ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​​​​​​2​នាក់​​​បង​ប្អូន​​រក​ស៊ី​ហ៊ុន​គ្នា​​​ក្លាយ​ជា​​​ហិ.ង្សា​​​​វាយ​តប់​​គ្នា​សន្លប់​

12 ឆ្នាំ មុន

ខេត្ត​​​ស្វាយ​​រៀង​ ៖ ​មាន​រឿង​​​ហួ​ស​ចិត្ត​​​មួយ​​​បាន​​កើត​​​ឡើងផ្អើល​​អ្នក​ស្រុក​​​​​ទាំង​យប់​​​​​ ដោយ​ស្ត្រី​​២​នាក់​​​​បង​ប្អូន​​​​បង្កើត​​​វាយ​​​​​​តប់​គ្នា​​​​រហូត​​សន្លប់​​​​ទាំង​​​២នាក់​​​ បណ្តាល​​​មក​ពី​ការ​​​​​​រក​សីុ​​​ហ៊ុន​គ្នា​​​​ហើយ​មិន​ទុក​ចិត្ត​គ្នា​​​​​ ដោយ​ប្អូន​​​ស្រី​ចោទ​​ថា​បង​ស្រី​​​​កេង​​ប្រាក់​យក​​​ម្នាក់​ឯង​​​ ក៏​កើត​​​​ជម្លោះ​​​ឡើង​​​ ។ ហេតុ​ការណ៍​​​​នេះ​បាន​កើត​ឡើង​​​​​​ កាល​ពី​​​ថ្ងៃ​ទី​​៧ កញ្ញា​ ​​​​​វេលា​ម៉ោង​​​​៧​និង​​​​៣០​​នាទី​យប់​​​ នៅ​ភូមិ​ព្រៃ​​​ឈើ​ទាល​​ ឃុំ​អង្គ​​​

ខេត្ត​​​ស្វាយ​​រៀង​ ៖ ​មាន​រឿង​​​ហួ​ស​ចិត្ត​​​មួយ​​​បាន​​កើត​​​ឡើងផ្អើល​​អ្នក​ស្រុក​​​​​ទាំង​យប់​​​​​ ដោយ​ស្ត្រី​​២​នាក់​​​​បង​ប្អូន​​​​បង្កើត​​​វាយ​​​​​​តប់​គ្នា​​​​រហូត​​សន្លប់​​​​ទាំង​​​២នាក់​​​ បណ្តាល​​​មក​ពី​ការ​​​​​​រក​សីុ​​​ហ៊ុន​គ្នា​​​​ហើយ​មិន​ទុក​ចិត្ត​គ្នា​​​​​ ដោយ​ប្អូន​​​ស្រី​ចោទ​​ថា​បង​ស្រី​​​​កេង​​ប្រាក់​យក​​​ម្នាក់​ឯង​​​ ក៏​កើត​​​​ជម្លោះ​​​ឡើង​​​ ។ ហេតុ​ការណ៍​​​​នេះ​បាន​កើត​ឡើង​​​​​​ កាល​ពី​​​ថ្ងៃ​ទី​​៧ កញ្ញា​ ​​​​​វេលា​ម៉ោង​​​​៧​និង​​​​៣០​​នាទី​យប់​​​ នៅ​ភូមិ​ព្រៃ​​​ឈើ​ទាល​​ ឃុំ​អង្គ​​​តា​សូ​ ស្រុក​ស្វាយ​​​​ជ្រំ​ ។

