រាជធានីភ្នំពេញ ៖ ម៉ូតូកង់បី Three Wheelers ដែលល្បីថា ជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងប្រទេសឥណ្ឌាបានមកដល់ទីផ្សារកម្ពុជា ហើយ គឺមកប្រកួតប្រជែងជាមួយម៉ូតូកង់បី ពីរ ប្រភេទទៀត ដែលកំពុងចរាចរណ៍នៅកម្ពុជា គឺម៉ូតូកង់បីហៅថា ទុកទុកផលិតឡើងតាមបែបប្រទេសថៃ និងម៉ូតូកង់បីតាមបែបខ្មែរ ហៅថា រ៉ឺម៉កម៉ូតូ ។
នៅមុខផ្សារទំនើបសុវណ្ណា កាលពីថ្ងៃទី១៧ សីហា ក្រុមហ៊ុនវីប៉ាអូតូ ខេមបូឌា ខូអិលធីឌី ជាក្រុមហ៊ុននាំចូលផ្តាច់មុខម៉ូតូកង់បី three wheelers មកពីប្រទេសឥណ្ឌាបានរៀបចំពិធីបង្ហាញម៉ូតូកង់បីនេះឱ្យសាធារណជនបានឃើញដើម្បីបើកយុទ្ធនាការផ្សព្វផ្សាយចេញលក់ជាលើកដំបូងនៅក្នុងទីផ្សារនៅកម្ពុជា ។
នៅក្នុងពិធីបង្ហាញនោះ អ្នកទីផ្សារក្រុមហ៊ុន បានណែនាំឱ្យអតិថិជនកម្ពុជាដឹងថា ម៉ូតូកង់បី three wheelers ជាផលិតផលរបស់ក្រុមហ៊ុន Bajaj ជាប់ចំណាក់ថ្នាក់លេខ១ នៅក្នុងប្រទេសឥណ្ឌាដោយប្រជាជនឥណ្ឌានិយមប្រើប្រាស់ជាលក្ខណៈគ្រួសារធ្វើឱ្យក្រុមហ៊ុនអាចលក់បានចំនួនបួនលានគ្រឿងក្នុងមួយឆ្នាំៗ ។ វាជាផលិតផលដែលមានគុណភាពខ្ពស់ មានភាពរឹងមាំង និងមិនងាយខូចផ្តេសផ្តាស អាចប្រើប្រាស់ងាយស្រួលគ្រប់ស្ថានភាពផ្លូវ ។ មានប្រយោជន៍ច្រើនយ៉ាងដែលអាចយកទៅរកស៊ីដឹកជញ្ជូនអ្នកធ្វើដំណើរ និងប្រើប្រាស់ជាលក្ខណៈគ្រួសារក៏បានដែរ ធានាថា មានសុវត្ថិភាព ដោយសារតែម៉ូតូកង់បី three wheelers មានកញ្ចក់ការពារអ្នកបើកបរដូចជារថយន្តអញ្ចឹងដែរ មានបំពាក់កុងទ័រដែលអាចវាស់រយៈចម្ងាយគីឡូមែ៉ត្រ និងមានប្រព័ន្ធហ្វ្រាំងដែលបញ្ជាទៅលើកង់ទាំងបីធ្វើឱ្យការចាប់ហ្វ្រាំងមានភាពលំនឹងខុសពីម៉ូតូកង់បីទុកទុក ដែលមានហ្វ្រាំងចាប់បានតែកង់មួយធ្វើឱយល្បឿនផ្នែកខាងក្រោយរុញផ្ទុបផ្នែកខាងមុខ ហើយបាត់បង់សុវត្ថិភាពនឹងន ។
លក្ខណៈពិសេសបំពាក់បូមនិងរេស្ស័រដែលជួយកាត់បន្ថយភាពរលាក់ក្នុងពេលបើកបរ ។ វាធន់ហើយរឹងមាំអាចប្រើប្រាស់បានលើសពី១០ឆ្នាំ ទើបមានការជួសជុល ។ មានធុងសាំងដែលមានចំណុះបីលីត្រនិងធុងហ្គាស១៣លីត្រ ហើយក្នុងមួយលីត្រសាំង និងហ្គាស គឺអាចរត់បានចម្ងាយ២៧គីឡូម៉៉ត្រ ។ បើសិនជាប្រើប្រាស់ហ្គាសអាចចំណេញបាន៥០%បើប្រៀបធៀបជាមួយនឹងសាំង ។
គួរបញ្ជាក់ថា ម៉ូតូកង់បី thrree wheelers ក្នុងមួយគ្រឿង ក្រុមហ៊ុនលក់តម្លៃពេញ៣.០០០ដុល្លារ ។ ប៉ុន្តែដើម្បីយុទ្ធសាស្ត្រទីផ្សារក្នុងការលើកទឹកចិត្តអតិថិជនក្រុមហ៊ុនលក់មួយគ្រឿងតម្លៃតែ២.៥០០ដុល្លារប៉ុណ្ណោះ សម្រាប់ចំនួន១៥គ្រឿង លើសពី១៥គ្រឿងនេះ ក្រុមហ៊ុនលក់៣.០០០ដុល្លារពេញ ។ មានសេវាកម្មធានារយៈចម្ងាយ១២.០០០គីឡូម៉ែត្រ និងមានសេវាកម្ម បង់រំលោះផងដែរ ៕
ចែករំលែកព័តមាននេះ