ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​មិន​ស្គាល់​មុខ​ចាប់​កម្ម​ការិនី​ប្រុង​ចាប់​ច្រក​បាវ នាង​រត់​រួច​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​​​​កម្ម​ការិនី​​​​​រោង​ចក្រ​​​​​​​​​ចំណី​សត្វ​​​​​ម្នាក់​បាន​​​អះ​អាង​​​​​ថា នាង​​​ត្រូវ​ជន​មិន​ស្គាល់​មុខ​​​​៣នាក់​​​ជិះ​រថយន្ត​​​​ប្រភេទ​​​​ទួរីស​​​មួយ​គ្រឿង​​​មិន​ដាក់​ក្នុង​​​រថយន្ត​​​​ ហើ​យ​បើក​​​គេច​​​ចូល​​​​រាជ​ធានី​ភ្នំពេញ​​​​​មាន​​​ប្រមាណ​​​ជិត​​មួយ​គី​ឡូ​​ម៉ែត្រ​​​​ តែ​នាង​​​​​រើ​​បម្រះ​​​​រួច​​​​ក៏​បើក​ទ្វា​​រ​រថយន្ត​​​​​លោត​​ចុះ​​​គេ​​ច​ផុត​​​​ពី​ក្រញាំ​​ដៃជន​​ទាំង​៣​នាក់​នោះ​​ ។​ ហេតុ​ការណ៍​​នេះ​​​បាន​កើត​ឡើង​​​​​កាល​ពី​វេលា​ម៉ោង​​​​​​​១​​រសៀល​​​​ថ្ងៃ​ទី​​១៤ ​សីហា ​នៅតា​ម​ផ្លូវ​​​​លេខ​​​៥៩៨​​ ក្នុង​ភូមិ​​​ទី​​៤ ​សង្កាត់​​​ច្រាំង​​ចំរេះ​​​ទី​១ ​ខណ្ឌ​​ប្ញ​ស្សី​កែវ​​ ចម្ងាយ​ប្រមាណ​​​៥០​ម៉ែត្រ​ពី​រោង​ចក្រ​​​​​​ដែល​នា​ង​ធ្វើ​ការ​​​​ ហើយ​ធ្វើ​​ឱ្យ​​​មាន​ការ​ភ្ញាក់​ផ្អើល​​​​​កាល​ពី​វេលា​ម៉ោង​​​​៣​រសៀល​​​​ គឺ​​​​​​​ប្រមាណ​​២​ម៉ោង​​​ក្រោ​យ​មក​ ។​

​ស្ត្រី​ដែលជន​មិន​ស្គាល់មុខ​ចាប​់​នោះ​​ឈ្មោះ​​វណ្ណ ស៊ីណា ​​អាយុ​​១៤​ឆ្នាំ ​​ជា​កម្ម​ការិនី​​រោង​ចក្រ​​​ដឺ​ហ៊្វេរមេនូហ៊្វែក​ឈ័ររីង​ ​ទើប​​ចូលធ្វើ​ការ​បាន​​ពី​រ​ថ្ងៃ​​​ ដោយ​ដាក់​ឈ្មោះ​​​ ផាខឹម​​ ណែនី ដែលជា​ឈ្មោះ​​ខ្ចី​​​សៀវ​​ភៅ​​គេ​ មាន​​​ទី​លំ​នៅ​ផ្ទះ​​​លេខ​​​​៨៦​​​ ផ្លូវ​​​​ជាតិ​លេខ​​​​៥​ ភូមិ​​​​ស្ពាន​​ខ្ពស់​​​ សង្កាត់​​​​គីឡូ​ម៉ែត្រ​​លេខ​​៦ ​ខណ្ឌ​​ប្ញស្សី​កែ​វ​ បាន​​រង​របួស​​​ត្រគៀក​​​​ ។ ទាក់​ទិន​​​នឹង​កា​រ​ចាប់​​​ខ្លួន​នេះ​​ គេ​ពុំ​ដឹង​​​ពី​មូល​ហេតុ​​​​​ទេ​​ ហើយ​ក៏​មិន​​​មែន​ជា​​​ករណី​​ចាប់​ជំរិត​​​​​​ដែរ ព្រោះ​​​ស្ត្រី​​រូប​នេះ​​​​ជា​គ្រួសារ​​​ក្រី​ក្រ​​​ដែលម្តាយ​​​​​លក់​គុយ​ទាវ​​​​តូច​តាច​​​ និង​​ឪពុក​​​​ជា​កម្ម​ករ​សំណង់ ។

​តាម​ព័ត៌​​មាន​​ឱ្យ​ដឹង​ថា ​​ជន​ដៃ​ដល់​​​មាន​គ្នា​​៣នាក់​​​ជិះ​​​​រថយន្ត​ប្រភេទ​​ទួរីស​​​​មួយ​គ្រឿង​​​​ ពណ៌​ខៀវ​​​​ចាស់​​មិន​ស្គាល់​ម៉ាក​​ បាន​​​ចុះ​មក​ចាប់​​​ស្ត្រី​​​​រូប​នេះ​ច្រក​បាវ​​​​នៅពេល​នាង​កំពុង​​​​ឈរ​​ចាំ​​​ជិះ​​​​រ៉ឺម៉ក​​​​ម៉ូតូ​​​​ត្រឡប់​​​ទៅ​ផ្ទះ​​​វិញ​​ ។ បន្ទាប់​​​ពីចាប់​​​ដាក់​​​រថយន្ត​​​​​​ នាង​បាន​រើ​បម្រះ​​រួច​​​ហើយ​​ ​ក៏លោត​ចុះ​​​​ និង​ជិះ​ម៉ូតូ​​ឌុប​ទៅ​​​ត​ាម​បង​ប្អូន​​​ធ្វើ​ដំណើរ​​​​ទៅ​ផ្ទះ​​​ ​លុះ​​ក្រោយ​មក​​​ទើប​​​មក​ប្តឹង​​សមត្ថកិច្ច ។

