ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​​សរុប​​លទ្ធ​ផល​​ការ​ងារ​​ប្រចាំ​ខែ​សីហា និង​លើក​ទិសដៅ​​ខែ​កញ្ញា

12 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖​​ ​នៅសាល​ប្រជុំស្នង​ការ​ដ្ឋាន​នគរបាលខេត្ត ​កាលព្រឹកថ្ងៃទី១០​ កញ្ញា ​មាន​រៀបចំកិច្ច​​ប្រជុំបូក​សរុប​សភាព​ការណ៍​ និង​លទ្ធផល​ការងារប្រចាំខែសីហា​ និង​លើក​ទិស​ដៅ​សម្រាប់​អនុវត្តការងារខែកញ្ញា​ ​ឆ្នាំ ២០១២ ក្រោម​អធិបតីភាព​លោកឧត្តម​សេនីយ៍​ត្រី អ៊ាវ​ ចំរើន​ ស្នងការនគរ​បាល​ខេត្ត​ និង​មានការ​អញ្ជើញ​​ចូលរួម​​ពីលោកស្នង​ការ​រង ​ប្រធាន​ការិ​យាល័យ​ ​អធិការ​នគរ​

ខេត្ត​កណ្តាល​ ៖​​ ​នៅសាល​ប្រជុំស្នង​ការ​ដ្ឋាន​នគរបាលខេត្ត ​កាលព្រឹកថ្ងៃទី១០​ កញ្ញា ​មាន​រៀបចំកិច្ច​​ប្រជុំបូក​សរុប​សភាព​ការណ៍​ និង​លទ្ធផល​ការងារប្រចាំខែសីហា​ និង​លើក​ទិស​ដៅ​សម្រាប់​អនុវត្តការងារខែកញ្ញា​ ​ឆ្នាំ ២០១២ ក្រោម​អធិបតីភាព​លោកឧត្តម​សេនីយ៍​ត្រី អ៊ាវ​ ចំរើន​ ស្នងការនគរ​បាល​ខេត្ត​ និង​មានការ​អញ្ជើញ​​ចូលរួម​​ពីលោកស្នង​ការ​រង ​ប្រធាន​ការិ​យាល័យ​ ​អធិការ​នគរ​បាល​ទាំង១១ស្រុក-ក្រុង​ ព្រមទាំង​នាយ​ប៉ុស្តិ៍នគរបាល​ជាច្រើនរូប​ទៀត ។

​លោក​ចាន់​ សាវឿន​ ស្នង​ការ​​​រង​​ទទួល​​ផែន​​សេនា​ធិ​ការ ​បាន​អាន​របាយ​ការណ៍​​ស្តី​ពី​សភាព​ការណ៍សន្តិសុខ​ និង​កិច្ចប្រតិ​បត្តិ​ការ​ប្រចាំខែ​សីហា​ ឆ្នាំ២០១២​ ថា​ បទល្មើស​ព្រហ្ម​ទណ្ឌកើត​មាន​២២​លើក​លើ២៦លើក​ ថយ​ចុះ​៤លើក​ ក្នុង​នោះ​បទល្មើស​ឧក្រិដ្ឋកើត​មាន​ចំនួន៥លើក​លើ២​លើក​​ និងបទល្មើស​មជ្ឈិម​កើតមាន​ចំនួន១៧​លើក​​លើ២៤​លើក​ ។​ បទល្មើលព្រហ្មទណ្ឌដែល​បានកើត​មាន​ឡើងនៅខែសីហា​ មានចំនួន​២២​លើក ​បើ​ប្រៀប​ធៀបទៅនឹងខែកក្កដា​ ឆ្នាំ​២០១២​ ​មាន​ការថយ​ចុះចំនួន​៤លើក។ ជាមួយ​គ្នា​នេះ​​ដែរ នៅខែសីហា​ ឆ្នាំ២០១២​ ការិយា​ល័យ​​ប្រឆាំងគ្រឿងញៀន​បានធ្វើការ​បង្រ្កាប​​​បទ​ល្មើស​គ្រឿង​ញៀន​ចំនួន​៥​លើក ​ឃាត់​ខ្លួន​ជន​សង្ស័យ​១២​នាក់ ចាប់យកវត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេតំហ្វេតាមីន​បាន​​២,២​ក្រាម​ផង​ដែរ។​ ដោយឡែក ករណីគ្រោះថ្នាក់​ចរាចរណ៍​ប្រចាំ​ខែ​សីហា​ ​កើតមាន​ឡើង​ចំនួន​១៤​លើក​លើ២១​លើក​​ ​ថយ​ចុះ៧​លើក​ បណ្តាល​ឲ្យ​មនុស្សស្លាប់​ចំនួន​១១នាក់​ រងរបួសធ្ងន់​ចំនួន​៦​នាក់ និង​របួសស្រាល​​១០​នាក់​ ព្រមទាំង​​ធ្វើ​ឲ្យខូចខាត​រថយន្ត៨គ្រឿង​ ម៉ូតូ១៥គ្រឿង​​ ។

