ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង Yang Mi លោក Nicholas Tse និងលោក Hawick Lau មានស្នេហាត្រីកោណឬ?

12 ឆ្នាំ មុន

យោង​តាម​ប្រភព​ពី​គេ​ហ​ទំព័រឆាយណាប៊ឺស​ចេញ​ផ្សាយ​ថ្ងៃ​ទី២០ មេសា ២០១២ បាន​លាត​ត្រដាង​នូវ​រឿង​រ៉ាវ​អតីតកាល​មួយ​ទាក់​ទង​នឹង​
តា​រា​ចម្រៀង និង​​តា​រា​ភាព​យន្ត​គឺ​នាង Yang Mi ត្រូវ​បាន​គេ​និយាយ​ថា បាន​លួង​លោម​ប្រលោម​ស្នេហ៍​លោក Nicholas Tse តា​រា​ភាព​យន្ត​ហុង​កុង ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ថែម​ទាំង​មាន​គេ​និយាយ​ថា នាងបាន​ចាត់​ទុក​លោក Nicholas Tse ​ជា​វីរបុរស​ក្នុង​បេះ​ដូង​ទៀត​ផង​ ។

ដោយ​ឡែក​ថ្មី​ៗ​នេះ ពាក្យ​ចចាម​អារ៉ាមដ៏​អាក្រក់​​មួយកើត​ឡើង​ដោយ​សារអ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធើរណេត ​បាន​វាយ​ប្រហារ​កេរ្តិ៍​ឈ្មោះ​របស់​នាង​ម្តង​ទៀត ដោយ​​និយាយថា នាងបាន ​បោះ​បង់​ចោល​មិត្ត​ប្រុស​របស់​នាង​គឺ​លោក Hawick Lau ​ហើយ​ធ្វើ​ការ​ណាត់​ជួបជា​មួយ​លោក Nicholas តាម​រយៈ​គេ​ហ​ទំព័រ​ផ្ទាល់​ខ្លួន​របស់​នាង ។

ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​ចចាមអារ៉ាម​នេះ ​នាង Yang Mi ​បាន​បដិសេធ​ទាំង​ស្រុង ដោយ​បាន​សរសេរ​នៅ​ក្នុង​គេ​ហ​ទំព័រ​ផ្ទាល់​ខ្លួន​នាង​ថា «គឺ​ជា​ការ​ប្រឌិតទាំង​ស្រុង នាង​នឹង​រង់​ចាំ​មើល​ថាតើ​ពាក្យ​ប្រឌិត​នេះ​នឹង​បន្ត​រហូត​ដល់​ពេល​ណា » ។
គួរ​បញ្ជាក់​ថា នាង​ Yang Mi កើត​នៅ​ថ្ងៃ​ទី ១២ ខែ​សីហា ឆ្នាំ​១៩៨៦ នៅ​ទី​ក្រុង​ប៉េកាំង​ ប្រទេសចិន ។ អតី​ភាព​របស់​នាង​គឺ​ជាតា​រា​ម៉ូដែល ។ បច្ចុប្បន្ន ក្រៅ​ពី​អាជីព​ជា​តា​រា​ភាព​យន្ត នាង​គឺ​ជា​តា​រា​ចម្រៀង និង​ជា​អ្នក​ផលិត​ខ្សែ​ភាព​យន្ត​​ផង​ដែរ ៕