យោងទៅតាមប្រភពព័ត៌មានពីគេហទំព័រសិល្បៈកូរ៉េ ចេញផ្សាយកាលពីថ្ងៃព្រហស្បត៍ទី២៦ មេសា ឆ្នាំ២០១២ បានឱ្យដឹងថា រូបភាពឈុតមុជទឹករបស់តារាចម្រៀងលីហ៊ីអូរី និងជីណា ដែលបង្ហោះតាមប្រព័ន្ធអ៊ីនធើរណេតបានធ្វើឱ្យមានការភ្ញាក់ផ្អើលនឹងទាក់ទាញអារម្មណ៍ដល់ស្រទាប់អ្នកចូលចិត្តទស្សនាយ៉ាងខ្លាំង ។
នៅក្នុងរូបភាពនោះនាងលីហ៊ីអូរី និងជីណា ស្លៀកពាក់ឈុតមុជទឹកប្រភេទកីឡាដូចគ្នា ប៉ុន្តែម៉ូដ និងពណ៌ផ្សេងគ្នា ។នាងជីណា ស្លៀកពាក់ឈុតមុជទឹកពណ៌ស ដោយយកដៃទាំងពីរច្រតចង្កេះជាមួយនឹងរូបរាងសិចស៊ី មើលទៅគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ចំណែកនាងលីហ៊ីអូវី ក៏មិនចាញ់ នាងជីណាប៉ុន្មានដែរ គឺនាងបានស្លៀកពាក់ឈុតមុជទឹកពណ៌ខ្មៅ ដោយយកដៃម្ខាងដាក់លើបបូរមាត់ និងដៃម្ខាងទៀតដាក់លើដើមទ្រូងដ៏ទ្រលុកទ្រលន់របស់នាង ។
តាមរយៈរូបភាពដ៏ស៊ិចស៊ីនេះ ទស្សនិកជនម្នាក់ក្នុងចំណោមទស្សនិកជនជាច្រើនបានផ្តល់យោបល់ថា ខ្ញុំពិតជាច្រណែននឹងរូបភាពនេះខ្លាំងណាស់ពួកនាងមិនគ្រាន់តែមានរាងស្អាតប៉ុណ្ណោះទេ គឺទឹកមុខរបស់ពួកនាងមើលទៅគួរឱ្យស្រឡាញ់ខ្លាំងណាស់ ៕
ចែករំលែកព័តមាននេះ