​តាម​​​នារី​រង​គ្រោះ​ឈ្មោះ​​វណ្ណ ស៊ីណា ​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​​ នាង​បាន​ចេញ​ពី​ធ្វើ​ការ​​ ហើយ​​ហូប​បាយ​រួច​ក៏​​​​ឈរ​ចាំ​​​រ៉ឺ​ម៉ក​​ម៉ូតូ​​នៅ​ចម្ងាយ​​ប្រមាណ​៥០​ម៉ែត្រ​​ពី​រោង​ចក្រ​​ ។ ពេល​នោះ​ស្រាប់​តែ​​មាន​រថយន្ត​ប្រភេទ​​ទួរីស​​ ពណ៌​ខៀវចាស់មួយ​​គ្រឿង​មក​ឈប់​​ក្បែរ​ ហើយ​ជន​ពីរ​នាក់​​និយាយ​​ភាសា​វៀត​ណាម​បាន​ចុះ​មក​ចាប់​នាង​ច្រក​បាវ​​រួច​បើក​ទ្វារ​​រថយន្ត​ក្រោយ​​សែង​នាង​ដាក់​រថយន្ត ហើយ​​បើក​ចូល​​រាជ​ធានី​ភ្នំពេញ ។

ស្ត្រី​​រូប​នោះ​​បន្ត​ទៀត​​ថា ខណៈ​នាង​បាន​​រើ​បម្រះ​រួច​ព្រោះ​បាវ​មិន​​ចង​ម៉ាត់​​ ហើយ​បើក​​ទ្វារ​រថយន្ត​​លោកត​ចុះ​គេច​ខ្លួន​​ពេល​រថយន្ត​បើក​យឺត​បត់​ត្រឡប់​​ក្រោយ​វិញ ។ នៅ​ពេល​លោត​ចុះ​​នោះ​រថយន្ត​ត្រឡប់​មក​វិញ​ប្រុង​ចាប់​ម្តង​ទៀត តែ​​មាន​រថយន្ត​មក​ច្រើន​​រថយន្ត​ជន​នោះ​​បាន​គេច​ចូល​​រាជ​ធានី​ភ្នំពេញ​​បាត់​ទៅ ។ បន្ទាប់​មក​នា​បាន​ទៅ​រក​បង​​ប្អូន​​នៅ​រោ​ង​ចក្រ​​ នៅ​សង្កាត់​ទួល​សង្កែ ហើយ​នាំ​នាង​ទៅ​ផ្ទះ ។

តាម​ព័ត៌​មាន​បន្ត​ទៀត​​ថា បន្ទាប់​​ពី​មាន​ករណី​​ចាប់​មនុស្ស​ភ្លាម​ពុំ​មាន​ការ​ភ្ញាក់​ផ្អើល​នោះ​ទេ ប្រមាណ​​២​​ម៉ោង​​ក្រោយ​មក​​នៅ​ពេល​មាន​​គេទូរ​ស័ព្ទទៅ​វិទ្យុ​​អេប៊ីស៊ី ក៏​មាន​​ការ​ភ្ញាក់​ផ្អើល​​ និង​ឮត​ៗ​​គ្នា​មាន​គេ​​យក​មនុស្ស​ទៅ​ទម្លាក់​ចោល​ទើប​ផ្អើល​ដល់​សមត្ថ​កិច្ច​នាំគ្នា​ដើរ​ក​និងនាំ​​នាង​មក​សាកសួរ​ ។ ​ទន្ទឹម​​នោះ​មាន​ស្ត្រី​ពីរ​នាក់​ប្តីប្រពន្ធ​ដែល​បាន​បាត់​កូន​​ក្រមុំ​រយៈ​​ពេល​២​ថ្ងៃ​​​បាន​តាម​រក​​ដែរ​បន្ទាប់ឮ​តាម​វិទ្យុ​ ព្រម​ទាំង​​កាន់​រូបថត​មកតាម​ដែរ​ តែ​មិន​មែន ។​

ស្ត្រី​ដែល​ត្រូវ​គេចាប់​​ពុំ​បាន​សម្រេច​បាន​ឱ្យ​ដឹងថា ​កន្លង​មកនាង​ធ្លាប់​មាន​ទំនាស់​គ្នា​ជាមួយ​អ្នក​ភូមិ​បន្តិច​បន្តួច​ប៉ុណ្ណោះ ​។ ​ចំណែក​ជន​ដែល​ធ្វើ​សកម្មភាព​ចាប់នាង​​នោះ​ពុំ​ស្គាល់​​ឡើយ​ សង្ស័យ​ជាជន​ជាតិ​វៀតណា​ម​ ព្រោះ​និយាយ​វៀតណាម ​។  តាម​សមត្ថកិច្ច​ឱ្យដឹង​ថា នេះ​មិន​មែន​ជា​ករណី​​ចាប់​ជម្រិត​នោះទេ សង្ស័យ​គេចាប់​នាង​យក​​ទៅ​ធ្វើ​បាប​ឬ​ជា​រឿង​គំនុំអ្វី​មួយ​​ ៕