បើ​តាម​​​​​​​​​ប្តី​​​​របស់​​​ស្ត្រី​ជា​បងឱ្យដ​ឹង​ថា ​​ប្រពន្ធ​​របស់​​​គាត់​ឈ្មោះ​ស៊ុក ​ស្រី​​ អា​យុ​​៤០​ឆ្នាំ​​​ បាន​យក​​ប្រាក់​ចូល​​​​ហ៊ុន​គ្នា​​​ជា​មួយ​​​​ប្អូន​​ស្រី​ទិញ​​​​​​រថយន្ត​​​​​១​គ្រឿង​​​ម៉ាក​សាំ​យ៉ុង​​​ ​​​​តម្លៃ​​​៧.០០០​​ដុល្លារ​ ដើម្បី​រត់​​​តាក់សីុ​​​​ដឹក​អ្នក​​ដំណើរ​​​​ពី​ផ្សារ​​​​ដូន​​ស​​ ឃុំ​​ដូន​ស ស្រុក​​​​ស្វា​យ​ជ្រំ ទៅ​​​​ចំណត​​​ផ្សារ​​​អូ​​​​​​​​ឡាំ​ពិក​​​​​ រាជ​ធានី​​ភ្នំពេញ​​ ​។ ​នៅក្នុង​ការ​​​រត់​តាក់​សីុ​នេះ គឺ​ឈ្មោះ​​​ប៊ូ​ រក្សា ភេទ​ប្រុស​ អាយុ​​៣៤​ឆ្នាំ​​ ​ជា​ប្តី​​​​របស់​ឈ្មោះ​ស៊ុក​ ទន់ ​អាយុ​​៣០​ឆ្នាំ​​​ ​ត្រូវ​​​ជាប្អូន​​​​ស្រី​ជា​អ្នក​បើក​បរ​​​​​ ដោយ​​ឱ្យ​ប្រពន្ធ​​គាត់​​​​ស៊ុក ស្រី​​​ ធ្វើ​ជា​​​​​ព្រូ​ចាំ​យក​លុយ​ពី​អ្នក​ជិះ ។​ ការ​រកសីុ​​​កាក់​កប​​​បាន​ចំនួន​​​តែ​​៧​ខែ​​ ​ស្រាប់​តែ​​​ប្រមាណ​​​មួ​យ​​ខែ​ចុង​ក្រោយ​​​​​នេះ​​រកស​ី​ុ​​មិន​សូវ​​​​​រួច​ថ្លៃ​សាំង​​​​​​​ រួច​ថ្លៃ​ចំណត​ សាឡាង​​​ ជួន​ខាត​​ថ្លៃ​ប្រេង​​​​​ ជួន​ក៏​​​បាន​ប្រាក់​​ចំណេញ​​​ពី​ចាយ​វាយ​​​​តិច​តួច​ ។ ​

បុរស​​​ជា​ប្តី​​រូបនេះ​ រៀប​រាប់​​ទៀត​ថា ​នៅ​យប​់​ថ្ងៃ​កើត​ហេតុ​​​​ ពេល​ត្រឡប់​​​មក​ពី​​​រត់​​​​វិញ​ក៏​រាប់​លុយ​​​​​ ស្រាប់​តែ​​​​អ្នក​បើក​បរ​​​​ឈ្មោះ​ប៊ូ​ រក្សា​​ ​កើត​​​ការ​សង្ស័យ​​​​និង​ចោទ​​​​បង​ថ្លៃ​​​​ស្រី​​​​​ថាលួច​​កិប​កេង​លុយ​ ​ព្រោះ​ឃើញ​​​មាន​ម៉ូយ​​​ជិះ​​​​​ទៅមក​​​ពេញ​​​រថយន្ត​​ គឺ​​១៥​​​ទៅ​​១៨​នាក់​​ ​ហើយ​ក្នុង​ម្នាក់​ៗ​​​​តម្លៃ​​១.៥០០០​រៀល​​​​ ពេល​​​​​​កាត់​ថ្លៃ​សាំង​​​​​​ ថ្លៃ​​អ្នក​ចាប​់​ម៉ូយ​​​​​ ថ្លៃ​ចំណត​​​​ និង​ថ្លៃ​​​​ឆ្លង​សាឡាង​​​​​​ ថ្លៃ​បាយ​​​​ហើយ​​ គួ​រ​សល់​ចំណេញ​​​​ច្រើន​​ តែ​ពេល​​​រាប​់​ប្រាក់​​​​ទៅ​សល់​​​​ជាក់​ស្តែង​​​តិច​ក៏​សួ​រនាំ​​​​រហូត​​ឈ្លោះ​ប្រកែក​​​គ្នា​​ចោទ​ថា បង​ថ្លៃ​​​​កិប​កេង​​​​ប្រាក់​មិ​ន​​ស្មោះ​ត្រង់​​ ។ ប៉ុន្តែ​ស្ត្រី​ជា​បង​ថ្លៃ​​​​​​​​​​​​និយាយ​ថា ​​​ឃើញ​ជិះ​​ច្រើន​​​​មែន​​តែ​​​អ្នក​ខ្លះ​​​​ឱ្យ​តែ​​​​១​ម៉ឺន​រៀល​​​ទេ ​អ្នក​ខ្លះ​​​​​​នៅ​ស្រុក​ជាមួយ​គ្នា​​​ឱ្យ​​១​ម៉ឺន​រៀល​​​ ហើយ​សុំ​​​ជំពាក់​​​សិន ដោយ​​​មិន​សូវ​​មាន​ម៉ូយ​​ដណ្តើម​​​​គ្នា​ក៏​​​ដាក់​តម្លៃ​​​​​១​ម៉ឺនរៀល​​ ឯ​​គាត់​ក៏​​​​​ដាក់​​តម្លៃ​​​​១​ម៉ឺន​រៀល​​​​​ដូច​គ្នា​ មិន​បាន​​​តម្លៃ​​១.៥០០០​រៀល​​​​​ទេ ។​​

