ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​​ខ្លួន​ក្រុម​​ឃាតក​កា.ប់​សម្លា.ប់​​​មនុស្ស​​ក្នុងពិធី​​រាំ​ធុង​បាស​នៅ​ស្រុក​ភ្នំ​ក្រវាញ

12 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ករណីឃាត​កម្ម​កា.ប់​សម្លា.ប់​​​ដ៏​សាហា.វ​​នៅភូមិ​ក្របៅ​​ជ្រុំ ឃុំ​បាក់​ចិញ្ចៀន​​ ស្រុក​ភ្នំក្រវាញ ​កាលពី​យប់​ថ្ងៃទី​១២ កុម្ភៈ ២០១២ កន្លង​មក​នេះ ​ត្រូវ​សមត្ថ​កិច្ច​​ចុះ​ស្រាវ​ជ្រាវ​ឃាត់​ខ្លួន​​បក្ស​ពួក​ជន​ដៃដល់​​បាន​ ម្នាក់​ក្នុង​ចំណោម​​៤​នាក់ ​ដែល​រត់​គេច​​ខ្លួន ។

ខេត្តពោធិ៍សាត់ ៖ ករណីឃាត​កម្ម​កាប់​សម្លាប់​​​ដ៏​សាហាវ​​នៅភូមិ​ក្របៅ​​ជ្រុំ ឃុំ​បាក់​ចិញ្ចៀន​​ ស្រុក​ភ្នំក្រវាញ ​កាលពី​យប់​ថ្ងៃទី​១២ កុម្ភៈ ២០១២ កន្លង​មក​នេះ ​ត្រូវ​សមត្ថ​កិច្ច​​ចុះ​ស្រាវ​ជ្រាវ​ឃាត់​ខ្លួន​​បក្ស​ពួក​ជន​ដៃដល់​​បាន​ម្នាក់​ក្នុង​ចំណោម​​៤​នាក់ ​ដែល​រត់​គេច​​ខ្លួន ។

លោក​អនុ​សេនីយ៍​​ឯក សូ សាហុង ​អធិ​ការ​រង​ន​គរបាល​​ស្រុក​ភ្នំក្រវាញ ​បានឱ្យ​ដឹងថា ​បន្ទាប់​​ពីមាន​ករណី​ឃាត​កម្ម​​​នោះ​មក​​សមត្ថ​កិច្ច​​បាន​ស្រាវជ្រាវ​​រហូត​នៅថ្ងៃទី​​១៦ កុម្ភៈ ២០១២ ​ទើប​ឃាត់​ខ្លួន​ក្រុម​​ជនដៃដល់​បាន​​ម្នាក់​ឈ្មោះ​​ឈិន វុទ្ធី ​ភេទប្រុស អាយុ​២៤​ឆ្នាំ ​នៅ​ភូមិ​កំពែង ឃុំ​ព្រងិល ស្រុក​ភ្នំក្រវាញ ។  ប្រភព​បន្តថា ​នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ជន​សង្ស័យបានឆ្លើយ​​សារ​ភាព​​ថា ខ្លួន​​មិន​មែនជា​ជន​ដៃ​ដល់​ទេ គ្រាន់តែ​​រួម​ដំណើរ​ជា​មួយ​​គ្នា​ប៉ុណ្ណោះ ឯ​ជន​ដៃ​ដល់​​នោះ គឺ​ឈ្មោះ​ជឿន ​ហាន់ ដែល​រត់​គេច​​ខ្លួន​បាត់​ទៅ​ហើយ ។ ​ជនសង្ស័យ​បាន​​រៀប​រាប់​​ថា កាលពី​​យប់​ថ្ងៃ​កើត​ហេតុ​​ខ្លួន​ និង​បក្ស​ពួក​៣​នាក់​ទៀត ១-ឈ្មោះ​ជឿន ​ហាន់ ភេទប្រុស អាយុ​២៥​ឆ្នាំ ជាជន​ដៃ​ដល់​ ២-ឈ្មោះ​​លីន​ ចិត្រា ​ ភេទប្រុស អាយុ​​២៣​ឆ្នាំ ​និង​៣-ឈ្មោះ​​ហុង ចន្ធី ហៅ​ឡុង ភេទប្រុស អាយុ​២៤​ឆ្នាំ ទាំង​អស់​គ្នា​រស់​នៅ​ភូមិ​កំពែង ​ឃុំ​ព្រងិល ស្រុក​ភ្នំ​ក្រវាញ បាន​នាំ​គ្នា​​ទៅ​មើល​គេរាំ​ធុង​បាស ដោយ​ម្នាក់​ៗ​​មាន​កាន់​កាំបិត​​កកុក​​ ពូថៅ និង​កាំបិត​រណា​រច្នៃ​ ក្នុង​បំណង​ទៅ​កាប់​ពួក​ក្របៅ​ជ្រុំ​ ឃុំ​បាក់​ចិញ្ចៀន ពិសេស​ឈ្មោះ​ពៅ ​និងឈ្មោះ​លុច ព្រោះ​ពួក​នេះ​​ធ្លាប់​មាន​​រឿង​ជា​មួយ​​ពួក​ខ្លួន​កន្លង​មក ។ 

ប្រភព​ឱ្យ​ដឹង​ទៀតថា ​ខណៈ​មក​ដល់​​ម៉ោង​​ប្រហែល​១១​យប់​ ឈ្មោះ​ជឿន ហាន់ ក៏ចូល​ទៅ​កាប់​ឈ្មោះ​​ឃឿម ​ភក្តី ​ជាជន​រងគ្រោះ​ ​ដែល​កំពុង​​​ដេក​លើ​គ្រែ​ក្រោម​ផ្ទះ​​មួយ​កាំបិត​​កកុក​​ចំ.ក​​រួច​នាំ​គ្នា​​រត់​ឆ្លង​ស្ទឹង​មក​ផ្ទះ​វិញ​រៀងៗ​ខ្លួន ។ លុះ​នៅថ្ងៃទី១៦ កុម្ភៈ ២០១២ ស្រាប់តែសមត្ថ​កិច្ច​ស្រុក​ភ្នំ​ក្រវាញ ​មកឃាត់ខ្លួនតែម្តង ​ឯជន​ដៃ​ដល់​ និង​បក្ស​ពួក​២​នាក់​ទៀត​​ដឹង​ដូច្នេះ​​ក៏​នាំ​គ្នា​រត់​គេច​ខ្លួនបាត់​អស់  ៕