ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​ពេទ្យ​កំហូចចាប់​​រំលោ.ភ​អ្នក​ជំងឺ​ពេល​នាង​សន្លប់​បាត់​ស្មារតី

11 ឆ្នាំ មុន

មិន​មែន​មាន​ចេតនា​បង្កាច់​បង្ខូច​កេរ្តិ៍​ឈ្មោះ​​​ឬ​ធ្វើ​ឱ្យ​អាប់​ឱន​ដល់​កិត្តិ​យស​​ សេចក្តី​ថ្លៃ​ថ្នូរ​របស់​គ្រូ​ពេទ្យ​ដែល​ខិត​ខំ​បំពេញ​តួ​នាទី​របស់​ខ្លួន​ទេ តែ​​ជារឿង​​បុគ្គល​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​ប្រព្រឹត្ត​ខុស​ក្រម​សីលធម៌ធ្វើ​ឱ្យ​អាប់​ឱន ​​និង​បាត់​​សេចក្តី​ថ្លៃ​ថ្នូរ​ក្នុង​វិជ្ជា​ជីវៈរបស់​ខ្លួន ហើយ​ព័ត៌មាន​នេះ​ចាត់​ទុក​ជាបទ​ពិសោធន៍​មួយ​ដើម្បី​​ដាស់​ស្មារតី​ឱ្យ​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់ និង​ប្រកាន់​ខ្ជាប់​នូវ​ក្រម​សីល​ធម៌​ក្នុង​វិជ្ជា​ជីវៈ​របស់​ខ្លួន ​ពេល​កំពុង​បំពេញ​ការ​ងារ ។
ពាក់​ព័ន្ធ​នឹង​បញ្ហា​​នេះ យោង​តាម​ប្រភព​​គេហទំព័រ​ឆាយ​ណា​ប៊ើស​ ចេញ​ផ្សាយ​ថ្ងៃ​ទី​១ សីហា ២០១២​ បាន​ឱ្យ​ដឹង​ថា មាន​ករណី​គ្រូ​ពេទ្យ​​​ផ្នែក​ចាក់​ថ្នាំ​ស្ពឹក​ម្នាក់​​​បានចាប់​​រំលោ.ភ​ស្ត្រី​អ្នក​ជំងឺម្នាក់​នៅ​ក្នុង​បន្ទប់​វះ​កាត់ ខណៈ​ដែល​នាងមិន​ទាន់​ដឹង​ខ្លួន ក្រោយ​ពេល​​​វះ​កាត់ ។

មិន​មែន​មាន​ចេតនា​បង្កាច់​បង្ខូច​កេរ្តិ៍​ឈ្មោះ​​​ឬ​ធ្វើ​ឱ្យ​អាប់​ឱន​ដល់​កិត្តិ​យស​​ សេចក្តី​ថ្លៃ​ថ្នូរ​របស់​គ្រូ​ពេទ្យ​ដែល​ខិត​ខំ​បំពេញ​តួ​នាទី​របស់​ខ្លួន​ទេ តែ​​ជារឿង​​បុគ្គល​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​ប្រព្រឹត្ត​ខុស​ក្រម​សីលធម៌ធ្វើ​ឱ្យ​អាប់​ឱន ​​និង​បាត់​​សេចក្តី​ថ្លៃ​ថ្នូរ​ក្នុង​វិជ្ជា​ជីវៈរបស់​ខ្លួន ហើយ​ព័ត៌មាន​នេះ​ចាត់​ទុក​ជាបទ​ពិសោធន៍​មួយ​ដើម្បី​​ដាស់​ស្មារតី​ឱ្យ​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់ និង​ប្រកាន់​ខ្ជាប់​នូវ​ក្រម​សីល​ធម៌​ក្នុង​វិជ្ជា​ជីវៈ​របស់​ខ្លួន ​ពេល​កំពុង​បំពេញ​ការ​ងារ ។
ពាក់​ព័ន្ធ​នឹង​បញ្ហា​​នេះ យោង​តាម​ប្រភព​​គេហទំព័រ​ឆាយ​ណា​ប៊ើស​ ចេញ​ផ្សាយ​ថ្ងៃ​ទី​១ សីហា ២០១២​ បាន​ឱ្យ​ដឹង​ថា មាន​ករណី​គ្រូ​ពេទ្យ​​​ផ្នែក​ចាក់​ថ្នាំ​ស្ពឹក​ម្នាក់​​​បានចាប់​​រំលោភ​ស្ត្រី​អ្នក​ជំងឺម្នាក់​នៅ​ក្នុង​បន្ទប់​វះ​កាត់ ខណៈ​ដែល​នាងមិន​ទាន់​ដឹង​ខ្លួន ក្រោយ​ពេល​​​វះ​កាត់ ។

