក​​កំណើត​នៅ​ខេត្ត​តាកែវ​ បច្ចុប្បន្ន​ស្នាក់​នៅ​

ខេត្ត​ព្រះ​សី​ហនុ​​​ ៖ ស្ត្រី​វ័យ​កណ្តាល​ម្នាក់​ដែល​ទើប​ចេញ​ពី​ពន្ធនាគារ​ បាន​ធ្វើ​អត្តឃាត​ដោយ​យក​​ក្រមា​ពណ៌​ស​ចង​ក​ធ្វើ​អត្ត​ឃាត​​ខ្លួ​ន​នៅ​​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​ក្នុង​ក្រុម​ទី​២ ភូមិ​៤ សង្កាត់លេខ​៤​ ក្រុង​ព្រះ​សីហនុ​ កាល​ពី​វេលា​ម៉ោង​១១ន​ិង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ កញ្ញា​ ។

តាម​ការ​ឱ្យ​ដឹង​ពី​សមត្ថកិច្ច​ប៉ូលិស​សង្កាត់​លេខ​៤ បាន​ឱ្យដឹង​ថា​ ស្ត្រី​រូបនេះ​ឈ្មោះ​ណុត​ សោភ័ណ​ អាយុ​៣២​ឆ្នាំ​ មាន​ស្រុក​​កំណើត​នៅ​ខេត្ត​តាកែវ​ បច្ចុប្បន្ន​ស្នាក់​នៅ​ក្រុម​ទី​២ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហនុ​ ខេត្ត​ព្រះសីហនុ​ មាន​មុខ​របរ​ជា​ស្ត្រី​បំរើ​ការ​នៅ​អាហារ​ដ្ឋាន​ខារ៉ា​អូខេ​ យីយោ​​ រស្មី​ធីណា​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ ។​​ តាម​ការ​សន្និដ្ឋាន​ស្ត្រី​រូប​នេះ​ ធ្វើ​អត្ត​ឃាត​នៅ​ចន្លោះ​ម៉ោង​៩ ដល់​ម៉ោង​១១យប់​​ ។

ប្រភព​ដដែល​បាន​បន្ត​ថា​ស្ត្រី​រូប​នេះ​ គឺ​ទើប​តែ​ចេញ​ពី​ពន្ធនាគារ​ខេត្ត​ កាល​ពី​ថ្ងៃ​ទី​២៣​ សីហា​ដោយ​លិខិត​ដោះ​លែង​លេខ​១៨៤ ពត.​ខសន​១២ របស់​លោក​សំ​​ សុផល​ ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រះ​សីហនុ​ បន្ទាប់​ពី​បាន​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​២​ឆ្នាំ​៦​ខែ​ ក្នុង​បទ​ល្មើស​ជួញ​ដូរ​គ្រឿង​ញៀន​​ ។

យោង​តាម​ស្ត្រី​ជា​ម្តាយ​ឈ្មោះ​យ៉ក់​ ពិសី​ អាយុ​៦០​ឆ្នាំ​ បាន​ឱ្យដឹង​ថា​ គាត់​ដឹង​ថា​កូន​ស្រី​របស់​គាត់​មិនមាន​បំណង​ចង់​សម្លាប់​ខ្លួ​ន​ទេ​ បន្ទាប់​ពី​កូន​ស្រី​របស់​គាត់​ចេញ​ពី​ពន្ធនាគារ​មក​កូន​ស្រី​គាត់​បាន​ធ្វើការ​នៅហាង​ខារ៉ា​អូខេ​វិញ​​ដោយ​ពុំ​មាន​បញ្ហា​អ្វី​ បើ​ទោះ​បី​ជា​ប្តី​​របស់​នាង​បាន​យក​ប្រពន្ធ​ថ្មី​ខណៈ​ពេល​កូន​ស្រី​របស់គាត់​ជាប់​ពន្ធ​នាគារ​យ៉ាងណា​ក៏ដោយ​ ។ អ៊ុំ​ស្រី​បាន​បន្ត​ទៀតថា​​ ជា​រៀង​រាល់​ថ្ងៃ​កូន​ស្រី​គាត់​បាន​ចេញ​ទៅ​ធ្វើ​ការ​ពី​ម៉ោង​៦​ល្ងាច​ និង​ត្រឡប់​មក​វិញ​នៅ​ម៉ោង​ប្រមាណ​១២យប់​ ប៉ុន្តែ​នៅ​យប់​កើត​ហេតុ​ កូន​ស្រី​របស់​គាត់​ ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ម៉ោង​ប្រហែល​៨​យប់ ដោយ​ពុំ​មាន​និយាយ​ស្តី​អ្វី​​ឡើយ​ ហើយ​ក៏​បាន​ដើរ​ចូល​ក្នុង​បន្ទប់​បាត់​រហូត​ ។ លុះ​ដល់​ម៉ោង​ប្រ​មាណ​១១យប់​ខណៈ​ពេល​ដែល​​គាត់​ដើរ​ទៅ​បត់​ជើង​តូច​ក៏​បាន​ឃើញ​កូន​គាត់​ចង​ក​សម្លាប់​ខ្លួ​​ន​ទៅ​ហើយ​ ។

សព​ស្ត្រី​ជា​កូ​ន​ត្រូវ​បាន​​ជា​ម្តាយ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​ ដោយ​មាន​អ្នក​ចូលរួម​ច្រើន​កុះករ​ហើយ​​​​មូលហេតុ​ពិត​ប្រាកដ​បែប​ណា​នោះ​ មិន​ត្រូវបាន​ដឹង​នោះ​ឡើយ​ ៕