ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខោ​ខូវ​ប៊យ​ចាស់​ៗ​ជាង​300​​​ប្រគល់​ជូន​ឱ្យ​អង្គការ​មិត្តសម្លាញ់​​

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ បន្ទាប់​​ពី​បាន​បើក​យុទ្ធ​នាការ​អស់​រយៈពេល​មួយខែ​ ក្នុងការផ្តល់​ជូន​ដល់​អតិ​ថិជន​ទាំងឡាយ​​ឱ្យ​យក​ខោ​ខូវ​ប៊យ​
ចាស់​ៗ​​មក​​ប្តូរ​យក​ខោ​ខូវ​ប៊យ​ថ្មី​កន្លង​​មក​នេះ ​ក្រុម​ហ៊ុន​DKSH​ បា​ន​រៀបចំពិធី​បិទ​យុទ្ធនាការ​នេះ​កាលពី​ថ្ងៃ​ទី​៣១​ សីហា នៅ​ផ្សា​រ​ទំនើប​Lucky Department Store ​ក្រោម​អធិបតី​ភាព​លោក​ខៀវ​ កាញារីទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន ​។

​យុទ្ធ​នាការ​ផ្តល់​ឱ​កាស​ឱ្យ​អតិថិជន​យក​ខោ​ខូវ​ប៊យ​ចាស់​ប្តូរ​យក​ខោ​ខូវប៊យ​ថ្មី​នេះ​ ក្រុម​ហ៊ុន​ទទួល​បាន​ខោ​ខូវ​ប៊យ​ចាស់​ចំនួន​ជាង​៣០០​​​ហើយ​ខោ​ចាស់​ៗ​ទាំង​នេះ​​​ក្រុម​ហ៊ុនបាន​ផ្តល់​ជា​អំណោយ​ជូន​ដល់​អង្គការមិត្តសម្លាញ់​នៅ​ក្នុងពិធី​បិទយុទ្ធនាការ​នេះ​​ដើម្បី​ឱ្យ​អង្គ​ការ​​​យក​​​ទៅ​ឱ្យ​កុមារ​កំព្រា​ដែល​រស់​នៅ​ក្នុងអង្គ​ការ​នេះ​​ ​និងយក​ទៅប្រើ​ប្រាស់​ក្នុងសកម្ម​ភាព​ផ្សេងៗ​ដូចជា​កាត់​ដេរ​ កាត់​ធ្វើ​កាបូប​ កាតាប​​ជាដើម ។

​យុទ្ធនាការ​នេះ​បាន​ចាប់​ដំណើរ​ការ​​​ពី​ថ្ងៃ​ទី​១ សីហា ​រហូត​ដល់​៣១ សីហា ​ឆ្នាំ​២០១២ ​ ​គឺជា​យុទ្ធ​​សាស្ត្រ​ទីផ្សារ​មួយ​របស់​ក្រុមហ៊ុន​ដែល​ផ្សព្វ​ផ្សាយ​​ផលិត​ផល​ខោ​ខូវប៊យ​ម៉ាក​Levis ជា​ម៉ាក​ខោ​ខូវ​ប៊យ​ដែល​ល្បី​ល្បាញ​លំដាប់​ពិភព​លោក​ ។ ​ផលិត​ផល​ម៉ាក​ Levis ​នេះ​ បាន​នាំ​​ចូល​មក​ទីផ្សារ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​អស់​រយៈ​ពេល​ជិត​២​ឆ្នាំ ​មក​ហើយ ​តាម​រយៈ​ក្រុមហ៊ុន​DKSH ។ Levis ជាផលិត​ផល​ដែល​មាន​ទី​ផ្សារ​ជាង​១១០​ប្រទេស​ ​​មាន​លក់ដុំ​ និង​លក់​រាយ ​នៅ​​​តាម​​​​​​ទីផ្សារ​ តា​ម​​គេ​ហទំព័រ​និង​ដេ​ប៉ូលក់​​ផ្តាច់​មុខ ​និងហាង​លក់​​សម្លៀក​បំពាក់​តូច​ធំ​គ្រប់​ប្រភេទ​ទាំងអស់ ។

​លោកខៀវ​ កាញា​រីទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​ បាន​កោត​សរសើរ​ចំពោះ​យុទ្ធ​នាការ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើលរបស់​​ក្រុម​ហ៊ុន​ DKSH ដែល​យុទ្ធ​នាការ​នេះ​ផ្តោត​ទៅ​លើ​ការគិត​គូរ​ដល់បញ្ហា​សង្គម​ មាន​ចរិត​​ជាមនុស្ស​ធម៌​ ​ផ្តល់​ជាគំរូ​ដល់​ក្រុម​ហ៊ុន​ដទៃ​ទៀត​ឱ្យ​យក​តម្រាប់​​​តាម​ ​ហើយ​លោក​សង្ឃឹម​ថា ​ផលិត​ផល​ខោ​ខូវប៊យ​ម៉ាក​Levis នេះ​នឹងទទួល​បាន​ជោគ​ជ័យ​នៅ​ក្នុង​ទីផ្សារ​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា ៕​