រាជធានីភ្នំពេញ ៖ ភ្លៀង និងខ្យល់ព្យុះបានបោកបក់ទៅលើសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ បណ្តាលឱ្យរលំផ្ទះជាច្រើនខ្នង បង្គោលភ្លើង ដើមឈើ និងផ្ទាំងប៉ាណូ… កាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី៥ ឧសភា ២០១២ ។
សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បាក់បង្គោលភ្លើង១ដើមរលំផ្ទះ៥២ខ្នង ដើមឈើ និងផ្ទាំងប៉ាណូជាច្រើន ឯនៅខណ្ឌឫស្សីកែវ ខ្យល់ព្យុះបានបោកបក់មកលើសង្កាត់ចំនួន២ គឺសង្កាត់ព្រែកតាសេក រលំផ្ទះមួយខ្នង របើកដំបូល និងជញ្ជាំងជាច្រើនខ្នង និងរលំដើមត្នោត៣ដើម ។ សង្កាត់ព្រែកលៀប បណ្តាលឱ្យរលំប៉ាណូជាច្រើនផ្ទាំង និងដើមឈើចំនួនបីដើមផងដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