ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស៊ី​ទាស់​សម្តី​គ្នា​បោក​ដប​ស្រា​ដេញ​ចាក់​សម្លា.ប់​សំណាង​ល្អរត់​ផ្លោះ​របង​ទាន់​ពេល​វេលា​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ជន​ដៃ​ដល់​ដេញ​តាម​ចាក់​នឹង​ដប​ស្រា​ចំ​ស្មា​និង​ចង្កេះ​រង​របួស ប៉ុន្ដែ​សំណាងល្អ​រត់​ផ្លោះ របង​ចូល​ផ្ទះ​ទាន់​ពេលវេលា​កុំ​អី​ស្លា.ប់​បាត់បង់​ជីវិត​ទៅ​ហើយ ។ ហេតុការណ៍​នេះ​កើតឡើង​​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ មីនា ស្ថិត​ក្នុង​​ភូមិ​ត្នោត​​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ជន​ដៃ​ដល់​ដេញ​តាម​ចាក់​នឹង​ដប​ស្រា​ចំ​ស្មា​និង​ចង្កេះ​រង​របួស ប៉ុន្ដែ​សំណាងល្អ​រត់​ផ្លោះ របង​ចូល​ផ្ទះ​ទាន់​ពេលវេលា​កុំ​អី​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ។ ហេតុការណ៍​នេះ​កើតឡើង​​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ មីនា ស្ថិត​ក្នុង​​ភូមិ​ត្នោត​​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ​អុំ ស៊ី​ធឿ​ន អាយុ​២៥​ឆ្នាំ ជា​កម្មករ​ដំឡើង​រោង​ការ​រោង​បុណ្យ​ស្នាក់​នៅ​ជាមួយ​ថៅកែ​នៅ​ភូមិ​កើតហេតុ​មាន​ស្រុក​កំណើត​នៅ​ខេត្ដតាកែវ។ បើ​តាម​សម្ដី​របស់​មិត្ដភក្ដិ ជន​រង​គ្រោះ​ឈ្មោះពិល វាសនា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ​ស្នាក់​នៅ​ជាមួយ​គ្នា ឱ្យ​ដឹង​ថា នៅ​យប់​កើត​ហេតុ​ជន​រង​គ្រោះ​បាន​ចេញ​ទៅ​ផឹកស៊ី​ជាមួយ​មិត្ដភក្ដិ​នៅ​ជិត​កន្លែង​ស្នាក់​នៅ​ដែរ។ ប្រភព​ដដែល​បន្ដ​ទៀត​ថា ពេល​ផឹកស៊ី​នោះ​មិន​ដឹង​ជា​ជន​រង​គ្រោះ​និយាយ​អ្វី​ទាស់​ពាក្យ​សំដី​ឬ​ប៉ះពាល់​ជាមួយ​ជន​ដៃដល់​ទេ ទើប​ជន​ដៃដល់​យក​ដប​ស្រា​វាយ​ឱ្យ​បែក​ហើយ​ដេញ​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​​រង​របួស​បែប​នេះ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​មិត្ដ​ភក្ដិ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ៕