ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ការ​​មូលនិធិ​​​បង្ការរបួស​អាស៊ី​​ចែកមួក​សុវត្ថិភាព​ដល់សិស្សានុសិស្ស

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សិស្សានុសិស្ស​​​នៃ​​សាលា​បឋម​សិក្សា​​ ហ៊ុន សែន ចាក់អង្រែ​ចំនួន​១.៧២៤ នាក់ បាន​​ទទួលមួក​សុវត្ថិភាព​ពីអង្គ​ការ​មូលនិធិ ​​បង្ការរបួស​​​​​​អាស៊ី ។ ​ពិធីនេះ​​​បានប្រព្រឹត្ត​ធ្វើ​ក្រោម​​​អធិបតីភាព​​​លោកហ៊ុន ម៉ាណែត ​​​​តំណាង​ដ៏ខ្ពង់ខ្ពស់​​របស់សម្តេច​​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​​​នៃ​ព្រះ​​រាជាណាចក្រ​កម្ពុជា ​នាព្រឹក​​​​​ថ្ងៃទី៦ ធ្នូ ​​ឆ្នាំ ២០១១ ដោយ​មាន​ការ​

រាជធានីភ្នំពេញ ៖ សិស្សានុសិស្ស​​​នៃ​​សាលា​បឋម​សិក្សា​​ ហ៊ុន សែន ចាក់អង្រែ​ចំនួន​១.៧២៤ នាក់ បាន​​ទទួលមួក​សុវត្ថិភាព​ពីអង្គ​ការ​មូលនិធិ ​​បង្ការរបួស​​​​​​អាស៊ី ។ ​ពិធីនេះ​​​បានប្រព្រឹត្ត​ធ្វើ​ក្រោម​​​អធិបតីភាព​​​លោកហ៊ុន ម៉ាណែត ​​​​តំណាង​ដ៏ខ្ពង់ខ្ពស់​​របស់សម្តេច​​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​​​នៃ​ព្រះ​​រាជាណាចក្រ​កម្ពុជា ​នាព្រឹក​​​​​ថ្ងៃទី៦ ធ្នូ ​​ឆ្នាំ ២០១១ ដោយ​មាន​ការ​ចូលរួម​ជាកិត្តិយស​ពី​ភ្ញៀវជាតិ ​និង​អន្តរជាតិ​ព្រមទាំង​លោកស្រីឯកអគ្គ​រាជទូត​​អូស្ត្រាលី​ប្រចាំនៅកម្ពុជា​ផង​ដែរ ។

លោក​នាយក​​​​សាលា​បឋមសិក្សា​ ហ៊ុន សែន​​ចាក់អង្រែ​ បានមានប្រសាសន៍​​ថ្លែងអំណរគុណ​​​ចំពោះ​វត្ត​មាន​លោកហ៊ុន ម៉ាណែត ​​ដែលបាន​ចំណាយ​​ពេលវេលា​ដ៏មាន​តម្លៃ​​​ចូល​រួមជា​កិត្តិ​យស​​​​ក្នុងពិធី​​​​ផ្តល់​មួកសុវត្ថិ​ភាព​របស់អង្គការ​​មូលនិធិបង្ការ​​របួស​​អាស៊ី​ដល់​ក្មួយៗ​​​សិស្សា​នុសិស្ស​​​នៅពេលនេះ ។ ជាមួយគ្នា​នេះ ​​លោក​នាយក​​សាលា​​​ ក៏បាន​មានប្រសាសន៍​​​​ថ្លែងអំណរ​គុណ​​​ដល់អង្គការ​​ម្ចាស់ជំនួយ​ ក៏ដូចជា​ភ្ញៀវ​​​ជាតិ និង​អន្តរជាតិ​​ដែលបាន​ចំណាយ​ពេល​​​វេលា​ចូល​រួមក្នុងពិធីចែក​មួកសុវត្ថិភាព​​នេះដែរ ។

មានប្រសាសន៍សំណេះ​សំណាល​ក្នុងឱកាស​នោះ​លោក​ហ៊ុន ម៉ាណែត ​បានពាំនាំ​នូវ​អនុ​សាសន៍​​​​របស់សម្តេច​​​​អគ្គ​មហាសេនាបតី​​​​តេជោ ហ៊ុន សែន​​​ ដែលបានអំពាវនាវ​​​​​​ដល់ជនរួមជាតិ ទាំង​អស់ឱ្យនាំគ្នា​ពាក់មួកសុវត្ថិភាព​​ក្នុងពេល​​​ធ្វើ​ដំណើរ​​​​​​ឱ្យបាន​គ្រប់ៗគ្នា​ ដើម្បីចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​​​ ព្រោះ​មួក​សុវត្ថិភាព​​ការពារ​​​ជីវិត​អ្នក ​ជួយ​ជីវិត​អ្នក ។

ជំនួស​មុខ​ឱ្យ​សម្តេចអគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន ​លោកហ៊ុន ម៉ាណែត ក៏បាន​ថ្លែង​អំណរគុណ​​ម្ចាស់​​​ជំនួយ គឺ​​អង្គការ​​មូលនិធិ​​​​បង្ការរបួស​​​អាស៊ី និង​លោក​ស្រី ​ឯកអគ្គ​​រាជទូត​អូស្ត្រាលី​​ប្រចាំកម្ពុជា​ ដែលបាន ឧបត្ថម្ភ​​​​​មួក​សុវត្ថិភាព​ដល់សិស្សានុសិស្ស​​នៅ​សាលាបឋម​​សិក្សា​ ហ៊ុន សែន ចាក់អង្រែ ។

បន្ទាប់ពីមានប្រសាសន៍សំណេះសំណាល​​រួច​មក ​លោកហ៊ុន ម៉ាណែត ក៏បាន​នាំយក​ថវិកា​​សម្តេចតេជោ​ ហ៊ុន សែន​​​ ឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូ តាជី​ យាយជី  និង​កង​កម្លាំង​​​ការពារ​សុវត្ថិ​ភាព​​​ក្នុងពិធី​ខាងលើនេះ​ផង​ដែរ  ៕