ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វិធាន​ការ​​ដើម្បី​កាត់​បន្ថយ​​ការ​ប្រើ​ប្រាស់​​គ្រឿង​​ស្រវឹង​​​នៅ​កម្ពុជា​​

12 ឆ្នាំ មុន

រាជ​​ធានី​ភ្នំ​ពេញ​​​​ ៖ ​​​នៅវិមាន​​រដ្ឋ​សភា​​នៃ​​ព្រះ​​រាជា​ណា​ចក្រ​​កម្ពុជា​​មាន​​​ប្រា​រព្ធ​​​សិក្ខា​សាលា​​មួយ​ស្តី​ពី​​​«​វិធាន​ការ​​ដើម្បី​កាត់​​​​បន្ថយ​ការ​ប្រើ​ប្រាស់​​គ្រឿង​ស្រវឹង​»​ ​ដែល​ធ្វើ​ឡើង​​ក្រោម​អធិប​តី​​ភាព​លោក​​​ជំទាវ​​ហូ ណូន ​ប្រធាន​គណ​ៈ​​កម្ម​ការ​​​សុខា​ភិបាល​ ​​សង្គម​កិច្ច អតី​ត​យុទ្ធ​​ជន​ យុវ​នី​តិ​សម្បទា ​ការ​ងារ​​បណ្តុះ​​បណ្តាល​​វិជ្ជា​ជី​វៈ​ ​និង​កិច្ច​​ការ​នារី ​លោក​អេស​ចន ​ហម​បឺក ​នាយក​ប្រតិ​បត្តិ​​អង្គ​ការ​​អាយ​​អូ​ជី

រាជ​​ធានី​ភ្នំ​ពេញ​​​​ ៖ ​​​នៅវិមាន​​រដ្ឋ​សភា​​នៃ​​ព្រះ​​រាជា​ណា​ចក្រ​​កម្ពុជា​​មាន​​​ប្រា​រព្ធ​​​សិក្ខា​សាលា​​មួយ​ស្តី​ពី​​​«​វិធាន​ការ​​ដើម្បី​កាត់​​​​បន្ថយ​ការ​ប្រើ​ប្រាស់​​គ្រឿង​ស្រវឹង​»​ ​ដែល​ធ្វើ​ឡើង​​ក្រោម​អធិប​តី​​ភាព​លោក​​​ជំទាវ​​ហូ ណូន ​ប្រធាន​គណ​ៈ​​កម្ម​ការ​​​សុខា​ភិបាល​ ​​សង្គម​កិច្ច អតី​ត​យុទ្ធ​​ជន​ យុវ​នី​តិ​សម្បទា ​ការ​ងារ​​បណ្តុះ​​បណ្តាល​​វិជ្ជា​ជី​វៈ​ ​និង​កិច្ច​​ការ​នារី ​លោក​អេស​ចន ​ហម​បឺក ​នាយក​ប្រតិ​បត្តិ​​អង្គ​ការ​​អាយ​​អូ​ជី​​ធី អិុន​​ធី​អូ​មូវ​មែន​ នៃ​ប្រទេស​​ស៊ុយ​អ៊ែត​ ព្រម​ទាំង​​មាន​​ការ​ចូល​រួម​​ពី​ភ្ញៀវ​​ជាតិ ​និង​អន្តរ​ជាតិ​​ជា​ច្រើន​​នាក់ ។ ​សិក្ខា​​សាលា​​នេះ​ធ្វើ​ឡើង​​រយ​ៈ​​ពេល​​២​ថ្ងៃ​​​ គឺនៅ​​ថ្ងៃ​ទី​​១០​និង​១១​កញ្ញា ​។

