ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំ​​រឿង​​សង្ឃ​​បរាជិក សង្ឃ​៣​នាក់​ត្រូវ​​ចាប់​​ផ្សឹក​​ដោយ​​បិទ​​ភ្លើង​​ទាំង​​យប់​​ក្នុង​​វត្ត​​ជម្ពូព្រឹក​​១ថ្ងៃ

13 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ​យ៉ាង​ហោច​​​ណាស់ ​​សង្ឃ​កំហូច​៣​អង្គ​​​ត្រូវ​បាន​​ព្រះមេ​គណៈ​ខេត្ត​ផ្សឹក​​​​ទាំងយប់​​ ក្រោយពីមានភាព​តានតឹង​​​ប្រទាញ​ប្រទង់​គ្នារវា​ងសមត្ថកិច្ច​រួម​ជា​ មួយអាជ្ញា​ធរ​​ ​និង​​ចៅ​អធិការ​វត្ត​ជម្ពូ​ព្រឹក្សា ជាព្រះ​មេគណ​ខេត្ត ​​ព្រម​ទាំងអនុ​គណ​ស្រុក ក្រុង ​ព្រះវិន័យធរ ​ក្នុង​ការ​​អនុ​វត្តតួនាទី​​​​ព្រះពុទ្ធ​សាសនា ​តួនាទីរបស់​សមត្ថ​កិច្ច​​​នគរ​បាល​​ និងតុលា​ការ​​​យ៉ាង​តឹង​តែង​អស់​រយៈ​ពេល​ពេញ១​ថ្ងៃ អត់បាយ​ក្រហាយ​​ទឹក ​រួម​​ទាំង​

ខេត្តស្វាយរៀង ៖ ​យ៉ាង​ហោច​​​ណាស់ ​​សង្ឃ​កំហូច​៣​អង្គ​​​ត្រូវ​បាន​​ព្រះមេ​គណៈ​ខេត្ត​ផ្សឹក​​​​ទាំងយប់​​ក្រោយពីមានភាព​តានតឹង​​​ប្រទាញ​ប្រទង់​គ្នារវា​ងសមត្ថកិច្ច​រួម​ជា​មួយអាជ្ញា​ធរ​​ ​និង​​ចៅ​អធិការ​វត្ត​ជម្ពូ​ព្រឹក្សា ជាព្រះ​មេគណ​ខេត្ត ​​ព្រម​ទាំងអនុ​គណ​ស្រុក ក្រុង ​ព្រះវិន័យធរ ​ក្នុង​ការ​​អនុ​វត្តតួនាទី​​​​ព្រះពុទ្ធ​សាសនា ​តួនាទីរបស់​សមត្ថ​កិច្ច​​​នគរ​បាល​​ និងតុលា​ការ​​​យ៉ាង​តឹង​តែង​អស់​រយៈ​ពេល​ពេញ១​ថ្ងៃ អត់បាយ​ក្រហាយ​​ទឹក ​រួម​​ទាំង​ប្រជាពលរដ្ឋ​​​ពុទ្ធ​បរិស័ទ​​​​ចាស់ក្មេង​​ជាង​​២០០នាក់ ​​ដែល​ជា​ពុទ្ធ​បរិស័ទ​​ចំណុះ​ជើង​វត្ត​​​នាំ​គ្នា​មកព័ទ្ធ​​​ឃ្លាំមើល​​​អត់បាយ​ក្រហាយទឹក​ដូចគ្នា ​​រហូត​ដល់ម៉ោង​៧​យ​ប់​​ ទើប​សមត្ថកិច្ច​​​សំណូមពរ​​​​ឱ្យ​ប្រជាពល​រដ្ឋ​​ និង​អ្នក​សារព័ត៌មាន​​​ ​​ទូរ​ទស្សន៍​ចាកចេញ​​​ពីបរិ​វេណកុដិ ​និង​ចេញទៅ​ក្រៅ​វត្ត ។

