ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​កម្ពុជា​សាធារណៈ​ទទួល​បានពាន​​រង្វាន់ Straight Through ProcessingExcellence Award សម្រាប់ឆ្នាំ2011 ពីធនាគារ Deutsche Bank

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ជា​ថ្មី​ម្ដងទៀត ធនាគារ​កម្ពុជា​សាធារណៈ​ទទួល​បាន​ពានរង្វាន់​មួយ​ផ្សេង​ទៀត​នៅ​ពេល​នេះ ចំពោះការ​សម្រេច​បាន​នូវ​អត្រា​ផ្ទេរ​ប្រាក់​ប្រសើរ​បំផុត និង​បរិមាណ​នៃ​ការ​ទូទាត់​មាន​ចំនួន​ច្រើន​ ។ ធនាគារ Deutsche Bank នៅ​ទីក្រុង​ញូ​វ​យ៉​ក​ដែល​ជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារ​ធំ​ៗ​ទាំង​ប្រាំ ដែល​ផ្ដល់ការ​ផាត់ទាត់​ជា​រូបិយប័ណ្ណដុល្លា​រ​អា​មេ​រិ​ក​នៅ​សហ​រដ្ឋ​

រាជ​ធានី​ភ្នំពេញ​ ៖ ជា​ថ្មី​ម្ដងទៀត ធនាគារ​កម្ពុជា​សាធារណៈ​ទទួល​បាន​ពានរង្វាន់​មួយ​ផ្សេង​ទៀត​នៅ​ពេល​នេះ ចំពោះការ​សម្រេច​បាន​នូវ​អត្រា​ផ្ទេរ​ប្រាក់​ប្រសើរ​បំផុត និង​បរិមាណ​នៃ​ការ​ទូទាត់​មាន​ចំនួន​ច្រើន​ ។ ធនាគារ Deutsche Bank នៅ​ទីក្រុង​ញូ​វ​យ៉​ក​ដែល​ជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារ​ធំ​ៗ​ទាំង​ប្រាំ ដែល​ផ្ដល់ការ​ផាត់ទាត់​ជា​រូបិយប័ណ្ណដុល្លា​រ​អា​មេ​រិ​ក​នៅ​សហ​រដ្ឋ​អាមេរិក បាន​ប្រគល់​ពានរង្វាន់​ជូន​ធនាគារ​កម្ពុជា សាធារណៈ (​ធនាគារ​កម្ពុ​) នូវ​ពានរង្វាន់ Straight-Through-Processing Excellence សម្រាប់ឆ្នាំ​២០១១។

ពានរង្វាន់​នេះ គឺជា​មោ​ទនៈ​ទ្វេ​ដង​សម្រាប់​ធនាគារ​កម្ពុ ព្រោះ​នេះ​គឺជា​លើក​​ដំបូងដែល​ធនាគារ Deutsche Bank សម្រេច​ប្រគល់​ពានរង្វាន់​នេះ​មក​ប្រទេស​កម្ពុជា ហើយ​ធនាគារ​កម្ពុ​ក៏​ជា​ធនា​គារ​ដំបូង ដែលទទួល​បាន​ពាន​រង្វាន់​​នេះ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ រង្វាន់ចំនួន១៥​ប៉ុណ្ណោះ ដែល​ធនាគារ Deutsche Bank ផ្ដល់​ជូន​ដល់​បណ្ដា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ អូស្ដ្រាលី និងនូវែល​សេឡង់ ក្នុង​ឆ្នាំនេះ។

ពិធី​ប្រគល់​និង​ទទួល​ពានរង្វាន់ Straight-Through-Processing Excellence សម្រាប់​ឆ្នាំ​២០១១​នេះ បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១២​ ។ លោកស្រី Vandee Rungthaveesen អគ្គ​នាយិកា  Global Tran​saction Banking និង​ជា​ប្រធាន​វិទ្យាស្ថាន​ហិរញ្ញ​​វត្ថុ​គ្រប់គ្រង​សាច់ប្រាក់ (Cash Manage​ment Financial Institutions) នៅ​ឥណ្ឌូចិន បាន​ប្រគល់​ពានរង្វាន់​នោះ​ជូន​លោក​ផា​ន យិ​ង​ថុង ជា​ប្រធាន​ធនាគារ​ប្រចាំ​ប្រទេស​នៃ​ធនាគារ​កម្ពុ​​ដែល​ទទួល​ក្នុង​នាម​ធនាគារ ៕