ប្រភព​បន្ត​ថា លោក​គ្រូ​ពេទ្យកំហូចរូប​​នោះ​ឈ្មោះ ប៉ាន អាយុ​៣៨​ឆ្នាំ​ បម្រើ​ការ​នៅ​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ទី​ក្រុង​ Xiamen ​ខេត្ត Fujian ​ប្រទេស​ចិន ត្រូវ​សាធារណ​ជន​ខឹង​​យ៉ាង​ខ្លាំង​ ក្រោយពេល​ឆែក​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិ​ភាព​​ឃើញ​ចាប់​រំលោភ​ស្ត្រី​អ្នក​ជំងឺ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ ខណៈ​​នាង​មិន​ទាន់​ដឹង​ខ្លួន បន្ទាប់​ពី​ចាក់​​ថ្នាំ​សន្លប់​ដើម្បី​វះ​កាត់​ ។

យោង​តាម​ប៉ូលិស​ក្នុង​តំបន់​បាន​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ វិន​វិន (Wenwen)​ បាន​ចូលធ្វើ​ការ​វះ​កាត់​នៅ​មន្ទីរ​ពេទ្យ​ Xiamen Woman and Infant Health ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១២ ។ នៅ​វេលា​ម៉ោង៦​និង​៥០​នាទី​យប់​ថ្ងៃ​ដដែល ការ​វះ​កាត់​បាន​រួច​រាល់ ហើយ​អ្នក​ជំងឺ​​បន្ត​នៅ​ក្នុង​បន្ទប់​តាម​ដាន​មួយ​ក្រោម​ការមើល​ថែ​​ពី​គ្រូពេទ្យ​ផ្នែកចាក់ថ្នាំ​ស្ពឹក ដើម្បី​រង់​ចាំ​ឱ្យ​នាង​ដឹង​ខ្លួន ។ ក្នុង​​ពេល​នោះ​ លោកគ្រូ​ពេទ្យ​ប៉ាន ​​ឆក់​​ឱកាស​ពេល​នាង​មិន​ទាន់​ដឹង​ខ្លួន ក៏​ចាប់​រំលោភ​នាង​តែ​ម្តង ។ ក្រោយ​ពេល​នាង​វិនវិន​ ដឹង​ខ្លួនវិញ​ យល់​ថា​ខ្លួន​ប្រាណ របស់​​នាង​ខុស​ប្រក្រតី ក៏​បាន​ទូរស័ព្ទ​ទៅ​ប៉ូលិស។
ប្រភព​បន្ត​ថា គ្រូ​ពេទ្យ​កំហូច​រូប​នេះ​ត្រូវ​ប៉ូលិស​ក្នុង​តំបន់​ចាប់​ខ្លួន​ភ្លាម​ៗ និង​បញ្ជូន​ទៅ​កាត់​ទោស​ដាក់​ពន្ធ​នាគារ​ រយៈ​ពេល​​២​ឆ្នាំ និង​២​ខែ ដោយ​ជាប់​ចោទ​ពី​បទ​​ចាប់​រំលោភសេព​សន្ថវៈ​ដោយ​បង្ខំទៅ​លើ​នារី​រង​គ្រោះ ។

អ្នក​ប្រើ​ប្រាស់​អ៊ីន​ធើរ​ណេតជា​ច្រើន​​ ពេល​បាន​ឃើញ​ព័ត៌មាន​នេះហើយ បាន​ស្រក់​ទឹក​ភ្នែក​អាណិត​អាសូ​រដល់​នារី​រង​គ្រោះ ហើយ​សុំ​ឱ្យ​តុលាការ​ដាក់​ទោស​ជន​កំហូច​រូប​នេះ​បន្ថែម​ទៀត និង​សុំ​ឱ្យ​មាន​នីតិវិធី​បន្ថែម​ចំពោះ​ករណី​បទ​ល្មើសបែបនេះ ៕​