ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើក​រថយន្ត​ចេញពីជួសជុល​ឈប់ភ្លើង​ស្តុប​​​មុខព្រលាន​យន្តហោះ​​​​ឆេះ​ផ្អើល​​មនុស្ស​ម្នា​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​រថយន្ត​​ទួរីសប្រភេទ​​​​១២កៅអី​​ ម៉ាក​​​​ស្តារិច ពណ៌ទឹកប្រាក់ ពាក់​ស្លាក​លេខ ក្រុង​​ព្រះសីហនុ​ ​2A-0569 បានឆាបឆេះ​​សន្ធោសន្ធៅ​​ចេញពី​​កាបូ (ក្បាល) ខ្ជាក់​​​ផ្សែង​ខ្មៅ​​ហុយ​ទ្រលោម​​បង្ក​ឱ្យ​មានការភ័យ​ភ្ញាក់​ផ្អើល ហៅ​រថយន្ត​​ពន្លត់អគ្គិភ័យ​​​​មកជួយ​បា.ញ់ទឹកពន្លត់ ​កាលពី​វេលា​ម៉ោង​​​៥​និង​​៣០នាទី​​ល្ងាច​ថ្ងៃទី​២១ ធ្នូ ២០១១ លើ​កំណាត់​មហាវិថី​​សហព័ន្ធរុស្ស៊ី ​

រាជធានីភ្នំពេញ​​​​ ៖ ​រថយន្ត​​ទួរីសប្រភេទ​​​​១២កៅអី​​ ម៉ាក​​​​ស្តារិច ពណ៌ទឹកប្រាក់ ពាក់​ស្លាក​លេខ ក្រុង​​ព្រះសីហនុ​ ​2A-0569 បានឆាបឆេះ​​សន្ធោសន្ធៅ​​ចេញពី​​កាបូ (ក្បាល) ខ្ជាក់​​​ផ្សែង​ខ្មៅ​​ហុយ​ទ្រលោម​​បង្ក​ឱ្យ​មានការភ័យ​ភ្ញាក់​ផ្អើល ហៅ​រថយន្ត​​ពន្លត់អគ្គិភ័យ​​​​មកជួយ​បាញ់ទឹកពន្លត់ ​កាលពី​វេលា​ម៉ោង​​​៥​និង​​៣០នាទី​​ល្ងាច​ថ្ងៃទី​២១ ធ្នូ ២០១១ លើ​កំណាត់​មហាវិថី​​សហព័ន្ធរុស្ស៊ី ​ត្រង់ចំណុច​ភ្លើងស្តុប​​មុខ​ព្រលាន​យន្តហោះ​​​អន្តរ​ជាតិ​ភ្នំពេញ ​​ស្ថិតក្នុង​​ភូមិក្បាល​ដំរី ​សង្កាត់កាកាប ​ខណ្ឌ​ដង្កោ ​។

នារីអ្នកបើកបរ​​រថយន្តនេះ​ឈ្មោះហេង ស្រីនាង អាយុ​​២៥ឆ្នាំ ​មិនត្រូវបាន​គេដឹង​ថា មាន​ទីលំនៅ​​ឯណាទេ និងធ្វើការ​នៅ​កន្លែង​​ណាក៏​មិន​ដឹង​ដែរ ព្រោះពេលរថយន្ត​​ឆេះ​ផ្អើល​​​ នាង​មាន​អាការ​ភ័យស្លេកស្លាំង ហើយ​និយាយជា​មួយ​អ្នក​ដំណើរ​​បានបន្តិច​​បន្តួច ក៏​​គេចខ្លួន​​បាត់​ទៅ​…​។ ​តាមប្រភពព័ត៌មាន​​​ពីអ្នក​ដឹង​រឿង​ហេតុ​ខ្លះៗ ​បានប្រាប់​​ថា មុនពេល​​កើតហេតុ ​​រថយន្ត​​ប្រភេទ​​​១២កៅអី​នេះ​ត្រូវបាន​​នារី​អ្នកបើកបរ​​យក​ចេញ​ពី​​​យានដ្ឋាន​​​​ជួសជុល ​(ឡាន​ទើបជួល​​​​ជុល​ហើយ) មួយកន្លែង​​ក្នុងសង្កាត់ចោមចៅ ​ហើយបើក​ចូល​​មក​​​​រាជធានីភ្នំពេញ លុះ​​​ពេលយប់​​ភ្លើងស្តុប​​​​មុខ​ព្រលានយន្តហោះ​​​អន្តរជាតិភ្នំពេញ ​​ស្រាប់តែ​មាន​​ចំហេះ​​​ឆាបឆេះ​​​ហុយផ្សែង​​​ទ្រលោម​ និងអណ្តាត​​​ភ្លើង​​​​សន្ធោ​ឡើង​​តែម្តង​​។

ការឆេះនេះ​​បានធ្វើ​​​ឱ្យ​​អ្នកផងទាំង​ឡាយ​​ភ័យ​ឆោឡោ​​ផងដែរ ​ដោយ​ខ្លាច​​​វា​ឆាប​ឆេះ​​រាលដាល​​ធំឡើង​​​បង្ក​ឱ្យ​​មានគ្រោះថ្នាក់ធ្ងន់ធ្ងរ​ ព្រោះ​នៅ​មុខ​ព្រលាន​យន្តហោះ​​​​ផង ក៏ប្រញាប់​​​រាយការណ៍​​​ប្រាប់សមត្ថកិច្ច ។ ជាបន្ទាន់​រថយន្តពន្លត់​​អគ្គិ​ភ័យ​​​​របស់​ស្នងការ​​​ដ្ឋាននគរបាល​​​​រាជធានីភ្នំពេញ ​​ដែលប្រចាំ​ការ​​​​នៅសាលាខណ្ឌ​ដង្កោ ​បាន​ចេញ​ទៅបាញ់​ទឹកពន្លត់​​​យ៉ាង​ញាប់ដៃ​​ញាប់ជើង ​​ដែល​មិន​បាន​​ប៉ុន្មាន​​​នាទីផង ​សមត្ថកិច្ច​បាន​​បង្ក្រាប​ឱ្យ​​ភ្លើង​រលត់​​​ទាំង​ស្រុង​។

មូលហេតុ​នៃ​​ការឆាបឆេះ​​នេះត្រូវបានគេ​សន្និដ្ឋាន​ថា អាចបណ្តាល​មកពីទុស្សេ​​ខ្សែភ្លើង​​​នៅក្នុងម៉ាស៊ីន​ ឬ​​អាច​ថា ​គេយកខ្សែ​​ភ្លើង​ធម្ម​តា​​​​មកតភ្ជាប់​​​នៅកន្លែងណា ទើប​បណ្តាល​​​ឱ្យ​ឆាប់​​រលួយឆេះ ​ព្រោះ​​​​​​ខ្សែ​ភ្លើង​​​ធម្មតា​មិន​​ស៊ូ​នឹង​​កំដៅ​​​​ដូចខ្សែ​​ភ្លើង​​សម្រាប់​​​​ប្រើប្រាស់​​ជាមួយ​​រថយន្ត​​ទេ៕​            ចោមចៅ