ទាក់ទិន​​​ករណី​​​​​​ដ៏តាន​តឹង​នេះ លោក​វរ​សេ​នីយ៍ត្រី​​កុយ សុភាព ​​នាយ​រងការិយាល័យ​ព្រហ្ម​ទណ្ឌ​​កម្រិត​​ធ្ងន់​ស្នង​ការដ្ឋាន​​នគរបាល​ខេត្ត​មាន​ប្រសាសន៍ថា ដោយពេល​យប់ងងិត​​ សមត្ថ​កិច្ច ​​​ពិបាក​​​ការពារ​ជនសង្ស័យ​ ​​ក៏​​​សុំឱ្យ​ភាគីព្រះ​សង្ឃ ​ធ្វើ​លិខិត​​ធានា​​ដោយផ្តិត​​​មេដៃ​​​ធានា​ថា ​មិន​ឱ្យ​​បាត់សង្ឃទាំង​៥​អង្គ​ដែល​​កុមារី​រង​គ្រោះ​២​​នាក់​ចង្អុលបង្ហាញ​​​​​ និង​​ចោទ​ប្រកាន់​ថា បាន​រួមគ្នា ​​​ចាប់រំលោភ​​ មិនឱ្យ​បាត់​ពីកុដិ​​ ។ បើ​បាត់​​សង្ឃ​ណា​​​​មួយត្រូ​វ​តែ​ទទួល​​​ខុសត្រូវ​​នៅចំពោះ​មុខ​​ច្បាប់ ​​ជា​ធរមាន​​ ហើយ​ព្រះ​សង្ឃទាំង​​អស់​ ក៏​មាន​​ការ​អល់​អែក ។

លោក​ប​ន្តទៀតថា ​​លុះ​ដល់ម៉ោង​៧​ និង​១០​នាទី​ក្រោយ​​ពីដឹង​ថា ​អ្នក​សារព័ត៌មាន​​ និង​ប្រជា​ពលរដ្ឋ​​​ពុទ្ធបរិស័ទ​​ចាក​ចេញ​​ពីវត្ត​​​អស់ព្រះមេគណ​ខេត្ត​ក៏យល់​ព្រម​ធ្វើ​​ពិធីផ្សឹក​សង្ឃ​៣អង្គ​​​នាពេល​​នោះ​ទៅ​​ ។ ​​​រីឯ​សង្ឃ​​​​២​អង្គ​ទៀត​​ពិនិត្យ​​ឃើញមិន​ពាក់ព័ន្ធ​ទេ គ្រាន់​តែ​ជា​សាក្សី ​​ទើបឱ្យ​រួច​ខ្លួន ។ ​ពិធីផ្សឹក​​​​សង្ឃ៣​អង្គ​​បានចប់​នៅ​វេលា​ម៉ោង​៧​​ និង២០នាទី​យប់ ថ្ងៃ​ទី១១ វិច្ឆិកា ​​រួច​បាន​ប្រគល់​​អន្ទិត​ទាំង​៣នាក់ឱ្យ​ច្បាប់​ចាត់​ការ ​ដោយ​ក្រុម​​សមត្ថ​កិច្ច​បានចាប់វាយខ្នោះ​​​ដៃ​ភ្លាមៗ​​​រួចបណ្តើរ​ចុះ​ពីលើកុដិ​​​ឡើង​រថយន្ត​​ប៉ូលិស​ចាក​ចេញ​​​ប្រញាប់​ប្រញាល់​​បញ្ជូន​ទៅកាន់ស្នង​ការ​​ដ្ឋាននគរ​បាល​​​ខេត្ត ។ រីឯ​​​អ្នកសារព័ត៌មាន​​ក៏​បាន​ចូល​មក​ថត​​រូបភាព​​​ ចំណែកប្រជាពលរដ្ឋ​​បាន​ឈរ​​​ចាំនៅថ្នល់​ជាតិ​​ខាង​មុខ​​ក្លោង​ទ្វារ​​វត្ត ​តែមិន​អាច​ចូល​ជិត​​រថ​យន្ត​បានទេ ដោយ​មានក្រុម​សមត្ថ​កិច្ច​​នគរបាល​​ និង​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​-ក្រុងនៅ​ការពារ​​រហូត​​រថយន្តចាកចេញ​ផុតពីហ្វូង​​ប្រជា​ពលរដ្ឋ ។

