ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វល្លិចម្លែក​មាន​ចលនា​រស់​រវើក​ប្រទះ​ឃើញនៅក្បែរ​កុដិ

12 ឆ្នាំ មុន

ខេត្តកណ្តាល​​ ៖ វល្លិចម្លែក​ដែល​មាន​ចលនា​រស់​រវើក​បត់​បែន​ ពត់​ពេន​ដូច​សត្វ​ពស់ ឬ​ជន្លេន ពណ៌​ក្រហម​ក្រមៅ ត្រូវ​ព្រះ​ចៅ​អធិការ​វត្ត​ជម្ពូ​ណា​រ៉ាម ហៅ​វត្ត​តា​ពុត ស្ថិត​នៅភូមិ​ព្រែក​​តា​ជ័រ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ប្រទះ​ឃើញ​នៅ​ក្បែរ​កុដិ​ក៏​រើស​យក​ទៅ​រក្សា​ទុក ដើម្បី​ចែក​ជូន​ពុទ្ធបរិស័ទ និង​ប្រជា​ពលរដ្ឋ​

ខេត្តកណ្តាល​​ ៖ វល្លិចម្លែក​ដែល​មាន​ចលនា​រស់​រវើក​បត់​បែន​ ពត់​ពេន​ដូច​សត្វ​ពស់ ឬ​ជន្លេន ពណ៌​ក្រហម​ក្រមៅ ត្រូវ​ព្រះ​ចៅ​អធិការ​វត្ត​ជម្ពូ​ណា​រ៉ាម ហៅ​វត្ត​តា​ពុត ស្ថិត​នៅភូមិ​ព្រែក​​តា​ជ័រ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ប្រទះ​ឃើញ​នៅ​ក្បែរ​កុដិ​ក៏​រើស​យក​ទៅ​រក្សា​ទុក ដើម្បី​ចែក​ជូន​ពុទ្ធបរិស័ទ និង​ប្រជា​ពលរដ្ឋ​មើល​ ដោយ​សារ​តែ​វល្លិ​នោះ​​ចម្លែក​ខុស​ពី​វល្លិ​ធម្មតា​ ។

នៅ​ថ្ងៃ​ទី​២៤ មេសា មាន​ពុទ្ធ​បរិស័ទ​ និង​​ប្រជា​ពលរដ្ឋ​ជា​ច្រើន​នាំ​គ្នា​ទៅ​សុំ​មើល​វល្លិ​ចម្លែក​ និង​នាំ​គ្នា​សុំ​ទឹក​មន្ត​ដើម្បី​សុំ​សេចក្តី​សុខ​ចម្រើន ។
ព្រះ​ចៅ​អធិការ​វត្ត​ជម្ពូ​ណា​រ៉ាម ហៅ​វត្ត​តា​ពុត ព្រះ​នាម​សូត្រ សុខចាន់ ព្រះជន្ម​៣៧​ឆ្នាំ មាន​ថេរដីកា​ឱ្យ​ដឹងថា វល្លិ​ចម្លែក​​ត្រូវ​ព្រះ​អង្គ​​ប្រទះ​ឃើញ​​កាល​ពី​ម៉ោង​៨​ព្រឹក​ ថ្ងៃ​ទី​១២ មេសា មុន​ថ្ងៃ​ចូល​ឆ្នាំ​មួយ​ថ្ងៃ​នៅ​ជិត​កុដិ​ព្រះ​អង្គ​គង់​នៅ​ក្បែរ​អាង​ទឹក ។ នៅ​ពេល​ព្រះអង្គបោស​សម្រាម​លើ​ផ្ទៃ​ចាក់​សាប​ប្រទះ​ឃើញ​មាន​ចលនា​រវើកៗ ហើយ​​ក៏​បោស​​យក​ទៅ​ក្បែរ​អាង​ទឹក​កន្លែង​មាន​សំណើម ស្រាប់​តែ​វា​​​រឹត​តែ​មាន​ចលនា​រស់​រវើក​ខ្លាំងឡើង ។