លោក​​​ជំទាវ​ហូ ណូន ​បាន​មាន​​ប្រសាសន៍​​ថា បញ្ហា​គ្រឿង​ស្រវឹង​​មិន​មែន​កើត​​មាន​​តែ​នៅ​ប្រទេស​​កម្ពុជា​នោះ​ទេ ប៉ុន្តែ​វា​​ក៏​ជា​បញ្ហា​​ដ៏​​ចម្បង​ដែល​​​កើត​មាន​​នៅ​ក្នុង​​បណ្តា​​ប្រទេ​ស​នានា​​ជា​ច្រើន​​នៅ​លើ​​សាកល​​លោក​ផង​ដែរ ។​ ​លោក​​​ជំទាវ​​​បាន​បន្ត​ថា នា​ពេល​បច្ចុ​ប្បន្ន​​បញ្ហា​នេះ​​បាន​និ​ង​កំពុង​​បង្ក​ឱ្យមាន​​ផល​វិ​បាក​​ និង​ផល​ប៉ះ​ពាល់​​​ចម្បង​ជា​ច្រើន​​​​ដល់​​សុខ​​ភាព​​​ អាយុ​ជីវ​ិត​​គ្រួសារ​ សង្គម ​សេដ្ឋ​កិច្ច ​និ​ង​ប្រទេស​​ជាតិ​ទាំង​មូល ​ដែល​ក្នុង​នោះ​​មាន​ជា​អាទិ៍​​ជំងឺធ្ងន់​ធ្ងរ​ ទាំង​ជំងឺ​ឆ្លង ​និ​ងមិន​ឆ្លង​​ អត្រា​ស្លាប់​​ដោយ​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ខ្ពស់​ ​ពិការ​ភាព​ ​បាត់​បង់​​ការ​ងារ ​ផលិត​ភាព​​ការ​ងារ​មិន​​ពេញ​លេញ​​ ភាព​ក្រី​ក្រ ​បង្ក​ឱ្យ​​​មាន​បទ​ល្មើស​ ជា​​ពិសេស​​អំពើ​ហិង្សា​​ក្នុង​គ្រួសារ​ ​អំពើ​​ចាប់​រំលោភ​​សេព​សន្ថវៈ​ ភាព​អសន្តិ​សុខ​​នានា​នៅ​ក្នុង​​សហ​គមន៍​​ និង​សង្គម​ជាតិ​​​ទាំង​មូល ។ ​

យោង​​តាម​របាយ​ការណ៍​​​អង្គ​ការ​​​សុខ​ភាព​ពិ​ភព​លោក​​ឆ្នាំ​​២០០៧ ​បាន​បង្ហាញ​​ថា ​អ្នក​ប្រើ​ប្រាស់​​គ្រឿង​ស្រវឹង​​នៅ​លើ​ពិ​ភព​លោក​​មាន​​​ចំនួន​ប្រមាណ​​២.០០០​លាន​នាក់​ ​។ គ្រឿង​ស្រវឹង​​បាន​បង្ក​ឱ្យ​មាន​​​មនុស្ស​​ស្លាប់​ប្រមាណ​​៣,៧%​ ​និង​កើត​មាន​​ជំងឺ​ប្រចាំ​កាយ​​ប្រហែល​​៤,៤% ​​ចំពោះ​អ្នក​​ស្លាប់​នៅ​​គ្រប់​អាយុ​ទាំង​​អស់​រួម​មាន​​៦,១% ​និង​ស្ត្រី​​១,១%​ ។

