រាជធានីភ្នំពេញ ៖ នារី២នាក់ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព អត់កញ្ចក់ ហើយជិះបញ្ច្រាសផ្លូវទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតដួលរងរបួសធ្ងន់២នាក់ ស្រាល២នាក់ ។ បន្ទាប់ពីដួលរងរបួសនារីអ្នកបើកម៉ូតូនោះត្រូវមិត្តភក្តិដឹកតាមម៉ូតូយកទៅព្យាបាលនៅគ្លីនិកឯកជនមួយ កាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១៧ កក្កដា ២០១២ តាមបណ្តោយមហាវិថីព្រះមុនីវង្ស មុខក្រុមហ៊ុនហុងដាលក់ម៉ូតូឈ្មោះជឹង សុងហ៊ី សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
នារីអ្នកបើកម៉ូតូឈ្មោះរតនា អាយុ២០ឆ្នាំ និងអ្នកជិះពីក្រោយមានឈ្មោះធី ស្រីនា អាយុ២០ឆ្នាំ ជាមនុស្សគ ទាំងពីរនាក់ជាមិត្តភក្តិនឹងគ្នាជិះម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី២០១២ ស្នាក់នៅផ្ទះលេខ១០៩៥ ផ្លូវជាតិលេខ២ ក្រុម៧ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានជិះដឹកភេសជ្ជៈ២កេសយកទៅឱ្យម្តាយលក់ ។ គ្រាន់តែបុកគ្នាផាំងភ្លាមមិត្តភក្តិប្រុសដែលជាបុគ្គលិកធ្វើការនៅក្រុមហ៊ុនហុងដាមុខកន្លែងកើតហេតុនោះបាននាំគ្នា៣នាក់មកលើកនារីរងគ្រោះរបួសធ្ងន់ដាក់លើម៉ូតូរបស់នាងជិះយកទៅគ្លីនិកឯកជនបាត់ធ្វើឱ្យប៉ូលិសរវល់ដើរតាមរកមិនឃើញ។
ចំណែកជនរងគ្រោះជិះម៉ូតូឌ្រីមសេ១២៥ ស៊េរី២០១០ មានឈ្មោះហាក់ សំបូរ ភេទប្រុស អាយុជាង៤០ឆ្នាំ ជាមន្ត្រីប៉ូលិសរបួសបែកក្បាលពីក្រោយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ ក្រោយពេលកើតហេតុខាងម៉ូតូឌ្រីមសេ១២៥ ស៊េរី២០១២ នៅសល់នារីគម្នាក់ជិះពីក្រោយនៅកន្លែងកើតហេតុ ចំណែកម៉ូតូ និងអ្នកបើកម៉ូតូរងរបួសធ្ងន់ត្រូវមិត្តភក្តិដឹកយកទៅព្យបាលនៅគ្លីនិកឯកជនបាត់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