មានការ​កត់សម្គាល់ថា  ពេលផ្សឹក​អន្ទិត​ទាំង​៣​នាក់​នោះមានការ​​​បិទភ្លើង​​​អគ្គិសនី​​​​ក្នុងវត្ត​​ងងិត ​​​​ឈឹង គួរឱ្យ​កត់សម្គាល់រហូតដល់ម៉ោង​៧ និង​៣០នាទី​យប់​​​ ទើប​ប្រជា​ពលរ​ដ្ឋ​​​បំបែកគ្នា​ទៅផ្ទះ​​រៀងៗ​ខ្លួន ។ ​​នៅ​ថ្ងៃទី១២ វិច្ឆិកា ​​វេលាម៉ោង​៧​ព្រឹក ​​សមត្ថ​កិច្ច​​​បាន​ធ្វើ​​​ការ​សាកសួរ​អន្ទិត​កំហូច​ទាំង​៣​នាក់​មាន​ការ​កត់សម្គាល់​ថា ទាំង​៣នាក់​​បានសារភាព​ថា ក្រោ​យ​ផឹក​ស្រា​បៀរ​​រូបដំរី អស់​១កេសកន្លះ ​មក ក៏​ស្រវឹង​​​​ហើយដើរ​​​ចេញ​ទៅ​មើល​គេរាំ ​តែ​មិន​ហ៊ានទៅ​ជិតទេ ​ក៏ដើរ​​តាម​​កែង​ព្រះវិហារ ​ក៏ឃើញ​​​ក្មេង​ស្រី​​​ទាំងពីរ​ឈរ​លេង​នៅខាងត្បូង​​ព្រះវិហារ​​​ ក៏​ដើរ​ទៅ​និយាយលេង​​​ ហើយក៏ឈាន​ដល់​ការ​ត្រេក​ត្រអាល​​ទើបចាប់​ក្មេង​ទាំងពីរ​​​​នៅ​មុខ​​​ចេតិយ​​​ខាង​កើត​​​ព្រះវិហារ ​។ ទន្ឌិត​ឌុន​​ សុខ​គារ ​ចាប់​កុមារីម្នាក់ រំលោភ​នៅ​ខាង​កើត​​ព្រះ​វិហារ​​ជាមួយ​អន្ទិត​ឈ្មោះ​​​នៅទុត ។ រីឯ​​​អន្ទិត​ខាត់ ​វណ្ណៈ ​ចាប់កុមារី​​ទៅ​ខាង​ជើង​ចេតិយ​​រំលោភ​​​​នៅទីនោះ ​​ដោយកុមារីរើបំរះ​ពេក ​​ទើប​គេ​យក​ខ្សែ​​​អុត្ត​ខុក (ខ្សែ​ចង្កេះ) ​​ចង​ដៃ​​ទៅ​ក្រោយ​រួចរំលោភម្នាក់​ឯងបាន២ដង ។ រីឯ​​​ឌុន​​​​ ​សុខគា ​រំលោភ​​ រួច​ក៏មិន​ឱ្យនាងទៅណា​ដែរ ​ទុក​រំលោភ​​ម្តង​ទៀត​ ​តែមិនទាន់​​បាន​ម្តង​ទៀត​ផង ត្រូវ​ឪពុក​កុមារី​​​ចុចភ្លើង​​ពិលចំ​ក៏នាំគ្នា​រត់​ចេញ​​ទៅ ។

សមត្ថកិច្ច​​បានប្រាប់​ឱ្យដឹង​ទៀតថា ​​​បាន​សាកសួរ​​​កុមារីរងគ្រោះ​​ទាំងពីរ​​ប្រាប់ថា ​​មាន​សង្ឃ​៤អង្គចាប់រំលោភ​ពួកនាង​ និងសង្ឃ​២​​អង្គ​ទៀត​ជាអ្នក​មើលផ្លូវ ទើប​ព្រះ​រា​ជ​អាជ្ញា​​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​​​សាកសួរ​​សង្ឃ​៦​អង្គ ។ ​ហេតុ​​​ការណ៍ទាំង​អស់​នោះ​ហើយ​ ដែល​​ខាង​ព្រះ​សង្ឃ​​​រារាំង​​ និង​មានការ​ប្រទាញ​ប្រទង់​គ្នា​ជាមួយ​សមត្ថ​កិច្ច​​ក្នុងការ​អនុវត្ត​​តួនាទី​​ចំពោះព្រះសង្ឃ ​ខ្លាច​ចាប់មនុស្ស​ខុស ។ ពេល​សួរអន្ទិត​ទាំង​៣​នាក់​​គេ​បញ្ជាក់ថា ​​​គឺ​ធ្វើសកម្ម​ភាពរំលោភ​តែ​៣​នាក់ទេ ​គឺអន្ទិត​ខាត់ វណ្ណៈ ​រំលោភ២ដង ម្នាក់​ឯង ​និងឌុន​ សុខគា ​​រួម​ជា​មួយនៅ​ ទុត ​​បាន​ម្នាក់​ម្តង និងទុករំលោភ​ម្តង​ទៀត​​ទើបក្មេង​ស្រី​គិតថា​ ៤​នាក់ ។ ​ពេលរត់​ចេញ​ទៅ​ឃើញ​​សង្ឃ​​​​គង់​កណ្តាល​​ផ្លូវ​២​អង្គទៀត​​​ក៏​ចោទ​ថា ​​សង្ឃ​២អង្គ​​ចាំមើល​​ផ្លូវ ។ ទោះ​បី​ជា​បែប​​ណា ​​សមត្ថកិច្ច​​បន្តស្រាវជ្រាវ​​រឿង​ក្តីនេះ​​ទៀត ឯ​លទ្ធផល​យ៉ាង​ណា គង់តែ​បាន​ឃើញ​​​អ្នក​ប្រព្រឹត្ត​ត្រូវតែ​ទទួល​ទោស ។

