ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីដេអូបង្ហាញ​ពី​នារី​សិច​ស៊ី​វ័យ​ក្មេង​ម្នាក់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​

11 ឆ្នាំ មុន

កាល​ពី​​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ សីហា ២០១២ នៅ​ទី​ក្រុងណាន​ជីង​ ខេត្ត Jiangsu ​ប្រទេស​ចិន មាន​នារី​ស្រស់​ស្អាត​ម្នាក់ បើក​រថយន្ត​ស៊េរី​ទំនើបម៉ាក​Buick ក្នុង​ល្បឿន​២៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ហើយ​ក៏​ជួប​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍ ។ នេះ​បើ​យោង​តាម​ប្រភព​គេ​ហ​ទំព័រ​ឆាយណាប៊ើស​ ចេញ​ផ្សាយ​ថ្ងៃ​ទី​២៦ សីហា កន្លង​មក ។
នារី​វ័យ​ក្មេង​រូប​នោះ​ឈ្មោះ Xu ​អាយុ​១៧​ឆ្នាំ​ បាន​រៀប​រាប់​ប្រាប់​ប៉ូលិស​ថា ខណៈ​នាង​កំពុង​បើ​ក​បរ​នោះ​ មាន​រថយន្ត​តាក់​ស៊ី​មួយ​នៅ​ខាង​មុខ ហើយ​នាង​បាន​បន្ថែម​ល្បឿនឡើង​ដល់​២៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ដើម្បី​​វ៉ា​រថយន្ត​តាក់​ស៊ី​នោះ​ ។ ខណៈ​ពេល​​រថយន្ត​របស់​នាង​មក​ដល់​ជិត​ ស្រាប់​តែ​រថយន្ត​តាក់​ស៊ី​នោះ​​​បត់​ចូល​ទៅ​ផ្លូវ​តូច​មួយ​ ក្នុងស្ថាន​ភាព​បន្ទាន់​​ដើម្បី​គេច​ពី​រថយន្ត​តាក់​ស៊ីនោះ នាង​ក៏​កាច់​ចង្កូត​មកបុក​របាំង​ចែក​ផ្លូវ​បណ្តាល​ឱ្យ​រថយន្ត​របស់​នាង​ក្រឡាប់​ផ្អៀង​តែ​ម្តង ។

នាង Xu ​បន្ថែម​ទៀត​ថា​ នាង​ចេះ​​បើក​បរ​ស្ទាត់​ជំនាញ នៅ​ពេល​នាង​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក និង​មាន​បទ​ពិសោធន៍​ក្នុង​ការ​បើក​បរ​៣​ទៅ​៤​ឆ្នាំ ហើយ​នាង​ក៏​ធ្លាប់​ជួប​គ្រោះ​ថ្នាក់​៤​ដង​​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ដែរ ប៉ុន្តែ​មិន​មាន​រង​របួស ដល់​​​ខ្លួន​ប្រាណ​ឡើយ ។
នាង​និយាយ​ប្រាប់​អ្នក​កាសែត​ដោយ​គ្មាន​លាក់​បាំង​ថា នាង​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​២​លើក​នៅ​សហរដ្ឋ​អាមេរិក ។ ម្តង​គឺ​នាង​បើក​បរ​ក្នុង​ល្បឿន​២៦០​គីឡូម៉ែត្រ​ក្នុង​១ម៉ោង និង​ម្តង​ទៀតគឺ​នាង​ដេក​លក់​ ខណ​ៈ​ពេល​កំពុង​បើក​បរ ។

ប្រភព​បាន​បន្ត​ថា ដោយ​ឡែក​គ្រោះ​ថ្នាក់​លើក​នេះគឺ​នាង​បើក​ក្នុង​ល្បឿន​២៤០​គីឡូ​ម៉ែត្រ​ក្នុង​១​ម៉ោង ។ ប៉ុន្តែ​នាង​មិន​ត្រូវ​បាន​រក​ឃើញ​ថា សេព​គ្រឿង​ស្រវឹង​ឡើយ បន្ទាប់​ពី​ធ្វើ​តេស្ត​ឈាម​រួច​មក ។
ប៉ូលិស​ចរាចរ​បាន​រក​ឃើញ​ថា នាង​ Xu ​បើក​បរ​ដោយ​គ្មាន​ប័ណ្ណ​បើក​បរ​របស់​ប្រទេស​ចិន ​នោះ​ទេ ប៉ុន្តែ​នាង​មាន​ប័ណ្ណ​បើក​បរ​របស់​សហរដ្ឋ​អាមេរិក ដែលគ្មាន​សុពល​ភាព​នៅ​ប្រទេស​ចិន ។
បច្ចុប្បន្ន ​នារី​វ័យ​ក្មេង​រូប​នេះត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​ការិយាល័យ​ប៉ូលិស​ចរាចរ​នៅ​ក្នុង​តំបន់ ដើម្បី​បន្ត​ធ្វើ​ការ​ស៊ើប​អង្កេត ៕