ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើជា​អ្នក​ទិញ​ហូល​ផាមួង​បន្លំ​លួច​បាន​3​លើក​ញ៉ាមមក​​ម្តង​ទៀត​ត្រូវ​ចាប់​ខ្លួន​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ស្ត្រី​ម្នាក់​​ត្រូវ​បាន​​អាជីវ​ករ​​លក់​ហូល​ផាមួង​​ចាប់​ខ្លួន​​ប្រគល់​​ ឱ្យ​​បូ៉លិស​​ប៉ុស្តិ៍​​ទឹក​ល្អ​ក់​ទី១ ​ខណ្ឌ​ទួលគោក ​កាលពី​វេលា​ម៉ោង​​១០​និង​៣០​នាទីព្រឹក ​ថ្ងៃទី​៣ មករា ឆ្នាំ​២០១២ ​នៅពេល​ដែល​ស្ត្រី​រូប​នោះ​ធ្វើ​ជាចូល​ទៅ​​ទិញ​ហូល​​ផាមួង ហើយ​​បន្លំលួច​យក​ហូល​​ផាមួង​លាក់​ក្នុងអាវ​​តែត្រូវ​អស់លក្ខណ៍ដោយសារ​ ម្ចាស់​​ហាង​​មើល​តាម​កាមេរ៉ាឃើញ ។

រាជធានីភ្នំពេញ ៖ ​ស្ត្រី​ម្នាក់​​ត្រូវ​បាន​​អាជីវ​ករ​​លក់​ហូល​ផាមួង​​ចាប់​ខ្លួន​​ប្រគល់​​ឱ្យ​​បូ៉លិស​​ប៉ុស្តិ៍​​ទឹក​ល្អ​ក់​ទី១ ​ខណ្ឌ​ទួលគោក ​កាលពី​វេលា​ម៉ោង​​១០​និង​៣០​នាទីព្រឹក ​ថ្ងៃទី​៣ មករា ឆ្នាំ​២០១២ ​នៅពេល​ដែល​ស្ត្រី​រូប​នោះ​ធ្វើ​ជាចូល​ទៅ​​ទិញ​ហូល​​ផាមួង ហើយ​​បន្លំលួច​យក​ហូល​​ផាមួង​លាក់​ក្នុងអាវ​​តែត្រូវ​អស់លក្ខណ៍ដោយសារ​ម្ចាស់​​ហាង​​មើល​តាម​កាមេរ៉ាឃើញ ។ ​ការ​​​លួច​នេះ​គឺ​​ជា​​លើក​ទី៣ ហើយ​តែ​​លើក​ចុង​ក្រោយ​ទំនង​ជា​ញ៉ាម​​ក៏​មក​បន្លំ​លួចម្តង​​ទៀត ទើប​ត្រូវ​អស់​លក្ខណ៍​បែប​នេះ ។

ស្ត្រី​​សង្ស័យ​​លួច​​​ហូល​ផាមួង​ត្រូវ​​ប៉ូលិស​​ឱ្យ​ដឹង​ថា ​ឈ្មោះ​​ឃ្លោក វ៉ៃ អាយុ​៤៤ឆ្នាំ ​មានទី​​លំនៅ​ភូមិ​បោះ​​​អង្កាញ់​ ឃុំ​ប្រធាតុ​ ស្រុក​កំពង់​ត្របែក​ ខេត្ត​ព្រៃវែង ​។ ចំណែក​​ម្ចាស់​​ហូល​ផា​មួង​​​ឈ្មោះ​​តាំង ហ៊ួយ​លាង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ​មានទី​លំនៅ​​ផ្ទះ​លេខ​៥ ​ផ្លូវ​លេខ​២៥៣ សង្កាត់​​ទឹក​ល្អក់​ទី​១ ខណ្ឌ​​ទួល​គោក ​ដែល​​ជា​ផ្ទះ​​លក់​ហូល​ផាមួង​​ និង​ក្រណាត់​​ប៉ាក់ ។