ពី​ដំបូង​ឡើយ​​ព្រះអង្គ​ស្មាន​តែ​ជា​សត្វ​អ្វី​មួយ​ ពេល​រើស​យកទៅ​ពិនិត្យ​មើល​ឱ្យ​ច្បាស់​ទើប​ដឹងថា ជា​វល្លិ​ចម្លែក ដែល​ពី​មុន​ព្រះ​អង្គ​​មិន​ដែល​​ប្រទះ​ឃើញ​ទាល់​តែ​សោះ ។ ក្រោយ​ពី​ប្រទះ​ឃើញ​ ព្រះ​​តេជគុណសូត្រ សុខច​ាន់ ​យក​វល្លិ​ចម្លែក​ទៅ​ទុក​ក្នុងដប​ទឹក​សុទ្ធ​មួល​គំរប​បិទជិត ដើម្បី​រក្សា​ទុក​ព្រោះ​ជាប់​រវល់​បុ​​​​​​​​​​​​​​ណ្យ​ចូល​ឆ្នាំ​ខ្មែរ​ លុះ​ចប់​បុណ្យ​ចូល​ឆ្នាំ​ ព្រះ​អង្គ​​យក​ទៅ​រក្សា​ទុក​ក្នុងផ្តិល​ខាត់​ដាក់​ទឹក ដើម្បី​ឱ្យ​ពុទ្ធបរិស័ទ​មើល ។ ​ព្រះអង្គ​មាន​ថេរដីកា ថា​វល្លិ​នោះ​លូត​វែង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ពេល​នេះ​មាន​ប្រវែង​ប្រហែល​៤​តឹក​ ទំហំ​ប៉ុន​ជើង​ធូប មាន​ពណ៌​ក្រហម​ក្រមៅ​ដូចពណ៌​ស្ពាន់ និង​មិន​មាន​ថ្នាំង​ ស្លឹក​ទេ ។ ​នៅ​ក្បែរ​វត្ត​ជម្ពូ​ណារ៉ាម​​មិន​មាន​វល្លិ​បែប​នោះ​ដុុះ​ទេ ។ មិន​ដឹងថា វាប៉ើង​តាម​ខ្យល់​ពីណា​មក​ទេ ព្រោះ​នៅ​វេលា​យប់​ថ្ងៃ​ទី​១១ មេសា មាន​ខ្យល់​​ និង​ភ្លៀង​ខ្លាំង លុះ​ព្រឹក​ឡើង​ប្រទះ​ឃើញ​តែ​ម្តង ។ ​តា​អាចារ្យ​ និង​ពុទ្ធបរិស័ទ ដែល​ទៅ​មើល​ពី​ដំបូងឡើយ​មិន​ជឿ​ថា​ជា​វល្លិ​​ទេ  ព្រោះ​មាន​ចលនា​បត់​បែន​ ពត់​ពេន​​​ដូច​សត្វ​មាន​ជីវិត​ ប៉ុន្តែ​​​បើ​ទុកវា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​លើ​​គោក​យូរវានឹង​​រួញ និង​មិន​សូវ​មាន​ចលនា​ទេ តែ​បើ​ទុក​នៅ​ក្នុងទឹក​មាន​ចលនា​រស់​រវើក ។

ព្រះ​តេជគុណសូត្រ សុខចាន់​មាន​ថេរដីកា​ទៀតថា បើ​សិន​ជា​សត្វ​មាន​ជីវិត​​​​​ ពេល​ព្រះ​អង្គយក​ទៅ​ទុក​នៅ​ក្នុងដប​ទឹក​សុទ្ធ​ហើយ​មួល​គម្រប​បិទ​ជិត​រយៈ​ពេល​៧​ថ្ងៃ​នោះ​ប្រាកដជា​​​​ងាប​់​មិន​ខាន​ឡើយ តែ​រយៈ​ពេល​៧​ថ្ងៃ​ពេល​យក​មក​ត្រាំ​ទឹក​ ស្រាប់​តែ​មាន​ចលនា​ឡើង​វិញ​ រស់​រវើក ។ ព្រះអង្គមិន​មាន​ជំនឿថា ជា​វត្ថុ​ស័ក្តិសិទ្ធិ​អ្វី​​ទេ​គ្រាន់​តែ​យល់​ថា ជា​​រុក្ខ​​ជាតិ​ចម្លែក​មិន​ធ្លាប់​ប្រទះ​ឃើញ​ពី​មុន​មក​ ក៏​រើស​យក​ទៅ​​​រក្សា​ទុក​ឱ្យ​ប្រជា​ពលរដ្ឋ​មើល​ប៉ុណ្ណោះ ។

ទោះ​ជា​យ៉ាង​ណា​ក្តី​​ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​​ទៅ​​មើល​ឃើញ​ចម្លែក​ក៏​អុជ​ធូប​សុំ​ទឹក​មន្ត​ពីវល្លិ​នោះ​ ដើម្បី​សុំ​សេចក្តី​សុខ ប៉ុន្តែ​មិន​ដឹងថា អ្នក​សុំ​ទឹក​មន្ត​នោះ​ទទួល​ភាព​​ស័ក្តិ​សិទ្ធិ​​មែនឬ​យ៉ាង​ណាទេ ។ ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដំណឹង​នេះ​ដឹង​តៗ​គ្នា​ដល់​ប្រជា​ពលរដ្ឋ​​ក៏​នាំ​គ្នា​ទៅ​សុំ​មើលវល្លិចម្លែក​​កាន់​តែ​ច្រើន​ឡើង។ ព្រះ​តេជគុណសូត្រ សុខចាន់ ​មាន​​ថេរដីកា​ទៀតថា កន្លង​មក​ព្រះ​អង្គ​ធ្លាប់​ស្តាប់​ព័ត៌មាន​ដឹងថា មាន​វល្លិ​ចម្លែកបែប​​នេះ ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ខេត្ត​​កំពត​ដែរ ៕