អន្ទិត​ទាំង​៣នាក់​ត្រូវ​លោក​ព្រះរា​ជ​អាជ្ញា​​​ចេញ​ដីកា​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅពន្ធនាគារ​​ខេត្តនៅ​​វេលាម៉ោង​​១រសៀល​​ថ្ងៃទី១២ វិច្ឆិកា ។ ​រីឯ​កូនសិស្ស​​លោក​ម្នាក់​​ដែល​ជា​អ្នកទៅ​យក​ស្រា​​បៀរ និង​គ្រឿង​ក្លែម​ឱ្យសង្ឃ​​ឆាន់ ​និង​ផឹកជា​មួយ​សង្ឃ​ត្រូវសមត្ថកិច្ចចាប់​មកសាកសួរ​​​ ហើយ​បាន​​ធ្វើ​ការ​អប់រំ​ រួច​បាន​ដោះ​លែង​វិញ​ហើយ ​ដោយ​​យល់ឃើញ​​ថា ក្មេង​កំព្រា​លោកប្រើឱ្យ​​​ទៅ​យក​ស្រាបៀរ​ក៏​ទៅយក​ឱ្យ​ផឹកជាមួយ​​​គ្នា​ទៅ ។ ពេល​​ស្រវឹង​​​ក៏ទៅ​ដេ​ក​លក់មិនដឹង​​​រឿង​អ្វី លុះ​ព្រឹក​ឡើង​​ទើបដឹង​ ដោយ​សារប៉ូលិសចាប់​ខ្លួន​ ទើប​សមត្ថ​កិច្ច​​​​ដោះលែង​នៅល្ងាច​ថ្ងៃទី១២ វិច្ឆិកា ។

ចំពោះ​កុមារីទាំង​​ពីរនាក់ ​ត្រូវ​​អង្គ​ការ​កូន​ក្មេង «KK» យកទៅ​​មណ្ឌល​​អង្គការ KK ​ដើម្បី​​គាំពារ ។ រីឯ​​បណ្តាញ​​កុមារ​ និង​មាតាបិតា​សិស្សនៅក្រុង​​ស្វាយរៀង​​ម្នាក់ៗ​​មានទឹកមុខ​ក្រៀមក្រំ​​ និងអាណិត​​​អាសូរ​​កុមារី​រងគ្រោះ​​ទាំង​ពីរ​​ជាខ្លាំង​​ដោយពួកគេ​​​និយាយ​ថា កុមារី​ទាំង​ពីរ​​​​ជានារីល្អ ស្លូតបូត ​និង​ជា​កុមារី​គំរូ​ក្នុង​បណ្តាញ ​ការពារ​កុមារក្រុង​ស្វាយរៀង ។ កុមារីទាំងពីរ​​​ធ្លាប់​​បានធ្វើសកម្មភាព​​មិត​្ត​​អប់រំមិត្តឱ្យកុមារ​ចៀស​ឆ្ងាយគ្រឿងញៀន ឱ្យ​កុមារ​ខំរៀន​​សូត្រ ធ្វើកុមារល្អ កូនល្អ សង្ឃល្អ ​​ហើយ​កុមារី​ទាំង​ពីរ​ក៏​ធ្លាប់បាន​សម្តែង​រឿង​​​ចំនួន២​​លើក ​នៅមហោ​ស្រព​​ក្រុង​ស្វាយរៀង ​គឺរឿង​អំពើ​ហិង្សា​​​លើ​កុមារ និង​គ្រួសារ​​។​ ក្នុងរឿង​នេះ​គឺ​លើក​យករឿង​​ពិត​របស់​​​កុមារី​គ.ន ​​ដែលមានជីវភាព​ក្រីក្រ ដោយ​មាន​​​ឪពុក​​​​ស្រវឹង​ខួបបានប្រើ​អំពើហិង្សា​ទៅលើ ម្តាយ​នាង​ ព្រមទាំង​កូនៗ​ដោយវាយ​​ធ្វើបាប​មិន​បាន​ទៅ​​រៀន​ទៀង​ទាត់​​ ទើបបណ្តាញ​កុមារ​អង្គ​ការ KK និពន្ធរឿង​ពិត​​របស់នាង​​ ដើម្បី​អប់រំ​​ដល់មាតា​បិតា​សិស្ស​ផ្សេងទៀត​​ និងជា​សារ​សម្រាប់​ក្មួយៗ​​កុមារនេះ​តស៊ូមតិ និងតស៊ូ​ក្នុង​ជីវិត​​​ចូល​រួម​​​​​ចងក្រង​​បណ្តាញការពារកុមារ​នៅ​សហគមន៍៕