ពេល​នោះ​ប្អូន​​​​ស្រី​ឈ្មោះ​​​ស៊ុក ​ទន់​ ​កាន់​ជើង​ប្តី​​​​​​ក៏​ឆ្លើយ​​ថា ​ពិត​ជា​​​​​មាន​ការ​​​កិប​កេង​​​លុយ​ ប្តី​ជា​​អ្នក​បើក​រថយន្ត​​​​មាន​​​ភ្នែក​មើល​​​​​​​​​​រាប់​មនុស្ស​​ជិះ​​​​​​​​​ និង​តម្លៃ​​រថយន្ត​​ដែ​​រ​​ ​ទើប​ឈ្លោះ​គ្នា​​​​ ​ហើយ​នាង​​ស៊ុក ​ទន់​ ​បាន​​ស្ទុះ​​​ដាល់​​​បង​ស្រី​​​​ត្រូវ​​ពោះ​​​​​២-៣ដៃ​​​ និង​​ដើម​​ទ្រូង​​​​​​​២-៣​ដៃ​​​​​​​ ក៏​កើត​​​​មាន​ការ​ប្រវាយ​​ប្រតប់​គ្នា​​​ដូច​​កីឡា​កាស​​ ។
​ស្រ្តីជា​​​ប្អូន​​ក្មេង​ជាង​​​ និង​មាន​​​​មាឌ​​មាំ​ជាង​​​ ក៏​ចាប់​​​​​បង​ស្រី​​​​បោក​ក្បាល​ទៅ​នឹង​ជញ្ជាំង​​​​រថយន្ត​​​​ ​រហូត​​​​​​បែកក្បាល​ហូ​រឈាម​​ពេញ​ផ្ទៃ​មុខ​​ តែ​ការ​ប្រវាយ​ប្រតប់​​នេះ​ ​បណ្តាល​ឱ្យ​​ដួល​សន្លប់​​​​ទាំង​​ពីនាក់​​​នៅ​ក្បែ​រ​​រថយន្ត​ ទើប​បុរស​​ជា​ប្តី​ និង​អ្នក​ជិត​ខាង​​​​​មក​ជួយ​​​ រួច​លើក​ដាក់​លើ​​រថយន្ត​​ទាំង​​ពីរ​នាក់​​​​​បង​ប្អូន​​​​ដឹក​មក​កាន់​មន្ទីរ​​ពេទ្យ​ខេត្ត​​​ ដើម្បី​សង្គ្រោះ​​​ ។​

​​​ពេល​មក​ដល់​​​​មន្ទីរ​​ពេទ្យ​​គ្រូ​ពេទ្យ​​​ដាក់​​ឱ្យ​ដេក​​​​​​​​គ្រែ​​​​ក្បែ​រ​គ្នា​​​​​ លុះ​ងើប​​​ពីសន្លប់​​​​​ឈ្លោះ​ប្រកែកគ្នា​ទៀត​​​​ ដោយ​​​ប្រកាស​ឈប់​​​រក​សីុ​ហ៊ុន​​​ជា​មួយ​​​គ្នា​ទៀ​ត​​ ហើយ​​​​លក់​​រថយន្ត​​​​​​​​​​ចែក​​ដើម​គ្នា​​​​​ ឬ​អ្នក​ណា​មាន​លុយ​​​ចេញ​យក​ទៅ​​​​ ឯម្នាក់​ទៀត​​​​ឆ្លើយ​​ថា បើ​មាន​លុយ​​​​​មិន​ចូល​ហ៊ុន​​​​ជា​មួយ​ទេ ។​​ ពាក្យ​ចាស់​លោក​និយាយ​ថា ​​បើ​បង​ប្អូន​​​ស្រឡាញ់​គ្នា​​​ កុំ​ធ្វើ​​​ស្រែ​​​​ប្រវាស​​់ កុំ​សង់​ផ្ទះ​​​​ជាប់​គ្នា​​ ហើយ​​​បើ​និយាយ​​តាម​​​មួ​យ​បែប​​​ទៀត​ គឺ​​​ការ​ចូលហ៊ុន​​​រកសីុ​​​​ច្រើន​តែ​​​«ហ៊ុន​​ចូល​ខ្យល់​»​​​​យក​​ល្អ គប្បី​​​រកសីុ​តាម​​​​លទ្ធ​​ភាព​របស់​​ខ្លួន​​​​វិញ​ទើប​ប្រសើរ​ ៕