ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វ៊ីលីពីនអាច​នឹង​នាំ​ចូល​ស្រូវ​ពី​ប្រទេសវៀត​ណាម​ចំនួន​800,000តោន

12 ឆ្នាំ មុន

តាម​ប្រភពពី​ស៊ីន​ហួ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ១៧ វិច្ឆិកា បាន​ឱ្យ​ដឹង​ថា រដ្ឋា​ភិបាល​ហ្វ៊ីលី​ពីន អាច​នឹង​នាំ​ចូល​ស្រូវ​ច្រើន​ជាង​៨០០,០០០តោន ដែល​ភាគ​ច្រើន​គឺ​នាំ​ចូល​ពី​ប្រទេស​វៀត​ណាម ដើម្បី​ស្តុក​​ទុក​សម្រាប់​ផ្គត់​ផ្គង់​ ក្នុង​អំឡុង​ពេល​ដែល​បរិមាណ​ស្រូវ​នៅ​សល់​តិច​តួចនៅ​​ក្នុង​ឃ្លាំង​នា​រយៈ​ ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។

តាម​ប្រភពពី​ស៊ីន​ហួ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ១៧ វិច្ឆិកា បាន​ឱ្យ​ដឹង​ថា រដ្ឋា​ភិបាល​ហ្វ៊ីលី​ពីន អាច​នឹង​នាំ​ចូល​ស្រូវ​ច្រើន​ជាង​៨០០,០០០តោន ដែល​ភាគ​ច្រើន​គឺ​នាំ​ចូល​ពី​ប្រទេស​វៀត​ណាម ដើម្បី​ស្តុក​​ទុក​សម្រាប់​ផ្គត់​ផ្គង់​ ក្នុង​អំឡុង​ពេល​ដែល​បរិមាណ​ស្រូវ​នៅ​សល់​តិច​តួចនៅ​​ក្នុង​ឃ្លាំង​នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។

លោក Proceso J. Alcala រដ្ឋ​លេខា​ធិកា​រ ក្រសួង​កសិកម្ម បាន​និយាយ​កាល​ពី​ថ្ងៃទី ១៧ វិច្ឆិកា ថា រដ្ឋាភិបាល​អាច​នឹង​ចាប់​ផ្តើមសុំ​​ឱ្យ​មាន​អ្នក​ដេញ​ថ្លៃ​នៅ​ខែ​ធ្នូ​ខាង​មុខ​នេះ​ បន្ទាប់​ពី​ក្រុម​ប្រឹក្សា​អាជ្ញា​ធរ​ស្បៀង​អាហារ​ជាតិ បាន​បូក​សរុប​​លទ្ធផល​ក្នុង​កិច្ច​ប្រជុំស្តី​ពី​បរិមាណ​ស្រូវ​ដែល​ត្រូវ​ការ​នាំ​ចូល​។ លោក​បាន​បន្ត​ថា ក្រុម​ប្រឹក្សា​អាជ្ញា​ធរ​ស្បៀង​​អាហារ​ជាតិ​ អាច​នឹង​មាន​កិច្ច​ប្រជុំ​ម្តង​ទៀត​នៅ​ចុង​ខែ​នេះ​ ដើម្បី​កំណត់​ពី​ចំនួន​ និង​ពេល​វេលា​ឱ្យ​បាន​ច្បាស់។ ប៉ុន្តែ​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​លើក​ដំបូង​បាន​សម្រេច​រួច​ហើយ​លើ​ចំនួន​ និង​អាច​ចាប់​ផ្តើម​ដេញ​ថ្លៃ​នៅ​ខែ​ធ្នូ​ខាង​មុខ​នេះ។

លោក  Alcala បាន​បន្ត​ថា ការ​នាំ​ចូល​នេះ នឹង​ត្រូវ​តែ​អនុវត្ត​ឱ្យ​បាន​ មុន​ពេល​បរិមាណ​ស្រូវ​ក្នុង​ស្តុក​នៅ​សល់​តិច​តួច​នៅ​ខែ​កក្កដា ឆ្នាំ ២០១២ ខាងមុខ។
នៅ​ក្នុង​ឆ្នាំ ២០១១​នេះ ហ្វ៊ីលីពីន​ជា​ប្រទេស​ដែល​នាំ​ចូល​ស្រូវ​ធំ​ជាង​គេ​បំផុតនៅ​លើ​ពិភព​លោក និង​បាន​នៅ​ចូល​ស្រូវចំនួន​​៨៦០,០០០​តោន​ដែល​ភាគ​ច្រើន​នៃ​ស្រូវ​ទាំង​នោះ​គឺ​បាន​នាំ​ចូល​ពី​ប្រទេស​វៀត​ណាម ៕