ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាពូន​​​ មីដាដា​ ​គិត​​ពី​​អនាគត​​កាល​មិន​​ចង់​រំលឹក​អតីតកាល​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ តារា​ប្រចាំ​​ផលិតកម្ម​​​រស្មី​​​​ហង្សមាស​ គឺ​លោក​​​សាពូន មីដាដា​ ​​ប្រាប់​​​​កោះ​​សន្តិភាព​​​ថា លោក​​​​មិន​​ចង់​ឱ្យ​​​សារព័ត៌​មាន​​​រំលឹក​​រឿង​​អតីតកាល​​​​របស់​​​លោក​​​ទេ ​ព្រោះ​​​វា​ជា​​រឿង​​​កន្លង​​ហួស​​ទៅ​ហើយ​ ​​​អ្វីដែល​​ត្រូវ​​គិត​​​នោះ​គឺ​​​អនាគត​​​កាល ។

សាពូន មីដាដា ​ធ្លាប់​​​ត្រូវ​បាន​​​ទស្សនាវដ្តី​​​ក្នុង​ស្រុក​​មួយ​ចំនួន​​​ចុះ​ផ្សាយ​​ថា លោក​មា​ន​ទំនាក់​ទំនងស្នេហា​​​យ៉ាង​​​ស្អិតរមួត​ជា​មួយ​​ស្ត្រី​អាណិក​ជន​​​​ម្នាក់​​រស់​នៅ​​អាមេរិក ​មុន​​ពេល​លោក​​​​រៀប​អាពាហ៍ពិពាហ៍​​​​ជាមួយ​តារា​​ភាពយន្ត​​សឿ សុធារ៉ា ។ ​​តាម​​​សារព័ត៌​មាន​​ចុះ​​ផ្សាយ​ចំណង​​ស្នេហ៍​​​រវាង​​សាពូន​​ មីដាដា ​ជាមួយ​ស្ត្រី​​អាណិកជន​​នោះ​​គឺមិន​​ធម្មតា​​​​ឡើយ ​ហើយ​​ពេល​​​ដែល​​​សាពូន មីដាដា​រៀប​​អាពាហ៍​អាពាហ៍​ស្ត្រី​​អាណិក​ជន​​​នោះ​បាន​​​​​ទម្លាយ​​អាថ៌​កំបាំង​​​នៃ​ទំនាក់​ទំនង​​​​ស្នេហា​​​​រវាង​​នាង​និង​​សាពូន​ មីដាដា ​ទៀត​ផង ។

ផ្តល់​បទសម្ភាសន៍​​​​ជាមួយ​​កោះ​សន្តិភាព​​​តារា​​ចម្រៀង​​សាពូន មីដាដា ​បាន​​បង្ហាញ​នូវ​​ការ​​មិន​​សប្បាយ​​​ចិត្ត​​​ចំពោះ​​​​សារព័ត៌​មាន​​​ដែល​​បាន​​ចុះ​ផ្សាយ​​​​រឿង​​​​រ៉ាវ​​អតីត​កាល​​របស់​លោក​​ ។ ជាមួយ​​​នោះ​​​លោក​បាន​​បដិសេធ​​ចំពោះ​​​​ការចុះ​​ផ្សាយ​កន្លងមក​ថា​ជា​​​ការចុះ​​​ផ្សាយព័ត៌​មាន​​មិន​ពិត​​ និង​​ប្រាសចាក​​​ពី​​ក្រម​​​សីលធម៌​​​វិជ្ជា​ជីវៈ​ ។   ដោយ​​​​ចាត់​​ទុក​សារព័ត៌​មាន​​កោះ​សន្តិភាព​​ជា​សារព័ត៌​មាន​​​​ឈាន​មុខ​និង​​ទទួល​​បាន​​​ការ​​​គាំទ្រ​ពី​​​សាធា​រណ​ជន​​​នោះ​ សាពូន មីដាដា ​បាន​ផ្ញើ​​​សារ​​​ដល់​​​សារព័ត៌​មាន​​​ទាំង​អស់​​កុំ​សរសេរព័ត៌​មាន​​​មិន​ពិត​​ ឬ​ព័ត៌​មាន​​​​បំផ្លើស​​​ដែល​នាំ​ឱ្យ​​ប្រជា​​ពល​​រដ្ឋ​បាត់​​បង់​ជំនឿ ។ 

