ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡេង ជូលី​​​ កំពុង​​​ឡើង​កូដ​​​ក្រោយ​ពី​​បរាជ័យ​​​ស្នេហា​​​តែមា​ន​​​គេ​សុំ​ស្នេហ៍​​​ច្រើន

14 ឆ្នាំ មុន

​​រាជធានី​​ភ្នំពេញ​​ ៖ កញ្ញា​ ឡេង​ ​​ជូលីអ្នក​ចម្រៀង​​​វ័យ​​​២៨​ឆ្នាំ​​​​​​ ក្នុង​ទឹក​​មុខ​​​​​ស្រស់​​ស្រាយ​​ប្រកប​​ដោយ​​​​​រូប​​សម្ផស្ស​​​​ស្រស់ស្អាត​​​និយម​ស្លៀក​​​ពាក់​ជា​​លក្ខ​ណៈ​​​​​​នារី​ខ្មែរ​​​​​មួយរយៈចុង​ក្រោយ​​​ នេះ មាន​​​ឱកាស​​​បាន​ឡើង​​​ច្រៀង​​​ជាកិត្តិ​យស​​​​នៅ​លើឆាក​​​ប្រគំ​តន្ត្រី​​​​​​​​ចុង​​​សប្តាហ៍​​តាម​ស្ថានីយ​ទូរទស្សន​៍​​​​នានា ​​ដែលនេះ​​ជាការ​​បង្ហាញ​​​មុខ​​​ បង្ហាញ​សមត្ថ​ភាព​​​ និ​​ង​​​ទឹក​ដម​សំឡេង​​​​ ឱ្យ​ប្រិយ​មិត្ត​​​ទស្សនិក​ជន​​​បាន​ឃើញ​​​ បាន​​ស្តាប់​​​​​​​​សំនៀង​​របស់​នាង​​​ជាសា ធារណៈ​​​​​​រាល់​សប្តាហ៍​​ដូចជា​​​ស្ថានីយ​​​​ទូរទស្សន៍ CTN អាស៊ី​អាគ្នេយ៍​​ ប៉ុស្តិ៍​លេខ​​​៣ ប៉ុស្តិ៍​​​អប្សរា​ ជាពិ សេស​​​​​ទូរទស្សន​៍​​​ប៉ុស្តិ៍​​បាយ័ន​ ក្នុង​កម្ម​វិធី​​​នាទី​​​​«យុទ្ធ​​ជន​»​​​ ​​​កម្ម​​វិធី​​តន្ត្រី​ស្រុក​ស្រែ​ ឬ​​កម្ម​​វិធី​​​​​ប្រជុំ​តារា​ជាដើម​ ។