តាម​មន្ត្រី​​ប៉ូលិស​ឱ្យ​​ដឹង​ថា ​ស្ត្រី​​សង្ស័យ​ត្រូវ​​បាន​​អាជីវ​​​ករ​លក់​ហូល​ផាមួង​ចាប់​ខ្លួន​​ប្រគល់​​​​ឱ្យ​​សមត្ថ​កិច្ច​​នៅពេល​​ស្ត្រី​នោះ​​ធ្វើ​សកម្ម​ភាព​បន្លំ​ចូល​ទៅ​​ក្នុង​​ហាង​អាជីវ​ករ​ខាង​លើ​លួច​ហូល​ផាមួង​ចំនួន​៣​លើក​​មានចំនួន​៣៤​ក្បិន និង​ក្រណាត់​ប៉ាក់​ចំនួន​៣​ដុំ សរុប​​មាន​តម្លៃ​​៨.០៣២​ដុល្លារ ។ ទោះ​​បី​យ៉ាង​ណា​ស្ត្រី​​រូប​នោះ​បាន​សារ​ភាព​ថា លួច​​បាន​តែ​ចំនួន​​១៧​ក្បិនប៉ុណ្ណោះ ។

តាម​មន្ត្រី​​ប៉ូលិស​​ឱ្យ​ដឹង​​ទៀត​ថា កាល​ពី​ថ្ងៃទី​៨-២០ និង​២៩ ធ្នូ ឆ្នាំ​២០១១ ស្ត្រីសង្ស័យ​​បាន​ចូល​ទៅ​ក្នុង​ហាង​លក់​ហូល​ផាមួង និង​ក្រណាត់​ប៉ាក់​របស់​ឈ្មោះ​តាំង ហ៊ួយ​លាង ហើយ​ប​ន្លំ​ធ្វើ​ជាអ្នក​ទៅ​រក​ទិញ​ហូល​ផាមួង និង​ក្រណាត់​​ប៉ាក់។ នៅ​ក្នុង​រយៈ​ពេល​​៣​ថ្ងៃ​នោះ​ម្ចាស់​​ហាង​បាន​បាត់​បង់​ហូល​ផាមួង​ចំនួន​៣៤​ក្បិន និង​ក្រណាត់​ប៉ាក់​ចំន​ួន​៣​ដុំ។ ​ដោយ​មាន​ការ​សង្ស័យ​​ម្ចាស់​​ហាង​បាន​ពិនិត្យ​មើល​កាមេរ៉ា​​សុវត្ថិ​ភាព​​ក៏បាន​ឃើញ​ស្ត្រី​សង្ស័យ​ឈ្មោះ​​​ឃ្លោក វ៉ៃ ជាអ្នក​​​​លួច ទើប​មាន​​ការ​ប្រុង​ប្រយ័ត្ន​ និងចាំ​​ឃ្លាំ​មើល​​ស្ត្រីដៃ​ឆើត​នោះ​ក្រែង​ត្រឡប់​​មក​ម្តង​ទៀត។ ​នៅវេលា​ម៉ោង​​១០​និង​៣០​នាទីព្រឹក​ថ្ងៃទី​៣ មករា ឆ្នាំ​២០១២ ​ស្រាប់តែ​ឃើញ​ស្ត្រី​នោះ​ត្រឡប់​​មក​​ម្តង​ទៀត​មែន ក៏​ឃាត់​ខ្លួន​​ប្រគល់​​ឱ្យ​ប៉ូលិស​​តែម្តង ។

នៅ​ចំពោះ​​មុខ​​ប៉ូលិស​​ស្ត្រី​រូប​នោះ​បាន​សារ​ភាព​​ថា ខ្លួន​ពិត​ជា​បាន​ធ្វើ​សកម្ម​ភាព​លួច​ប្រាកដ​​មែន ដោយ​លួច​​ចំនួន​៣​លើក បាន​ហូល​ផាមួង​ចំនួន​១៧​ក្បិន ហើយ​​នៅពេល​​លួចបាន​យកទៅ​​លក់​​នៅ​ផ្សារ​ចាស់​បាន​១​ក្បិន​៥០​ដុល្លារ ៕           ជលធា