ខេត្តព្រះសីហនុ ៖ នៅចំណុចផែនេសាទលោកយូរ ផ្លូវចូលកោះព្រាប ស្ថិតក្នុងភូមិ៣ ក្រុងព្រះសីហនុ សពបុរសម្នាក់ដែលគេមិនទាន់ស្គាល់អត្តសញ្ញាណត្រូវបានប្រទះឃើញកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៣ ឧសភា ២០១២ ខណៈពេលកម្មករទូកជួសជុលមងនេសាទនៅលើផែ ។
សមត្ថកិច្ចប៉ូលិសបានធ្វើការសន្និដ្ឋានជំហានដំបូងថា សពនេះមុនស្លាប់ពិតជាមានមនុស្សលួចកាប់ពីក្រោយ ហើយរុញទម្លាក់ទឹកដូច្នេះការស្លាប់នេះគឺជាអំពើឃាតកម្ម ។ ប៉ុន្តែទោះបីជាយ៉ាងណាការសន្និដ្ឋានជាក់លាក់ច្បាស់លាស់នៅពុំទាន់បង្ហាញនៅឡើយទេ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