ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្រែ​អំបិល ចាប់​សាច់​ជ្រូក​ព្រៃពី​ប្រជា​ពលរដ្ឋ ​​ដឹក​ទៅ​លក់​នៅស្រុក​ព្រៃ​នប់​ ត្រូវ​ប៉េអឹម​​​បក​អាក្រាត​

13 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ សាច់ជ្រូកព្រៃចំនួន១៨​គីឡូក្រាម ក្នុងចំណោម៥០គីឡូក្រាម ដែល​លោកនាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកស្រែ​អំបិល ចាប់ពីប្រជាពលរដ្ឋ ហើយបម្រុងដឹក​ទៅ​លក់​នៅ​ផ្សារវាលរេញស្រុកព្រៃនប់ ត្រូវបាន​កម្លាំង​ប៉េអឹមស្នាក់ការ៤០១ សហ​ការ​ជាមួយ​រដ្ឋ​បាល​ព្រៃឈើខេត្តកោះកុងស្ទាក់ចាប់​បានកាល​ពី​វេលា​ម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី​២៩ មីនា ២០១២ នៅចំណុចមុខវត្តគិរីវ័ន ស្ថិត​ក្នុង​ឃុំ​ស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះ​សីហនុ។

យោងតាមប្រភពពីប្រជាពលរដ្ឋម្នាក់បាន​ឱ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើដែល​ចាប់​សាច់​​ជ្រូក​ព្រៃពីប្រជាពលរដ្ឋហើយមានបំណង​ដឹក​​ទៅ​​លក់​ខ្លួន​ឯង​នោះ​ឈ្មោះ​ព្រំ ចាន់ធី ជា​នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើស្រុកស្រែអំបិល។ ប្រភព​ពី​ស្រ្តី​ម្នាក់ដែលអះអាងថា ជាម្ចាស់សាច់​ជ្រូកព្រៃបាន​ប្រាប់​ឱ្យ​ដឹងថា ​គាត់​បាន​ទិញសាច់នេះ ពីអ្នក​ដាក់​អន្ទាក់ព្រៃ​តែ​ពេលដឹកចេញពីព្រៃក៏​មាន​​មនុស្ស​២​នាក់ ជិះ​រថយន្តកាមរីគូទហើមពណ៌ស្លែ អះ​អាងថា ខ្លួន​ជាមេព្រៃបានស្ទាក់ចាប់នៅ​ចំណុច​​ស្ពា​ន​ត្រពាំង​អំហែក ស្រុកស្រែអំបិល ខេត្តកោះ​កុង វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី២៩ មីនា ហើយ​ក៏បាន​លើក​សាច់ទំាងនោះដាក់​ក្នុង​​គូទ​រថយន្ត​បើកចេញ​បាត់​ទៅ។

លោក ឌី សុខុម នាយរដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះសីហនុបាននិយាយថា សាច់​ជ្រូក​ព្រៃដែល​កម្លាំងប៉េអឹម​៤០១ ចាប់បាន នឹង​ត្រូវដុត​ចោល​នៅ​ថ្ងៃទី៣០ មីនា ២០១២នេះ។ ឯ​ចំណាត់​ការ​ទៅ​លើមន្ត្រីរដ្ឋបាល​ព្រៃ​ឈើដែល​បង្រ្កាប​បាន​បែរ​ជា​​យកទៅធ្វើអាជីវ​កម្ម​ខ្លួនឯង​នោះ​លោក​មិន​បានបញ្ជាក់ប្រាប់​​យ៉ាង​ណា​នោះ​ទេ៕