ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះស្នេហ៍យុវវ័យខែទឹកជំនន់ អូនស្ម័គ្របងស្មោះ

12 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ គូស្នេហ៍វ័យក្មេង​សញ្ជាតិ​ខុសគ្នាដែលទើបស្រឡាញ់គ្នាបានមួយខែ ​ ក៏​ឈាន​ទៅ​នែប​និត្យ​​យ៉ាង​​ផ្អែម​​ល្ហែម​​ចាប់​មិន​ឈ្នះ​​​ដែរ ប៉ុន្តែ​គេ​ថា សប្បាយ​ប៉ុន​ណា​ទុក្ខ​ក៏​ប៉ុន​នោះ​ដែរ។ ​​ម្តាយ​ខាង​ស្រី​ដោយ​សារ​​តែ​កំហឹងសុំ​លុយមួយលានរៀលដើម្បីរៀបចំសែន​ផ្ដាច់​ ខ្មោច​មិនបាន ក៏ប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតួប្រុស​តែម្ដង ដោយអះអាងថា កូនស្រីរបស់​គាត់ ទើប​តែមាន​អាយុ​១៣ឆ្នាំប៉ុណ្ណោះ។

ខេត្តពោធិ៍សាត់ ៖ គូស្នេហ៍វ័យក្មេង​សញ្ជាតិ​ខុសគ្នាដែលទើបស្រឡាញ់គ្នាបានមួយខែ   ​ ក៏​ឈាន​ទៅ​នែប​និត្យ​​យ៉ាង​​ផ្អែម​​ល្ហែម​​ចាប់​មិន​ឈ្នះ​​​ដែរ ប៉ុន្តែ​គេ​ថា សប្បាយ​ប៉ុន​ណា​ទុក្ខ​ក៏​ប៉ុន​នោះ​ដែរ។ ​​ម្តាយ​ខាង​ស្រី​ដោយ​សារ​​តែ​កំហឹងសុំ​លុយមួយលានរៀលដើម្បីរៀបចំសែន​ផ្ដាច់​ខ្មោច​មិនបាន ក៏ប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតួប្រុស​តែម្ដង ដោយអះអាងថា កូនស្រីរបស់​គាត់ ទើប​តែមាន​អាយុ​១៣ឆ្នាំប៉ុណ្ណោះ។ ពេលឃើញតួ​ប្រុស​ត្រូវ​ប៉ូលិស​​ចាប់​ខ្លួន​ ស្ថិត​នៅ​ក្នុងទ្រុងសារិកាកែវ តួស្រី​បានរត់​ទៅ​តាម​ខ្លាច​ក្រែងគេ​ធ្វើបាប​​​ប្រុស​ស្នេហ៍​បណ្ដូល​ចិត្ត ហើយ​ប្រាប់សមត្ថកិច្ចថា ពួកគេ​ទាំង​ពីរ​នាក់​ស្រឡាញ់​គ្នាដោយស្មោះស្ម័គ្រ ពុំមាន​អ្នក​ណា​​បង្ខំ​អ្នកណាទេ ហើយ​នាង​ក៏មាន​អាយុ១៩ឆ្នាំ​ហើយ​ដែរ មិនមែន១៣ឆ្នាំ​ដូច​ម៉ែថា នោះ​ទេ។

លោកអនុសេនីយ៍ទោហង្ស ប៊ុនធឿន នាយ​ប៉ុស្តិ៍នគរបាលកំពង់លួងឲ្យដឹងថា ករណីនេះ​បាន​កើត​ឡើងកាលពីថ្ងៃទី​៧ តុលា ឆ្នាំ​២០១១ វេលា​ម៉ោង៨និង៣០នាទីយប់ នៅភូមិទី៥ ឃុំកំពង់​លួង ស្រុកក្រគរ។ តួស្រីអាយុ១៩ឆ្នាំ ជាជនជាតិ​ខ្មែរ ឯតួប្រុសដែលក្លាយជាអ្នកទោសស្នេហា​នោះ​​ឈ្មោះង្វៀង យ៉ាំងបួយ អាយុ២០ឆ្នាំ ជា​ជន​ជាតិ​វៀត​ណាម នៅភូមិទី៥ ឃុំកំពង់លួង ជា​មួយ​​គ្នា។ យុវជន​រូប​នេះ​ត្រូវ​បាន​ឃាត់ខ្លួនតាម​ពាក្យ​បណ្ដឹងរបស់ម្ដាយ​ខាង​ស្រី​ដែល​ចោទ​ប្រកាន់​ថា កាលពីយប់ថ្ងៃទី៧ តុលា ឆ្នាំ​២០១១ ឈ្មោះង្វៀង យ៉ាំងបួយ បានលួង​លោម​ចាប់​កូន​ស្រីគាត់ដែលទើបមានអាយុ១៣​ឆ្នាំ ទៅរំលោភ​នៅ​ផ្ទះលើទឹករបស់គេមួយយប់បាន​សម្រេច​ចំនួន​២លើក។

