ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​​​​ចាប់​រថយន្ត​​ដឹកឈើ​​ដែលកំពុង​ឡើង​សាឡង់​​ឆ្លង​កាត់​​​ទន្លេ​

13 ឆ្នាំ មុន

​ខេត្តក្រចេះ​​​​​ ៖ ​​ឈើប្រណីត​​​រាប់សិប​​​កំណាត់ ​បន្ទាប់​ពី​បានឆ្លង​កាត់​​ការ​ដឹក​ជញ្ជូន​ជាច្រើន​​ដំណាក់​កាល​ទាំង​ផ្លូវ​ ​​​ទឹក និង​ផ្លូវគោក ​ត្រូវបាន​បង្ក្រាប​​ក្រោយ​ពី​​បែក​ការណ៍​​ដឹង​ដល់​សមត្ថកិច្ច​។​ ការ​​ឃាត់​ទុក​នេះ​ធ្វើ​ឡើង​​កាលពី​វេលា​ម៉ោង​​​​​៣​ទៀប​​​ភ្លឺ​ថ្ងៃទី​៥ ​តុលា ​​នៅកំពង់​​​​ចម្លង​ ស្រុក​​ឆ្លូង​ បាន​​​​រថយន្ត​​​ធុនធំយីឌុប ​បួន​ភ្លៅ ​​មួយ​គ្រឿង

ខេត្តក្រចេះ​​​​​ ៖ ​​ឈើប្រណីត​​​រាប់សិប​​​កំណាត់ ​បន្ទាប់​ពី​បានឆ្លង​កាត់​​ការ​ដឹក​ជញ្ជូន​ជាច្រើន​​ដំណាក់​កាល​ទាំង​ផ្លូវ​​​​ទឹក និង​ផ្លូវគោក ​ត្រូវបាន​បង្ក្រាប​​ក្រោយ​ពី​​បែក​ការណ៍​​ដឹង​ដល់​សមត្ថកិច្ច​។​ ការ​​ឃាត់​ទុក​នេះ​ធ្វើ​ឡើង​​កាលពី​វេលា​ម៉ោង​​​​​៣​ទៀប​​​ភ្លឺ​ថ្ងៃទី​៥ ​តុលា ​​នៅកំពង់​​​​ចម្លង​ ស្រុក​​ឆ្លូង​ បាន​​​​រថយន្ត​​​ធុនធំយីឌុប ​បួន​ភ្លៅ ​​មួយ​គ្រឿង ​គ្មាន​ស្លាកលេខ ​ដែល​​​​​លួច​ផ្ទុក​ឈើ​ប្រណីត​​ប្រភេទធ្នង់ ​​មាន​ចំនួន​រាប់​សិប​​កំណាត់​​ធំៗ​​ដែល​គេ​ប៉ាន់​​​​ប្រមាណ​ថា ​​មាន​ចំនួន​​​​ប្រហែល​ជា​២០​ម៉ែត្រ​គូប​។

ក្នុងសកម្មភាព ចាប់ឃាត់​រថយន្ត​​ធន់​យក្ស​​​ដឹកឈើនេះ មន្ត្រីសមត្ថកិច្ច​​ពុំ​បានបញ្ជាក់​ឈ្មោះ​​​ម្ចាស់​ឈើ​ទាំងនេះទេ ​ប៉ុន្តែ​ដឹង​​ថា​ម្ចាស់ឈើ​​​ទាំង​នេះ​ជាមន្ត្រីយោធា ​​និង​មាន​​​របរ​រកស៊ី​​​ឈើ​ល្មើស​ច្បាប់​​​​ជាយូរ​មកហើយ​។​
តាមប្រភពព័ត៌​មាន​​មួយ​បាន​ឱ្យ​ដឹង​ថា ឈើប្រណីត​ទាំង​នេះ​​​ត្រូវបាន​ក្រុម​ឈ្មួញ​​​ដឹក​តាម​ទូកចេញពីភូមិ​សាស្ត្រ​​​​​ខេត្តស្ទឹងត្រែង ​​យក​​​មក​​ផ្ទេរ​​​​បន្ត​ដាក់​លើ​រថយន្តក្នុង​​ស្រុកព្រែកប្រសព្វ ​​និង​ឡើង​សាឡង់​​របស់ថៅកែ​​​ម្នាក់​ចេញពី​ចំណុច​​កំពង់​គរ ស្រុកព្រែក​ប្រសព្វ ឆ្ពោះ​ទៅ​ស្រុក​ឆ្លូង បម្រុង​​​យកទៅលក់​​បន្ត​​ឱ្យឃ្លាំង​​​ឈើ​​ដ៏​ធំ​មួយ​​​​នៅក្នុងស្រុកតំបែរ​​​​​ខេត្តកំពង់​ចាម​។

ប្រភពដដែលបាន​ឱ្យដឹង​ទៀត​ថា ​​បច្ចុប​្បន្ន​​នេះ​ការ​ដឹកជញ្ជូន​ឈើល្មើស​ច្បាប់​​របស់ក្រុម​​ឈ្មួញ​ គឺ​​​ធ្វើ​ឡើង​តាម​​​រូប​ភាពបែបនេះ ​​ដោយដឹក​ជញ្ជូន​​​ជា​ច្រើន​​​ដំណាក់​កាល ​ឆ្លងទឹក ​​ឡើងគោក ​​​ខណៈ​​​​ពេល​ដែល​​​​កំណាត់​ផ្លូវ​​​​​ជាតិលេខ​​​​​​៧៣​ ក្រចេះ ឆ្លូង ​​ត្រូវបាន​​​​​អាជ្ញាធរ​​មិនអនុញ្ញាត​​​​​​ឱ្យ​រថ​យន្ត​​ធន់​ធំ ​ឆ្លងកាត់​​​ក្រោយ​ពី​​​ផ្លូវនេះ​ត្រូវបាន​ទឹក​លិច​​​រួចមក​។

លោកទ្រី ​​ម៉េង​លាង ​នាយសង្កាត់​​​រដ្ឋបាល​ព្រៃ​​​​​​​ឈើឆ្លូង​​​បាន​ឱ្យដឹង​ថា សមត្ថកិច្ច​កំពុងតែ​​ស្រាវជ្រាវ​​​​រកអត្តសញ្ញាណ​​​ម្ចាស់ឈើទាំង​នេះ​ ​​ហើយ​ពេលនេះ​​ទាំង​​​រថយន្ត​ និងឈើ​​ បាន​ដឹក​យក​​មក​​​រក្សាទុកនៅ​សង្កាត់រដ្ឋបាល​​​​ ដើម្បី​កសាង​​​​សំណុំរឿង​​​បញ្ជូនទៅ​ថ្នាក​់លើ​បន្ត ៕