ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ចង្ក្រាន​ស្ងោរ​ស៊ុប​ផ្ទុះ​កំប៉ុង​ហ្គាស​​របួស​ធ្ងន់​២​នាក់​

11 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ មនុស្ស​២​នាក់​​បាន​រង​របួស​ធ្ងន់​ត្រូវ​​បាន​ដឹក​​បញ្ជូន​​ទៅ​​សង្គ្រោះ​បន្ទាន់​នៅមន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈ ​រាជធានីភ្នំពេញ ដោយ​​សារ​ផ្ទុះ​កំប៉ុង​ហ្គាស​កាល​ពីវេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ សីហា ២០១២ ស្ថិត​ក្នុងភូមិ​​ក្បាល​ស្នួល ឃុំ​ក្បាល​ស្នួល ស្រុក​ស្នួល ។

​ជន​រងគ្រោះ​ទាំង​២​នាក់​ម្នាក់​ឈ្មោះ​សូ មឿន អាយុ​​៤១​ឆ្នាំ ភេទប្រុស ​មាន​ស្រុក​កំណើត​​ស្រុក​ក្រូច​ឆ្មារ ​ខេត្ត​កំពង់​​ចាម បាន​មក​ស៊ី​ឈ្នួល​ធ្វើ​ចម្ការ​ឱ្យ​គេ​នៅ​ភូមិ​​ខាងលើ និង​ម្នាក់​ទៀត​ឈ្មោះ​ជន ​ឆេង​លាង ភេទ​ស្រី អាយុ​​២៨​ឆ្នាំ ​មាន​ទីលំនៅ​ផ្សារ​ជីហែ ក្នុងស្រុក​កោះ​​សូទិន ខេត្ត​កំពង់​ចាម ត្រូវជា​មិត្តភក្តិ​ និង​ស៊ីឈ្នួល​​ធ្វើ​ចម្ការ​​ឱ្យ​គេ​ដូចគ្នា ។ អ្នក​ទាំងពីរ​នាក់​រង​របួស​ធ្ងន់​ដូចគ្នា ដោយ​​រលាក​រោល​ពេញ​ផ្ទៃ​មុខ ​និង​ដង​ខ្លួន ។ ​ប្រភព​​ព័ត៌​មាន​​​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​​ឈ្មោះ​សូ មឿន ​បាន​បើក​ចង្ក្រាន​​ហ្គាស​ដាំ​ឆ្នាំង​ស៊ុប និង​នារី​ជា​មិត្ត​ភក្តិ​អង្គុយ​​ចិត​បន្លែ​ ខណៈ​នោះ​ស្រាប់តែ​​ឃើញ​កំប៉ុង​ហ្គាស​​៦​កំប៉ុង​នៅ​​ក្បែរ​​នោះ​មាន​១​កំប៉ុងធ្លាយ​​លើក​យក​មក​មើល​ក៏​ឆាបឆេះ​អស់​​៤​កំប៉ុង​ជា​បន្ត​​បន្ទាប់​​ អណ្តាត​ភ្លើង​យ៉ាង​សន្ធោសន្ធៅ​​ពេញ​បន្ទប់ បណ្តាល​ឱ្យ​រង​របួស​តែ​ម្តង ​តែ​សំណាង​ល្អពុំ​បង្ក​​ឱ្យ​មាន​​អគ្គិ​ភ័យ​​ឆេះ​ផ្ទះ​នោះទេ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