​នា​ឱកាសនោះ​ដែរ មន្ត្រី​​នគរ​បាល​ដែល​ចូល​រួម​ប្រជុំបាន​ធ្វើការជជែក​ពិភាក្សា​ផ្តល់​បទ​ពិសោធន៍​​ល្អៗឲ្យគ្នាទៅវិញទៅ​មក ទាក់​ទិន​នឹង​ការ​គ្រប់គ្រង​រដ្ឋបាលក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ងាយ​ស្រួលក្នុងការ​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ​ដែល​មាន​នៅ​ក្នុង​មូលដ្ឋាន​ ក៏ដូច​ជា​មុខ​សញ្ញាផ្សេងៗ​ដែលមក​ស្នាក់នៅ ។

​លោកឧត្តមសេនីយ៍ត្រី​ អ៊ាវ​ ចំរើន​ ស្នងការ​នគរ​បាល​លខេត្ត​ ​បាន​ថ្លែង​នៅក្នុង​កិច្ច​ប្រជុំ​នេះ​ថា​ បើទោះបីជាបទ​ល្មើសព្រហ្ម​ទណ្ឌ​មាន​​ការ​ថយ​ចុះ​ក្នុង​ខែសីហា​កន្លង​មក​ក៏​ដោយ ​​​ក៏​​លោក​បានធ្វើការ​ក្រើនរំលឹក​ដល់​មន្ត្រីនគរ​បាល​ទាំង​អស់​ ពិសេសនាយប៉ុស្តិ៍នគរ​បាល​រដ្ឋ​បាល​ និង​លោកអធិការនគរ​បាល​ស្រុក-ក្រុង​​ ​ត្រូវ​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​ក្នុងការ​បង្ការ​ទប់ស្កាត់​ និង​បង្រ្កាប​បទ​ល្មើស​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ឲ្យ​មាន​ការថយ​ចុះបន្តទៀត ​ប្រយោជន៍​ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ជូនដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ ។​លោក​ស្នងការ​ក៏បាន​សង្កត់​ធ្ងន់​ដែរ​ថា​ គ្រប់​អធិ​ការ​ និងនាយប៉ុស្តិ៍ទាំង​អស់​ដែល​នៅ​តាម​ទី​ប្រជុំ​ជន និង​តំបន់ព្រំប្រទល់​រដ្ឋបាល​ត្រួត​ស៊ីគ្នា​ ត្រូវ​ខិត​ខំយក​ចិត្តទុក​ដាក់​ពង្រឹង​សន្តិសុខ​សណ្តាប់​ធ្នាប់​ឲ្យបានហ្មត់​ចត់បំផុត​ ព្រោះបទ​ល្មើស​ផ្សេងៗ​​ច្រើនតែកើត​មានឡើង​នៅតំបន់​នោះ ។ លោក​ស្នង​ការក៏​បា​ន​​ជំរុញ​ឲ្យមន្ត្រី​នគរ​បាល​ទាំង​អស់​ទៅ​ពិនិត្យបញ្ជីចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យបាន​គ្រប់ៗ​​គ្នាផង​ដែរ។

ជាមួយគ្នានេះ​​ លោកឧត្តមសេនីយ៍ត្រី​ អ៊ាវ​ ចំរើន​ បានប្រគល់សៀវភៅ​អត្ថបទគោល​របស់​សម្តេចអគ្គមហា​សេនាបតីតេជោ​ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា ​សម្រាប់​អធិប្បាយ​ផ្តល់ការ​បំភ្លឺស្តីពី​ការងារ​បោះ​បង្គោល​ខណ្ឌសីមា​ព្រំដែនគោក​ និង​កំណត់​ព្រំ​ដែន​​សមុទ្រ​រវាង​​ព្រះរាជាណាចក្រកម្ពុជា​ និង​សាធា​រ​ណ​​រដ្ឋ​សង្គម​និយមវៀតណាម​ចំនួន​១៩១​ក្បាល​ ដល់​អធិ​ការនគរបាលស្រុក​-ក្រុង​ទាំង​១១ និងនាយ​ប៉ុស្តិ៍​ដើម្បីយកទៅមើលខ្លឹម​សារ​ដ៏​មាន​សារ​សំខាន់​របស់សម្តេចតេជោ​ ដែលបាន​បក​ស្រាយ​កាល​ពីថ្ងៃទី៩​ ​សីហា​ ឆ្នាំ២០១២កន្លង​ទៅ ៕