តែ​​ទោះ​បី​ជា កញ្ញា​ ឡេង​ ជូលី​​​ ហាក់​មាន​រាសី​​បង្ហាញ​​ពីភាព​​ជោគជ័យ​​​ក្នុ​ង​វិស័យ​សិល្បៈ​​​ចម្រៀង​​​​យ៉ាង​ណាក៏ដោយ​​​ ​​កន្លងមក​​នាង​ធ្លាប់​​​ជួប​​នូវ​រឿង​រាវ​ស្នេហា​​បរាជ័យ ​​ហើយ​​បាន​​ផ្លាស់​ប្តូរ​ចិត្ត​​​ពី​​​​និយម​​ស្លៀក​ពាក់​​បែប​​ស៊ិច​ស៊ី​​មក​ជា​​ស្លៀក​ពាក់​​បែប​​ប្រពៃ​ណី​​​​ខ្មែរ​វិញ​ម្តង ​​ហើយ​​​បទ​ចម្រៀង​ទៀត​​សោត​​នាង​ជ្រើសរើស​​តែបទ​​​​​​បែប​​មនោសញ្ចេតនា​ស្នេហា​​ព្រាត់​ប្រាស់​​​ និ​​ង​បទ​​ប្រពៃ​ណី​​ បទ​​ប្រជាប្រិយ​​​ រាំវង់​​ រាំក្បាច់​​ សារ៉ាវ៉ាន់ ​ឡាំ លាវ​តែប៉ុណ្ណោះ ឯបទ​សប្បាយ​​ៗហាក់​ដូចជា​​រសាត់​ឆ្ងាយ​​ពីនាងទៅហើយ​​​ក៏មិនដឹង​​ ។ ​​ជា មួយគ្នា​នេះ​​​ កញ្ញា ជូ​លី​ ​បាន​អះ​អាង​ថា ក្រោយ​ពី​​​ជួប​ស្នេហា​បរាជ័យ​​​ដោយ​​​នា​ង​ធ្លាប់​​​មាន​​សង្សារ​​​ស្រឡាញ់​​គ្នា​ខុស​ក្បួន​​​តម្រ​​ា​​មិន​បាន​រៀប​​នោះ​មក ​ពេល​នេះ​​​នាង​​​អះអាងថា​មិន​មាន​​​​ជាប់​ពាក់​​ព័ន្ធ​​​ស្នេហា​​​​ជាមួយ​​បុរស​​ណាម្នាក់​​​នៅ​ឡើយ​​​ទេ ។ ​​មាន​​​បុរស​​​ជាច្រើន​​​ទាំង​​​អ្នកមាន​​ប្រពន្ធ​​​កូន​ហើយ​ ពោះម៉ាយ​​​ កម្លោះ​​​ក្មេង​ៗ​​​តាម​ញ៉ែ​​​​សុំ​ស្នេហា​​​ពីនាង​​​ដែរ​​ តែ​នាង​​​បាន​បដិសេធ​​​មិន​​ទទួល​យក​​​​​​ទេ ព្រោះ​​​ស្នេហារបៀប​ឆក់​កណ្តៀត​​​​​នេះ​​មិន​​​បាន​យូ​​រ​​ទេ​​​ គឺ​​ជាស្នេហា​​​បោក​ប្រាស់​​​ ដែល​នាង​​​​ធ្លាប់​ឆ្លង​​កាត់​ម្តង​រួច​មក​ហើយ​​ ពេលនេះ​​​​ស្ទើតែ​​​ស្មាលា​ទៀត​​​ផង​ ។ ទោះ​​​បី​​ជាយ៉ាង​ណា​​​រឿង​​​ស្នេហា​​នាង​​បាន​សម្រេច​​ចិត្ត​​រួច​ហើយ​​​ថា ទុក​ឱ្យ​​ព្រហ្ម​លិខិត​​ជាអ្នក​​សម្រេច​​​ទៅ​​ចុះ ។ នាង​និយាយ​​ថា «ពេលនេះ​​​នាង​ខ្ញុំ​​​​កំពុង​តែ​​​​​កសាងកេរ្តិ៍​​​ឈ្មោះ​​​​​នៅក្នុង​​​ពិភព​​សិល្បៈ​​​ចម្រៀង​​​ឱ្យ​មាន​​​ការ​គាំទ្រ​​​ពីមហាជន​​​ឱ្យកាន់​តែ​​ច្រើន​កើន​ឡើង​​ ដើម្បី​​ដណ្តើម​​​កេរ្តិ៍​​ឈ្មោះ​​​ល្បី»។

កញ្ញា​ ឡេង​​ ជូលី​ បាន​ចាប់​អា​ជីព​​ជាអ្នក​ចម្រៀង​​​តាំង​ពីឆ្នាំ​​​២០០១​ មក​ម៉្លេះ​​​តែ​​​​ទើប​នឹង​​​​​​​លេច​​ធ្លោ​​ប៉ុន្មាន​​​​៥ឆ្នាំ​​ចុងក្រោយ​​​នេះ​ នៅលើឆាក​​ប្រគំ​​​តន្ត្រី​​​ចុង​សប្តាហ៍​​តាម​ស្ថានីយ​​ទូរទស្សន៍​​នានា​ ។ ក្រៅ​ពី​​​នេះ​ កញ្ញា​ ឡេង ជូលី​​​ បាន​ច្រៀង​​​​​​ឱ្យ​ផលិត​កម្ម​​​ក្រៅ​ប្រទេស​​​មួយ​ចំនួន​​​ទៀត​ផង​​ និ​​ង​សម្តែង​​​ថត​​ស្ប៉ត​​​អប់​រំ​​​ពីបរិស្ថាន​និង​​ស្ប៉ត​​ពាណិជ្ជកម្ម​​​ផ្សេងៗ​​​​ឱ្យ​ក្រុមហ៊ុន​​​នានា​​ជាច្រើន​​ដែរ ។ កញ្ញា ឡេង ជូលី​​​ បាន​​​ឱ្យ​​ដឹង​​​ថា​​ នាង​មាន​​​គម្រោង​​​ចេញ​ទៅសម្តែង​​និង​​ច្រៀង​​​នៅឯ ប្រទេសបារាំង តែមិន​​ទាន់​ដឹង​​ច្បាស់​​ថា ចេញ​ទៅ​ថ្ងៃណា​​​ខែ​ណា​​នោះ​​ទេ ៕