លោក​ជំទាវ​​បាន​បន្ថែម​​ថា ការ​ប្រើ​ប្រាស់​​គ្រឿង​ស្រវឹង​​ក្នុង​ចំណោម​​យុវជន​​ ជា​​បច្ច័យ​​ដ៏​អា​ក្រក់​​មួយ​​ដែល​ធ្វើ​​ឱ្យ​ប៉ះ​ពាល់​​ជា​ចម្បង​​ដល់​ការ​អភិវឌ្ឍ​​លើ​គ្រប់​វិស័យ​​របស់​ប្រទេស​​ជាតិ​ ពី​​ព្រោះ​​យុវជន​គឺ​​ជា​ទំពាំង​ស្នង​​ប្ញស្សី​​​ ជា​សសរ​ទ្រូង​​រឹង​មាំ ​ជា​ធន​ធាន​​មនុស្សដ៏​សំខាន់​ ជា​កម្លាំង​ពល​កម្ម​ស្នូល​ ដែល​​មិន​អាច​ខ្វះ​​បាន​របស់​​ប្រទេស​​ជាតិ​ ។ ជាក់​ស្តែង​​សម្រាប់​​កម្ពុជា ​​​​​​យុវជន​​កំពុង​ដើរ​តួ​នាទី​​យ៉ាង​សំខាន់​​នៅ​ក្នុង​សង្គម​​ ពិ​សេស​ក្រុម​​យុវជន​​ស្ម័គ្រ​ចិត្ត​​របស់​សម្តេច​​អគ្គ​មហា​សេនា​បតី​​េត​ជោ​​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​​ព្រះ​រាជា​ណា​​ចក្រ​​កម្ពុជា​​​ ដែល​​​បាន​រួមច​ំណែក​​យ៉ាង​សកម្ម​​ក្នុង​កិច្ច​​​អភិវឌ្ឍ​​ប្រទេស​ជាតិ ​ដោយ​បាន​​សហ​ការ​ជាមួយ​​អាជ្ញា​ធរ​​មូល​ដ្ឋាន​​ពាក់​ព័ន្ធ​ ចុះ​បំពេញ​​បេស​កកម្ម​​វាស់​វែង​ដី​ធ្លី​​ និង​​​ផ្តល់​​ប័ណ្ណ​កម្ម​សិទ្ធិ​​ស្រប​​ច្បាប់​​ជូន​ប្រជា​ពល​រដ្ឋ​​គ្រប់​​ខេត្ត​​-​ក្រុង​​នៅ​ទូ​ទាំង​​ប្រទេស ។​​

​លោក​ជំទាវ​​បាន​បន្ថែម​ទៀត​ថា ​បញ្ហា​គ្រឿង​​ស្រវឹង​​មិន​ត្រឹម​តែ​ជា​បញ្ហា​​​កង្វល់​​របស់​ប្រទេស​​កម្ពុជា​​​មួយ​នោះ​​ទេ ប៉ុន្តែ​​វា​ក៏​ជា​បញ្ហា​​កង្វល់​​រួម​របស់​​សាកល​​លោក​ផង​ដែរ ​ហើយ​ក្នុង​នោះ​​ដើម្បី​ឆ្លើយ​តប​​ចំពោះ​​បញ្ហា​នេះ​​ជា​បន្ទាន់​ ​អង្គ​ការ​សុខ​ភាព​ពិ​ភព​លោក​​បាន​ដាក់​េចញ​​​នូវ​យុទ្ធ​សាស្ត្រ​​សាកល​​មួយ​សំដៅ​​កាត់​បន្ថយ​​​គ្រោះ​ថ្នាក់​​ដែល​បណ្តាល​មក​ពី​​​ការ​ប្រើ​ប្រាស់​​គ្រឿង​ស្រវឹង​​ តាម​រយ​​ៈ​​សេច​ក្តី​​សម្រេច​លេខ​​១២៦.R១១​ ក្នុង​នោះ​​យុទ្ធ​សាស្ត្រ​​សាកល​បាន​​​ដាក់​បញ្ចូល​​អំពី​ការ​​ស្នើ​សុំ​​​យ៉ាង​ទទូច​​ដល់​រដ្ឋ​​ជា​សមា​ជិក​​ឱ្យ​​បង្កើត​​នូវ​ឆន្ទៈ​​នយោ​បាយ​ រួម​នឹង​​ការ​​កៀង​គរ​​ធន​ធាន​​ហិរញ្ញ​វត្ថុ​ ​ដើម្បី​ជួយ​​បំពេញ​​បន្ថែម​​​ និង​គាំ​ទ្រ​​ទៅ​លើ​គោល​​នយោ​បាយ​​​សុខ​ភាព​សាធារណ​ៈ​ ។

ដោយ​ឡែក​ នៅ​ប្រទេស​កម្ពុជា​​ ដើម្បី​ឆ្លើយ​តប​​ចំពោះ​បញ្ហា​​នៃ​ការ​ប្រើ​ប្រាស់​​គ្រឿង​ស្រវឹង​​ខា​ងលើ​នេះ ​សភា​​កម្ពុជា​​បាន​អនុម័ត​​​ច្បាប់​ពាក់​ព័ន្ធ​​ក្នុង​គោល​បំណង​​ទប់​ស្កាត់​​ និង​កាត់​​បន្ថយ​​ការ​ប្រើ​ប្រាស់​​គ្រឿង​​ស្រវឹង​​នេះ​ដែរ ៕​​