គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅទីក្រុងNingboភាគឦសាន ខេត្តស៊ីជាំង ប្រទេសចិន បង្កឡើងដោយបុរសជិះកង់ម្នាក់ បានជិះកង់យ៉ាងលឿនឆ្លងកាត់ភ្លើងស្តុបពណ៌ក្រហម ត្រូវរថយន្តបុកពេញមួយទំហឹង ។ ប៉ុន្តែអ្វីដែលមិននឹកស្មានដល់គឺបុរសជិះកង់នោះមិនត្រឹមតែគ្មានគ្រោះថ្នាក់ដល់អាយុជីវិតប៉ុណ្ណោះទេ ថែមទាំងមានរបួសបន្តិចបន្តួចផងដែរ ។ ចាត់ទុកថាជាសំណាងមួយក្នុង១ម៉ឺនគ្រោះថា្នក់។ នេះបើយោងតាមប្រភពគេហទំព័រchariweb ចេញផ្សាយថ្ងៃទី៣០ សីហា ឆ្នាំ២០១២ ។
ប៉ូលិសចរាចរណ៍បានឱ្យដឹងថា អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ត្រូវតែគោរពភ្លើងសញ្ញាចរាចរណ៍ «ពេលភ្លើងក្រហម ត្រូវឈប់ ! ភ្លើងខៀវ ត្រូវធ្វើដំណើរ និងភ្លើងលឿង ត្រូវប្រុងប្រយ័ត្ន »។ កុំយកជីវិតរបស់លោកអ្នកមកលេងសើចឱ្យសោះ ៕
ចែករំលែកព័តមាននេះ