ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រការ10​យ៉ាង​ដែល​លោក​អ្នក​មិន​គួរ​បង្ហោះ​នៅលើ​បណ្តាញ​ទំនាក់​ទំនង​សង្គម

11 ឆ្នាំ មុន

វិស័យ​ព័ត៌មាន​វិទ្យាបច្ចុប្បន្ន​​កាន់​តែ​ជឿន​លឿន​ និង​ពេញ​និយម ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ទាំង​ឡាយ​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ទំនាក់​ទំនង​ ក៏​ដូច​ជា​ស្រាវ​ជ្រាវ​ឯក​សារ​ផ្សេង​ៗ ។ ទន្ទឹម​នឹង​នេះ​ប្រព័ន្ធ​ព័ត៌​មាន​វិទ្យា​ ប្រៀប​ដូច​អាវុធ​មុខ​ពីរ​អ៊ីចឹង វា​មិន​ត្រឹម​តែ​ផ្តល់​នូវ​គុណ​សម្បត្តិ​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្តល់​នូវ​គុណ​វិបត្តិ​ដល់​យើង​ផង​ដែរ ។ ដូច្នេះ​យើង​ជា​អ្នក​ប្រើ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា គួរ​គប្បី​ស្វែង​យល់​នូវ​ប្រការ​មួយ​ចំនួន​ មុន​នឹង​ឈាន​ទៅ​ការ​ប្រើ​ប្រាស់​វា ។ តួ​យ៉ាង​ដូច​ជា​ការ​បង្កើត​ គណនេយ្យ​ដំបូង​នៅ​ក្នុង​បណ្តាយ​ទំនាក់​ទំនង​សង្គម​ជា​ដើម ។ បើទោះ​បី​ជា​លោក​អ្នក​មាន​មិត្ត​​តែ​ម្នាក់​នៅ​ក្នុងគេហ​ទំព័រ​​បណ្តាញ​ទំនាក់​ទំនងសង្គម​​ក៏​ដោយ ក៏​លោក​អ្នក​មិន​គួរ​គប្បី​សរសេរ​​ពី​សាវតារ​​​ពិត​ប្រាកដ​នៅ​​ក្នុង​គណនេយ្យ​(Account)​របស់ខ្លួន​​ដែរ ​ហើយ​ព័ត៌មាន​ផ្ទាល់​ខ្លួន​​ចាំបាច់​មួយ​ចំនួន​ លោក​អ្នក​រឹង​រឹត​តែ​មិន​គួរ​បង្ហាញ​នៅ​ក្នុង Account ​ទៀត​ផង​ ព្រោះ​ថាវា​អាច​មាន​ជន​ខិល​ខូច ​(Hacker)​ស្វែង​រក​ទិន្ន​ន័យ​តាម​គណនេយ្យ​​ដើម្បី​កំណត់​អត្តសញ្ញាណ​​របស់​យើង​ និង​អាច​ឈាន​ដល់​ប្រើ​ល្បិច​កល​ក្នុង​បទ​ឧក្រិដ្ឋ​ផ្សេង​ៗ​ក៏​ថា​បាន ។

វិស័យ​ព័ត៌មាន​វិទ្យាបច្ចុប្បន្ន​​កាន់​តែ​ជឿន​លឿន​ និង​ពេញ​និយម ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ទាំង​ឡាយ​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ទំនាក់​ទំនង​ ក៏​ដូច​ជា​ស្រាវ​ជ្រាវ​ឯក​សារ​ផ្សេង​ៗ ។ ទន្ទឹម​នឹង​នេះ​ប្រព័ន្ធ​ព័ត៌​មាន​វិទ្យា​ ប្រៀប​ដូច​អាវុធ​មុខ​ពីរ​អ៊ីចឹង វា​មិន​ត្រឹម​តែ​ផ្តល់​នូវ​គុណ​សម្បត្តិ​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្តល់​នូវ​គុណ​វិបត្តិ​ដល់​យើង​ផង​ដែរ ។ ដូច្នេះ​យើង​ជា​អ្នក​ប្រើ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា គួរ​គប្បី​ស្វែង​យល់​នូវ​ប្រការ​មួយ​ចំនួន​ មុន​នឹង​ឈាន​ទៅ​ការ​ប្រើ​ប្រាស់​វា ។ តួ​យ៉ាង​ដូច​ជា​ការ​បង្កើត​ គណនេយ្យ​ដំបូង​នៅ​ក្នុង​បណ្តាញ​ទំនាក់​ទំនង​សង្គម​ជា​ដើម ។ បើទោះ​បី​ជា​លោក​អ្នក​មាន​មិត្ត​​តែ​ម្នាក់​នៅ​ក្នុងគេហ​ទំព័រ​​បណ្តាញ​ទំនាក់​ទំនងសង្គម​​ក៏​ដោយ ក៏​លោក​អ្នក​មិន​គួរ​គប្បី​សរសេរ​​ពី​សាវតារ​​​ពិត​ប្រាកដ​នៅ​​ក្នុង​គណនេយ្យ​(Account)​របស់ខ្លួន​​ដែរ ​ហើយ​ព័ត៌មាន​ផ្ទាល់​ខ្លួន​​ចាំបាច់​មួយ​ចំនួន​ លោក​អ្នក​រឹង​រឹត​តែ​មិន​គួរ​បង្ហាញ​នៅ​ក្នុង Account ​ទៀត​ផង​ ព្រោះ​ថាវា​អាច​មាន​ជន​ខិល​ខូច ​(Hacker)​ស្វែង​រក​ទិន្ន​ន័យ​តាម​គណនេយ្យ​​ដើម្បី​កំណត់​អត្តសញ្ញាណ​​របស់​យើង​ និង​អាច​ឈាន​ដល់​ប្រើ​ល្បិច​កល​ក្នុង​បទ​ឧក្រិដ្ឋ​ផ្សេង​ៗ​ក៏​ថា​បាន ។

ខាង​ក្រោម​នេះជា​ប្រការ​១០​យ៉ាង​ដែល​លោក​អ្នក​មិន​គួរ​គប្បី​សរសេរ ឬ​បង្ហោះ​នៅ​លើបណ្តាញ​ទំនាក់​ទំនង​សង្គម​ ៖
១- ថ្ងៃ​-ខែ​-ឆ្នាំ កំណើត​របស់​អ្នក ៖
ការ​បង្ហាញ​ឱ្យ​ដឹង​ពី​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ពិត​ប្រាកដ​ គឺ​ជា​រឿង​គ្រោះ​ថ្នាក់​បំផុតសម្រាប់​អ្នក​​ដែល​ពាក់​ព័ន្ធ​នឹង​លុយ​កាក់​ក្នុង​ធនាគារ ឬ​ប្រើ​ប្រាស់​ប័ណ្ណ​ឥណទាន​ (Credit Card) ផ្សេង​ៗ  ព្រោះ​ថាក្រុម​ជន​ខិល​ខូច​អាច​ស្វែង​រក​ទិន្ន​ន័យ​ផ្ទាល់​ខ្លួន​របស់​យើង​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​ នាំ​ឱ្យ​យើង​មាន​គ្រោះ​ថ្នាក់​ទៅ​ថ្ងៃ​ក្រោយ។
២-​សំណួរ​សម្ងាត់​នៅ​ពេល​បង្កើត​គណនេយ្យ​ដំបូង ៖
ចូ​រ​ចាំ​ថា គេហទំព័រ​មួយ​ចំនួន​ទាម​ទា​រ​ឱ្យ​យើង​ដាក់​ជា​​សំណួរ​សម្ងាត់​មួយ​សម្រាប់​ពេល​យើង​ភ្លេច​លេខ​សម្ងាត់ (Passwords) ​និង​តម្រូវ​ឱ្យ​យើង​ចុះ​​ទិន្នន័យ​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ទៀត ដើម្បី​ឈាន​ទៅ​ដំណើរ​ការ​គណនេយ្យ​របស់​យើង  ចូរ​ប្រយ័ត្ន​នៅ​ពេល​លោក​អ្នក​ភ្ជាប់​(share) ​ជា​មួយ​មិត្ត​ភក្តិផ្សេង​ទៀត ។
៣-​ អាសយដ្ឋាន​​របស់​លោក​អ្នក ៖
លោក​អ្នក​មិន​ចាំ​បាច់​ចែក​រំលែក​ព័ត៌មាន​ពី​អាសយដ្ឋាន​ជា​មួយ​មិត្ត​ភក្តិ​, អ្នក​ដែល​ស្គាល់, អ្នក​ដែល​មិត្ត​ភក្តិ​របស់​អ្នក​ស្គាល់​ ឬមិត្ត​រួម​ការ​សិក្សា​នោះ​ទេ ព្រោះ​ថាចោរ​បច្ចុប្បន្ន​ក៏​ចេះ​ប្រើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ដែរ ហើយ​ពួក​គេ​ស្វែង​រក​ផ្ទះ​ណា​ដែល​អ្នក​ប្រើ​អ៊ីន​ធើរ​ណេត​បង្ហោះ​ថា ពួក​គេ​មិន​នៅ​ផ្ទះ ឬ​ចេញ​ទៅ​ក្រៅ ។ ពេល​នោះ​ពួកគេ​នឹង​​ធ្វើ​សកម្ម​ភាព​ផ្សេង​ៗ​​ក្នុង​ផ្ទះ​យើង​មិន​ខាន ។
៤- ពេល​​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​ ៖