ពាក់​ព័ន្ធ​​រឿង​រ៉ាវ​ផ្ទាល់​​ខ្លួន​​ ​​សំខាន់​​បញ្ហា​​​ទំនាក់​ទំនង​ស្នេហា​​នោះសាពូន មីដាដា​ ​​បញ្ជាក់​ថា លោក​សុំឱ្យ​​សារព័ត៌​មាន​​​​​​ភ្លេច​រឿង​រ៉ាវ​អតីត​​​កាល​ដែល​​រឿង​​រ៉ាវទាំង​នោះ​​​​​​មិន​​ពិត​​ទេ ។ ចំណែក​​​​អ្វី​ដែល​​​ពិត​​និង​​ភស្តុតាង​​​ជាក់​ស្តែង​​​​នោះ​គឺ​​​ លោក​​​​បាន​រៀង​អាពាហ៍ពិពាហ៍​​​​ស្រប​ច្បាប់​​រហូត​​​​មាន​បុត្រ​​​មួយ​​ជា​ចំណង​​​ដៃ​ថែម​ទៀត ។  

សាពូន​​ មីដាដា ​​បាន​​លើក​​​ឡើង​ថា បុគ្គល​ ម្នាក់ៗ​​​​សំខាន់​​​សិល្បករ​​ សិល្បការិនី​ ទម្រាំ​​កសាង​​​ខ្លួន​​​​បាន​​​ដូចសព្វ​​ថ្ងៃ​នេះ ​គឺត្រូវ​​ឆ្លង​​​កាត់​​​ការ​លំបាក​​​​យ៉ាង​​ច្រើន​​រាប់​​មិន​អស់​​​​ និង​​ប្រើ​​​រយៈ​​​ពេល​​​យូរ​ណាស់ ។ ​ ដូច្នេះ​គ្មាន​​អ្នក​ណា​​ចង់​​​ឱ្យ​​មាន​បញ្ហា​​​អាក្រក់​​​មក​​​ពាក់​ព័ន្ធ​​​នឹង​បញ្ហា​​​ជីវិត​ទេ ។  យ៉ាង​​ណា​ក៏​​ដោយតារា​ចម្រៀង​​ដ៏ល្បីល្បាញរូប​​នេះ​​​នៅ​តែ​​មាន​ជំនឿ​​លើ​សារ​​ព័ត៌​មាន​​​កោះ​សន្តិ​ភាព​​ថា ជា​ស្ថាប័ន​​សារព័ត៌​មាន​​​ប្រកប​​ដោយ​​​វិជ្ជា​​​​ជីវៈ​ និងទទួល​​ការគាំទ្រ​ច្រើន​​ជាងគេ​​​នៅ​​កម្ពុជា​​។   ហេតុនេះ​​​តាម​​រយៈ​សារព័ត៌​មាន​មាន​កោះ​​​​​សន្តិ​ភាព​សាធារណជន​​ នឹង​បាន​​ដឹងការ​ពិតពីជីវិត​​របស់​លោក​រួម​ទាំង​​​គ្រួសារ​​​​លោក​មិន​​ខាន ។

ពាក់​ព័ន្ធ​នឹង​ការ​​​ងារ​​សិល្បៈ​​​​សាពូន​ មីដាដា​ បញ្ជាក់​​​​ថា លោក​​​កំពុង​​​​​ត្រៀម​​​​ចេញ​​​បទ​​ចម្រៀង​​​ថ្មីៗ​​បន្ថែម​​ទៀត​សំខាន់​បទ​ចម្រៀង​​​សម្រាប់​​ ការ​​​ប្រគំតន្ត្រី​​​ Best of The Best ​ដែល​​​​​​​​គ្រោង​​​រៀបចំធ្វើ​​​​​នៅ​​ថ្ងៃ​​ទី​១៤​ ​ខែ​កុម្ភៈ ឆ្នាំ២០១២ ៕