ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​កញ្ចាស់​អាយុ74​ឆ្នាំ​រំលោ.ភ​ចៅ​ស្រី​អាយុ14​ឆ្នាំមាន​ផ្ទៃពោះ​ទើប​បែក​ការណ៍

12 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ​ពិតជា​គួរ​ឱ្យ​ថ្កោល​ទោស​បំផុត ដែល​​តាចាស់​​ម្នាក់​បាន​បាត់​បង់​​សតិ​ជា​មនុស្ស​ចាស់​ជាទី​សក្ការ​ៈ​របស់​ កូន​ចៅ បែរ​ជា​ក្លាយ​​ខ្លួន​ទៅ​ជា​ជន​អគតិ​បណ្តោយ​ខ្លួន​ឱ្យ​កាម​​ទេព​អូស​ទាញ​រហូត ​ហ៊ាន​ចាប់​ចៅ​ស្រី​​បង្កើត​​របស់​ខ្លួន​រំ​​លោភ​សេព​​សន្ថវៈ​​រហូតមាន​ផ្ទៃ ​ពោះ​ទើប​បែក​ធ្លាយ ។

ខេត្តព្រៃវែង ៖ ​ពិតជា​គួរ​ឱ្យ​ថ្កោល​ទោស​បំផុត ដែល​​តាចាស់​​ម្នាក់​បាន​បាត់​បង់​​សតិ​ជា​មនុស្ស​ចាស់​ជាទី​សក្ការ​ៈ​របស់​កូន​ចៅ បែរ​ជា​ក្លាយ​​ខ្លួន​ទៅ​ជា​ជន​អគតិ​បណ្តោយ​ខ្លួន​ឱ្យ​កាម​​ទេព​អូស​ទាញ​រហូត​ហ៊ាន​ចាប់​ចៅ​ស្រី​​បង្កើត​​របស់​ខ្លួន​រំ​​លោភ​សេព​​សន្ថវៈ​​រហូតមាន​ផ្ទៃ​ពោះ​ទើប​បែក​ធ្លាយ ។

ទាក់ទិន​​នឹង​រឿង​អាស្រូវគួរ​ឱ្យ​ស្ពប់​ខ្ពើម​នេះ​បាន​ឱ្យ​ដឹងថ​ា តា​​កញ្ចាស់​​អាយុ​៧៤​ឆ្នាំ បាន​ចាប់​រំលោភ​សេព​សន្ថវៈ​ទៅ​លើ​​ចៅ​ស្រី​ខ្លួន​ឯង​តាំងពី​​ខែ​កក្កដា ​មក​ រហូតដល់​មាន​ផ្ទៃ​ពោះ​​៣​-៤​ខែ ទើប​បែកធ្លាយ​​រឿងអាស្រូវ​នេះ​នៅ​ថ្ងៃទី ៥ តុលា។ ​តាចាស់​រូប​នេះ​ឈ្មោះ​ទូច  អូន ​មាន​ទី​លំនៅ​នៅឃុំ​ជើង​ភ្នំ ស្រុក​បាភ្នំ ចំណែក​ចៅស្រី​​រងគ្រោះ​មាន​អាយុ​១៤​ឆ្នាំ ។

ប្រភព​ព័ត៌​ម​ាន​ពី​ស្រ្តី​​ជា​ម្តាយ​​ក៏ដូចជា​សមត្ថ​កិច្ច​​ស្រុក​បា​ភ្នំ ​បាន​​ឱ្យ​ដឹងថា ​​បាន​ជា​តា​ចាស់​​រូប​នេះ​មាន​ឱកាស​​ចា​ប​់រំលោភ​ចៅស្រី​​​ខ្លួន​ឯង​ ដោយ​សារ​តែ​​ឪពុក​ម្តាយ​ក្មេងស្រី​រងគ្រោះ​​មិន​នៅ​ផ្ទះ​រវល់ទៅ​រក​សីុ​នៅ​ស្រុក​ឆ្ងាយ​ដោយ​​ផ្ញើ​​ឪពុកជា​បុរស​​​​​ពោះ​មា៉យ​​ដែល​ត្រូវ​ជា​ជីតា​​ជួយ​ចាំ​ផ្ទះ និង​នៅ​ជាមួយ​ចៅៗ​​ ព្រោះ​មាន​ជីតា​នៅ​ជាមួយ​ឪពុក​ម្តាយ​មាន​ចិត្ត​កក់​ក្តៅ​មិន​ព្រួយ​បារម្ភ​។ ប៉ុន្តែ​ដឹង​អី​បែរ​ជា​យក​ពង​មាន​់​ផ្ញើ​នឹង​សត្វ​ក្អែក​ទៅវិញ ខណៈ​នៅ​យូរៗ​ទៅ​ឃើញ​ចៅ​នៅ​តែ​ម្នាក់​ឯង​ តា​ដេក​កំដរ​យូរៗ​នឹក​ឃើញ​ក៏​ឆ្មក់​ឱកាស​​រំលោភ​ចៅ​ម្ត​ង​ហើយ​ម្តង​ទៀត​ រហូត​ដល់មាន​ផ្ទៃ​ពោះ​៣​-៤​ខែ​ទើប​បែក​ធ្លាយ​នៅ​ពេល​ម្តាយ​ឪពុក​​ត្រឡប់​មក​លំនៅ​ឋាន​វិញ ឃើញ​កូន​ពោះ​ធំ​ក៏​សួរ​នាំ​ទើប​កូន​ស្រី​បាន​រៀប​រាប់​ពី​ជីតា​របស់ខ្លួន​ចាប់​រំលោភ​​​នាង ។ ​ពេល​ឮ​​កូន​ប្រាប់​បែប​នេះ ​ឪពុក​​ម្តាយ​​ក្មេង​ស្រី​​រង​គ្រោះ​​រន្ធត់​​ និង​ហួស​ចិត្ត​យា៉ង​ខ្លាំង​ក៏​​បាន​ទៅ​ប្តឹង​មេ​ភូមិ មេ​ឃុំ ឱ្យ​មេ​ប៉ុស្តិ៍​ចាប់​​ឪពុក​រប​ស់​ខ្លួន​ដែល​ត្រូវ​ជា​ជីតា​ក្មេង​ស្រី​​រង​គ្រោះ​​នាំ​ទៅ​​​កាន់​អធិការ​ដ្ឋាន​នគរ​បាល​ស្រុកបា​ភ្នំ ដើម្បី​កសាង​​សំណុំ​រឿង​បញ្ជូន​ទៅ​សាល​ាដំបូង​ខេត្ត។

នៅ​មុខ​សមត្ថ​កិច្ច​ តា​ចាស់​អគតិបាន​សារ​ភាព​ថា ខ្លួន​ពិត​ជា​បានចាប់​​រំលោភ​ចៅ​របស់ខ្លួន​ប្រាកដ​មែន​ តែ​តា​ចាស់​រូប​នេះ​មិន​និយាយ​អ្វី​ទាំង​អស់​សម្រាប់​ការ​សាកសួរ​របស់​អ្នក​កាសែត៕