ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មេ​ផ្ទះ​វ័យ​41​ឆ្នាំ​​ល្បី​ឈ្មោះ​តាម​អ៊ីន​ធើរ​ណេត​ដោយ​សារ​រូប​សម្រស់​

11 ឆ្នាំ មុន

តើ​អាច​ជឿ​ទេ​ថា ស្ត្រី​មេផ្ទះ​​​វ័យ​៤១​ឆ្នាំ​​ និង​មាន​កូន​ដល់​ទៅ​ពីរ​នាក់​ហើយ​នោះ នៅ​តែ​រក្សា​បាន​នូវ​សម្រស់​ស្រស់​ស្អាតដូច​នារី​ទើប​ធំ​ពេញ​វ័យ​អ៊ីចឹង ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នាង​កំពុង​ក្លាយ​ជា​នារី​ល្បី​ឈ្មោះ​តាម​អ៊ីន​ធើរ​ណេត​ទៀត​ផង ។

យោង​តាម​ប្រភព​គេ​ហ​ទំព័រ​​ឆាយណា​ប៊ើស ចេញ​ផ្សាយ​ថ្ងៃ​ទី​១ សីហា ឆ្នាំ​២០១២​ បាន​ឱ្យ​ដឹង​ថា​ ស្ត្រី​មេផ្ទះ​​ឈ្មោះ​ Zhang Tingxuan ​រស់​នៅ​កោះ​តៃ​វ៉ាន់ បាន​ក្លាយ​ជា​នារី​ល្បី​ឈ្មោះ​តាម​អ៊ីន​ធើរណេត​​ បន្ទាប់​ពី​រូប​ថត​របស់​នាង​មួយ​ចំនួន​ត្រូវ​​បាន​គេ​ហ​ទំព័រ​ចិន​ចុះ​ផ្សាយ ។

ប្រភព​បន្ត​ថា អ្វី​ដែល​គួរ​ឱ្យ​អស្ចារ្យ​ជាង​នេះ​គឺ​​នាង​មាន​កូន​​២​នាក់​ទៅ​ហើយ តែ​រូប​សម្រស់​របស់​នាងនៅ​តែ​​ស្អាត​គួរ​ឱ្យ​ចង់​គយ​គន់ ដែល​មើល​ទៅ​លក្ខណ​សម្បត្តិ​របស់​នាង​ខាង​ក្រៅ​ ហាក់​ដូច​ជា​ទើប​មាន​អាយុ​២០​ឆ្នាំ​អីុចឹង ។  ​ទន្ទឹម​នឹង​នេះ​ នាង​ត្រូវបាន​គេ​ប្រៀប​ធៀប​​​ជា​មួយ​តា​រា​ម៉ូដែល​ជន​ជាតិ​ជប៉ុន​​ឈ្មោះ​Masako Mizutani ​អាយុ​៤៤​ឆ្នាំ​ និង​​មាន​កូន​ស្រី​​អាយុ​២០​ឆ្នាំម្នាក់ តែនាង​អាច​ថែ​រក្សា​​សម្រស់​របស់​នាង​ប្រហាក់​​ប្រហែលនឹង​វ័យ​​​កូន​របស់​នាង​ដែរ ។ ដោយ​សារ​កាយ​សម្បទា​មាំ​មួន និង​រូប​សម្រស់​ដ៏​មាន​មន្ត​ស្នេហ៍​គួរ​ឱ្យ​ទាក់​ទាញបែប​នេះ​ នាង Zhang Tingxuan ​​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​​អីុន​ធើរ​ណេត​​ដាក់​រហ្សនាមឱ្យ​​​​ថា ទេពធីតា​ប្រចាំ​ក្លឹប​ហាត់​ប្រាណ «Gym Goddess »។

ប្រភព​បន្ត​​​ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​ជួប​សម្ភាសន៍​ជា​មួយ​អ្នក​សារ​ព័ត៌​មាន នាង​ Zhang Tingxuan ​​និយាយ​ថា នាង​គ្រាន់​តែ​ជា​ស្ត្រី​មេ​ផ្ទះ​មួយ​រូប​ប៉ុណ្ណោះ ហើយវិធី​សាស្ត្រ​សំខាន់​ក្នុង​ការ​ថែ​រក្សា​សម្រស់​ឱ្យ​នៅ​ក្មេង​ជាង​វ័យ​ និង​រាង​ស្រលូន​នោះ ​គឺហាត់​ប្រាណជា​ប្រចាំ​  និងបរិ​ភោគ​​ផ្លែ​ឈើ​រៀង​រាល់​ថ្ងៃ ។

បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ដែល​បាន​សម្ភាសន៍​​​ជា​មួយ​នាង​បាន​កោត​សរសើរ​យ៉ាង​ស្មោះ​ថា នាង​ Zhang Tingxuan ​ពិត​ជា​មាន​សាច់​ស្អាត ​ក្មេង​ជាង​វ័យ​ និង​មាន​កាយ​សម្បទា​មាំមួន​ពិត​ប្រាកដ​​មែន ៕​