ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

1សប្តាហ៍​ទៀត​ដែលអតិថិជន​កាល់​តិច​មាន​ឱកាស​ឈ្នះ​រង្វាន់​អស្ចារ្យ​ជា​ច្រើន​

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ អតិថិជន​របស់​កាល់​តិច​នៅមាន​​​ពេល​មួយ​សប្តាហ៍​ទៀតដើម្បី​​បង្កើន​ឱកាស​​ឈ្នះ​រង្វាន់​​​អស្ចារ្យ​យ៉ាង​ច្រើន​ ដោយ គ្រាន់​​តែចាក់​ប្រេង​ពី​គ្រប់​ស្ថានីយ​​កាល់តិច​​ដែល​នៅ​ជិត​លោក​អ្នក ​។ ​កាល់​តិច​ធ្វើ​ការ​ថ្លែង​អំណរ គុណ​​របស់​​​ការ​គាំ​ទ្រ​​ដ៏​យូរ​អង្វែង​ដល់​អតិថិជន​​ខ្លួន​នៅ​ទូ​ទាំង​ប្រទេស​​ ​ជាមួយនឹង កម្មវិធី​​ឆ្នោត​​ផ្សង​សំណាង​​ពិសេស​ថ្មី​មួយ​ទៀត​ដែល​អតិថិជន​​នឹងមាន​​ឱកាស​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជាមួយ​នឹង​រថយន្ត​ Mitsubishi Triton 2012  ​និង​រង្វាន់​ជាច្រើន​ទៀត ​។

​កម្មវិធី​ឆ្នោត​ផ្សងសំណាង​«​ចាប់​​យក​រង្វាន់​» របស់​កាល់​តិច​បានចាប់​ផ្តើម​តាំងពី​ថ្ងៃទី​១៨ ​មេសា ​ឆ្នាំ​២០១២ ​និងបញ្ចប់​នៅ​ថ្ងៃទី​១៥ សីហា ​ឆ្នាំ​២០១។ ​​​​ការ​ចាប់រង្វាន់​នឹងធ្វើ​ឡើង​​នៅ​ថ្ងៃ​ទី​១៨​ សីហា ​​​ឆ្នាំ​២០១២ នៅ​ ស្ថានីយ​​ទូរទស្សន៍​បាយ័ន​ក្នុង​កម្មវិធី​​តន្ត្រី​​យុវ
វ័យ ។ អតិថិជន​នឹងទទួលបាន​ប័ណ្ណ​ផ្សងសំណាង​មួយ​សន្លឹក​​នៅពេល​ចាក់ប្រេង​​២លីត្រ​សម្រាប់​ម៉ូតូ​​ ១០​ដុល្លារ​​សម្រាប់​រថយន្ត​​ ឬជាវ​​ទំនិញ​អស់​​៥ដុល្លារ​នៅក្នុង​ Star Mart ណាមួយ ។ ​សម្រាប់​ឱកាស​ឈ្នះ​រង្វាន់​ ​អតិថិជន​ទាំងអស់​គ្រាន់​តែ​​បំពេញ​ឈ្មោះ​ ​អាសយដ្ឋាន​​ លេខ​អត្ត​សញ្ញា​ណ​​ប័ណ្ណ ​និង​លេខ​ទូរស័ព្ទ​ ​ហើយ​យក​ទៅ​ដាក់​នៅ​ក្នុង​ធុង​​ឆ្នោត​នៅ​ស្ថានីយ​កាល់​តិច​ណា​មួយ​​ដែល​នៅជិត​​លោកអ្នក​បំផុត ​។ ​

អតិថិជន​​ចាក់ប្រេង​​ឥន្ធនៈ​កាល់​តិច​កាន់​តែ​ច្រើន​នឹងមាន​ឱកាស​កាន់​តែច្រើន​ក្នុងការឈ្នះ​​រង្វាន់​ដ៏​អស្ចារ្យ​ដូចជារថយន្ត​ Mitsubishi Triton 2012 ឈុត​ផលិតផលApple ​ម៉ូតូ​ ​Yamaha Fino Premium 2012 ទូរទស្សន៍ ​Samsung LCD ម៉ាស៊ីន​ថត​វីដេអូ ​Sony និង ប័ណ្ណ​ ​Star​​​Cart ដែល​មានទឹកប្រាក់​រួច​ជា​ស្រេច ​។ ​

អតិថិជន​ដែល​ជា​អ្នកឈ្នះ​រង្វាន់​សរុប​ចំនួន​៣៨​រូប ​នឹង​ត្រូវ​ប្រកាស​ឈ្មោះ​ភ្លាម​​ៗ​បន្ទាប់ពី​ការចាប់រង្វាន់​ ​។ ​អតិថិជន​៣៥​រូប ដែល​ឈ្នះ​រង្វាន់​ម៉ូតូ​Yamaha Fino Premium 2012 ទូរ ទស្សន៍ ​Samsung LCD ម៉ាស៊ីន​ថត​វី​ដេអូ ​Sony និងប័ណ្ណ​ ​Star​​​Cart ដែល​មាន​ទឹកប្រាក់​រួចជា​ស្រេច​​​ទាំងអស់​ នឹង​ត្រូវ​​មកទទួល​រង្វាន់​នៅ​សប្តាហ៍​​បន្ទាប់​ថ្ងៃទី​២៥ សីហា ​​ឆ្នាំ​២០១២ ក្នុង​កម្ម​វិធី​តន្ត្រី​យុវវ័យ​​នៅស្ថានីយ​ទូរទស្សន​៍​បាយ័ន ។ ​ចំណែក​ឯ​អតិថិជន​​៣រូប​ ​ដែល​មាន​សំណាង​ជាងគេ​នឹងមាន​ឱកាស​ធ្វើ​ការ​ប្រកួត​ប្រជែង​​​​នៅស្ថានីយ​ទូរទស្សន៍​បាយ័ន​​នា​ថ្ងៃទី​២៥ សីហា ​ដើម្បី​យក​​រង្វាន់​ធំ​គឺ​រថយន្ត​​ Mitsubishi Triton 2012 ​ដ៏​ថ្មី​សន្លាង​មួយគ្រឿង​ ។ ​កា​រ​ប្រកួត​​​​​ប្រជែង​តម្រូវ​ឱ្យចាក់​សោដើម្បី​ស្វែងរក​​កូន​សោរថយន្ត​ដែល​បាន​លាក់​ទុក​នៅ​​ក្នុង​ប្រអប់​រង្វាន់​ ហើយ​អ្នក​ដែល​អាច​ចាក់​សោបាន​មុនគេ​គឺ​​នឹងឈ្នះ​ក្នុងការ​ប្រកួត​ប្រជែង​។

​​រីឯ​អ្នក​មាន​សំណាង​២​រូប​ទៀត​នឹងទទួល​បាន​ឈុត​​ផលិត​ផល​​ Apple ដែល​​មាន​កុំព្យូទ័រ​យួរ​ដៃ​​ Macbook Air ,iPad ​និង​ទូរ​ស័ព្ទ​​ Iphone 4S​ដ៏ស្រស់​ស្អាត​ម្នាក់​​១ឈុត ​។ សូមប្រញាប់​រួស​រាន់​ទៅ​កាន់​ស្ថានីយ​កាល់​តិច​ដើម្បី​ចាក់​យក​រង្វាន់ ៕