ប្រសិន​បើលោក​អ្នក​មាន​បំណង​ប្រាប់​មិត្ត​ភក្តិ​​ពី​ដំណើរ​របស់​អ្នក​ ដាច់​ខាត​លោក​អ្នក​ត្រូវ​តែ​ប្រាកដ​ថា ផ្ទះ​របស់​ខ្លួន​​មាន​ប្រព័ន្ធ​ការ​ពារ​សុវត្ថិភាពដើម្បី​ប្រាប់​ជា​សញ្ញា​ដល់​សមត្ថ​កិច្ច​ពេល​មាន​អាសន្ន​ ព្រោះ​ពេល​អ្នក​បង្ហោះ​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ មិនត្រឹម​តែ​មិត្ត​របស់​អ្នក​ទេ​ដែល​ដឹង ចោរ​ក៏​ដឹង​ថា​ផ្ទះ​របស់​អ្នកគ្មាន​មនុស្ស​នៅ​ដែរ ។
៥-​ចេញ​ពី​ផ្ទះ​រយៈ​ពេល​ខ្លី ៖
ប្រសិន​បើ​អ្នក​ប្រាប់​គេ​ថា ពេល​នេះ​អ្នកកំពុង​នៅ​ផ្សារ​ទំនើប ឬកន្លែង​ហាត់​ប្រាណ វា​ជា​ឱកាស​​ ល្អ​មួយ​សម្រាប់​ក្រុម​ចោរ​ធ្វើ​សកម្ម​ភាព​ចូល​ផ្ទះ​របស់​លោក​អ្នក​ភ្លាម ។
៦-​បង្ហោះ​រូប​ថត​មិន​សម​រម្យ ៖
លោក​អ្នក​ពិត​ជា​បាន​អាន​ព័ត៌មាន​មួយ​ចំនួន​រួច​ហើយ​ទាក់​ទង​នឹង​ការ​បង្ហោះ​រូប​ថត​មិន​គប្បី​ចូល​ទៅ​ក្នុង​គេ​ហ​ទំព័រ​បណ្តាញ​ទំនាក់​ទំនង​សង្គម គឺ​អាច​ធ្វើ​ឱ្យ​លោក​អ្នក​បាត់​បង់​ការ​ងារ​ធ្វើ​ និង​អាច​ប្រឈម​មុខ​នឹង​ច្បាប់​ទៀត​ផង ។ ដូច្នេះចូរ​កុំ​ធ្វើ​ឱ្យ​សោះ ។
៧- ការ​រៀប​រាប់ពី​អ្វី​មួយ​ ៖
ចូរ​កុំ​សរសេរ​រៀប​រាប់​ប្រាប់​បណ្តាញ​ទំនាក់​ទំនង​សង្គម​ ប្រសិន​បើ​លោក​អ្នក​ខឹង​ចៅ​ហ្វាយ​របស់​អ្នក​, សេព​គ្រឿង​ស្រវឹង​ក្នុង​វ័យ​អនីតិជន, សេព​គ្រឿង​ញៀន​ ឬ​និយាយ​លេង​ផ្តេស​ផ្តាស​ពាក់​ព័ន្ធ​នយោបាយជាដើម ។ ការ​រៀប​រាប់​ទាំង​នោះ​អាច​ដឹង​ដល់​ចៅ​ហ្វាយ​របស់​អ្នក ឬ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​អ្វី​មួយ​មិន​ខាន ។
៨- លេខ​ទូរស័ព្ទ​របស់​អ្នក ៖
ការ​បង្ហោះ​លេខ​ទូរស័ព្ទ​របស់​អ្នក​នៅ​ក្នុង​បណ្តាញ​ទំនាក់​ទំនង​សង្គម​អាច​រំខាន​ដោយ​អ្នក​ដែល​យើង​មិន​ស្គាល់​ ឬ​ពី​មិត្ត​របស់​មិត្ត​ភក្តិ​អ្នក ។
៩- រាប់​ថយ​ក្រោយ​ជា​មួយ​វិស្ស​ម​កាល​របស់​អ្នក
យក​ល្អ​លោក​អ្នក​គួរ​បង្ហាញ​​ពី​សកម្ម​ភាព​ក្រោយ​​វិស្ស​ម​កាល​របស់​អ្នកនៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម ប្រសើរ​ជាង​ប្រាប់​មុន​ពេល​ចាប់​ផ្តើម​វិស្សមកាល ព្រោះ​ថា​ពេល​អ្នក​ទៅ​វិស្សម​កាល​ ផ្ទះ​របស់​លោក​អ្នក​ពុំ​មាន​អ្នក​នៅ​ចាំ​ទេ អាច​ជា​ឱកាស​សម្រាប់​ជន​ខិល​ខូច ។
១០- រូប​ថត​ខាង​ក្នុង​ផ្ទះ​របស់​លោក​អ្នក៖
ការ​បង្ហោះ​រូបថត​បង្ហាញ​នូវ​ទិដ្ឋ​ភាព​ក្នុង​ផ្ទះ​របស់​អ្នក​ឱ្យ​គេ​ឃើញ វា​មិន​ជា​ការ​ប្រសើរឡើយ ព្រោះ​ជា​ឱកាស​​ដល់​ក្រុម​ចោរ​ដឹង​ថា​ផ្ទះ​របស់​អ្នក​មាន​សម្ភា​រមាន​តម្លៃ​ ៕ ​