នៅចំពោះមុខសមត្ថកិច្ច គូស្នេហ៍ថ្មីថ្មោងនេះ​បានសារភាពថា ពួកគេស្រឡាញ់គ្នារយៈពេល​មួយ​ខែមកហើយ ព្រមទាំងបានរួមរ័កជាមួយគ្នា​​ចំនួន៤ទៅ៥លើក​ឯណោះ មិន​មែន​ទើប​តែ​លើក​ទី១ទេ។ រាល់ការ​រួមរ័កសុទ្ធតែព្រមព្រៀង​គ្នា​ ពុំ​មាន​អ្នកណាចាប់បង្ខំអ្នកណាទេ ហើយ​ខ្លួន​​នាង​ខាងស្រីកើតនៅឆ្នាំ១៩៩២ មកដល់ពេលនេះ​មាន​​អាយុ១៩ឆ្នាំហើយមិនមែន​១៣ឆ្នាំ​ដូច​ម៉ែ​អះ​អាង​ទេ។ ម្ដាយ​ខាងស្រីបានទារលុយពីខាង​ប្រុស​ចំនួន​មួយ​លានរៀល ដើម្បីរៀបចំសែនផ្ដាច់​ខ្មោច​យក​​គ្នា​ជា​ប្ដីប្រពន្ធ ប៉ុន្តែដោយសារ​ពុំទាន់​មាន​លុយ​គ្រប់​ប្រគល់ជូន ទើបគាត់ប្ដឹងសមត្ថ​កិច្ច​តែម្ដង។

លោកវរសេនីយ៍ត្រី ហៀង ស៊ីថា នាយ​ការិយា​ល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាន​ខេត្តមាន​ប្រសាសន៍ថា ទោះបីសាមីខ្លួន​ទាំងពីរសារភាព​ថា ពួកគេស្រឡាញ់គ្នាស្មោះ​ស្ម័គ្រគ្មានអ្នកណា​បង្ខំ​អ្នកណា ហើយអះអាងថា កើតនៅឆ្នាំ​១៩៩២ មានអាយុ១៩ឆ្នាំក៏ដោយ ប៉ុន្តែផ្អែកតាម​សៀវភៅអត្រានុកូលដ្ឋាន និង​សំបុត្រកំណើត​ជា​ភស្តុតាង គឺនាងទើបមានអាយុ​តែ១៣ឆ្នាំ​ប៉ុណ្ណោះ ព្រោះកើតនៅឆ្នាំ១៩៩៨។ ដូច្នេះ​ខាង​ស្រី​ស្ថិតនៅជាអនីតិជន ដែលតាម​ច្បាប់​ត្រូវ​តែ​មាន​ទោសដាច់ខាតពីបទលួងលោមរួមភេទ​ជា​មួយ​ក្មេងស្រីអាយុក្រោម១៥ឆ្នាំ។ លោកឲ្យ​ដឹង​ថា តួប្រុសត្រូវបានបញ្ជូនទៅតុលាការនា​រសៀល​ថ្ងៃទី៩ តុលា ឆ្នាំ​២០១១ ឯតួស្រីក៏​ទៅ​តាម​ដែរ​ដែលមិន​ដឹងថា ជាចុងក្រោយតុលា​ការ​សម្រេចយ៉ាង​ណា​នោះ​ទេ៕