ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​អាយុ​24​ឆ្នាំ​តណ្ហា​ដល់.ក​រំលោ​ភ​លោក​យា​យ​អាយុ​84​ឆ្នាំ​

13 ឆ្នាំ មុន

ខេត្ត​តា​កែវ​​​​​​​ ៖ ជន​ល្មោភ​កាម​ម្នាក់​ ត្រូវ​​បាន​ប៉ូលិស​​ស្រុក​ព្រៃ​កប្បាស​​ចាប់​ខ្លួន​​តាម​ពាក្យ​​បណ្តឹង​​របស់​លោក​យាយ​​រ​ង​គ្រោះ​​ដោយ​​ចោទ​ប្រកាន់​​ពី​បទ​​ចូល​​​ទៅ​ក្នុង​ផ្ទះ​​​​គាត់​នឹង​ចាប់​រំលោភ​​​រហូត​បាន​សម្រេច​​បំណង​​​តណ្ហា​របស់​ខ្លួន​ ខណៈ​​ពេល​​ដែល​លោក​យាយ​​កំពុង​តែ​​លង់​​លក់​នៅ​ក្នុង​​ផ្ទះ​តែ​ម្នាក់​ឯង​ ។ ​នេះ​​ជា​រឿង​​រ៉ាវ​​គួរ​​ឱ្យ​​​ហួស​ចិត្ត​​មួយ​ដែរ​​​សម្បី​តែ​​​​ដូន​ចាស់​​ក៏​មិន​​លើក​លែង​ ។

​ហេតុ​ការណ៍​​ក្មេង​ពាល​​ចាប់​រំលោភ​​លោក​យាយ​​ចាស់​​​​កោង​​ខ្នង​នេះ​​បាន​កើត​ឡើង​​តាំង​ពី​​ថ្ងៃ​ទី​​១១​​ សីហា ​វេលា​ម៉ោង​​១១​​រំលង​អ​ធ្រាត្រ​​​ ​នៅ ក្នុង​ភូមិ​​​អង្គ​​ស្វាយ​ចេក ​ឃុំ​ចារ ស្រុក​​ព្រៃ​កប្បាស​  លុះ​ដល់​​ថ្ងៃ​ទី​​១៤ សីហា ​នេះ​​​ ប៉ូលិស​​ចាប់​ខ្លួន​​​បាន​នៅ​ផ្ទះ​​របស់​គេ​​ក្នុង​ភូមិ​​កើត​​ហេតុ​ខាង​លើ​ ។​

​លោក​ជុំ ​ឈឿន ​អធិការ​​​នគរ​​​បាល​​ស្រុក​ព្រៃ​កប្បាស​​បាន​​ឱ្យ​​ដឹង​ថា ​ជន​ល្មើស​​ដែល​​ជាប់​ចោទ​​រំលោភ​​​លោក​យាយ​​រហូត​​បាន​​​​សម្រេច​នេះ​ឈ្មោះ​​ផៃ ភឿន ​​អាយុ​​២៤​ឆ្នាំ ​​មាន​ប្រពន្ធ​​និង​កូន​ម្នាក់​ ​​ចំណែក​​លោក​យាយ​​រង​គ្រោះ​​មាន​អាយុ​​៨៤​ឆ្នាំ ​​រស់​នៅ​​ភូមិ​​​ជាមួយ​គ្នា​ ​ហើយ​គាត់​​សម្រាន​​នៅក្នុង​ផ្ទះ​​តែ​ម្នាក់​ឯង​ ។​​​

​លោក​អធិការ​​​ស្រុក​​បាន​បន្ត​ទៀត​ថា ​មុន​ពេល​​កើត​េហតុ​​ ខណៈ​​លោក​យាយ​​គាត់​​កំពុង​សម្រាន​​​លង់​លក់​​នៅក្នុ​​ងផ្ទះ​​តែ​​​ឯង​​នោះ ជន​​ល្មើស​​​ដែល​ដាច់​ដាប​​នេះ​ពេល​​ស៊ី​ផឹក​​ស្រវឹង​​ ហើយ​​ក៏​​​មក​​​គាស់​​ទ្វារ​​ដើរ​​ចូល​ទៅ​​រក​​​លោកយាយ​​ពេល​គាត់​​ភ្ញាក់​​ទាន់​​​ ក៏​​​បាន​និយា​​យ​ ​​ហៅ​​ចៅ​​ពេញ​​ៗមាត់​​ ដោយ​សួរ​ថា ​មក​ផ្ទះ​​យាយ​ទាំង​យប់​​​មាន​ការ​អី​ចៅ? ​ពេល​នោះ​​ជន​​ល្មើស​​បាន​និយាយ​តប​​វិញ​ថា ​យប់​នេះ​​​​មក​​«…» យាយ​ឯង​ម្តង​​ព្រោះ​នៅ​​​ផ្ទះ​​ប្រពន្ធ​​អត់​​ឱ្យ​ ។ ​និយាយ​​រួច​ក៏​​ចាប​់​រំលោភ​​លោក​យាយ​​ទាំង​កំរោល​​រហូត​បាន​​សម្រេច​​​ដូច​បំណង​​ទើប​​ឈប់ ។

​នៅ​ចំពោះ​មុខ​​ប៉ូលិស​​ជន​​ចាប់​រំលោភ​​​ដូន​ចាស់​នេះ​​និយាយ​សារ​​ភាព​ថា ​រូប​គេ​ពិត​​ជា​បាន​​​រំលោភ​​លោក​យាយ​​​ប្រាកដ​​​មែន​ មូល​ហេតុ​​ដោយ​សារ​​រូប​​គេ​​​​ ពេល​មក​​ពី​ស៊ី​ផឹក​​វិញ​​ពេល​ចូល​ផ្ទះ​​នឹក​​ចង់​​រួម​រ័ក​​ជាមួយ​ប្រពន្ធ​​ តែ​អត់​​បាន​ទើប​​ទ្រាំ​​លែង​​​បាន​ក៏​នឹក​​ឃើញ​​យាយ​​​​ដែល​សម្រាន​​តែ​ម្នាក់​​​ឯង​ ទើប​​​ទៅ​ចាប់​រំលោភ​​គាត់​រហូត​​បាន​សម្រេច​ ទើប​ឈប់​​ និង​វិល​​ចូល​ផ្ទះ​​​​វិញ​ ហើយ​​ដេក​​​ធ្វើ​​មិន​ដឹង​ ​ប៉ុន្តែ​​​រំលង​បាន​២​ថ្ងៃ​​ប៉ូលិស​​ចាប់​ខ្លួន​​តែ​ម្តង ។​

​លោ​ក​វរ​សេនីយ៍​​ទោ ​សែម សុ​ជាតិ ​នាយ​​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​​កម្រិ​ត​ធ្ងន់​​ខេត្ត​បាន​​ឱ្យ​​ដឹង​ថា នៅ​​ព្រឹក​​ថ្ងៃ​ទី​​១៤ ​សីហា ​​យើង​និង​​កសាង​​​សំណុំ​រឿង​​បញ្ជូន​​ជន​សង្ស័យ​ទៅ​សាលា​ដំបូង​​ខេត្ត​កាត់​ទោស​​ទៅ​តាម​​ច្បាប់ ៕​