ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនល្មោភ​កាម​​​​រំលោ.ភក្មេងស្រី​​​អាយុ​16ឆ្នាំ​​​គេចខ្លួន​ត្រូវ​អស់​លក្ខណ៍​

13 ឆ្នាំ មុន

​ខេត្តរតនគិរី ៖ ​បុរស​​ម្នាក់​​ដែល​ចាប់​រំលោ.ភ​​​​ក្មេងស្រី​​ជា​ក្មួយ​​​ប្អូនថ្លៃស្រី ​នៅស្រុក​លំផាត់ កាលពីថ្ងៃទី​​​​២៧ កញ្ញា ​​​ឆ្នាំ​២០១១ ​​​បាន​ត្រូវកម្លាំង​​​​ប៉ូលិស​​ព្រហ្មទណ្ឌ​​​កម្រិតធ្ងន់ ​សហ​ការ​ជាមួយ​​កម្លាំង​​​អធិការ​ដ្ឋាន​​ស្រុក​លំផាត់ ​​​​ចាប់ខ្លួន​​បាន​នា​ល្ងាច​ថ្ងៃទី​​​៣ តុលា ​​​នៅ​ចំណុច​ផ្ទះ​ជួល​​​​មួយ​​នា​វេលាម៉ោង​​​៤​និង​​៣០នាទី​រសៀល​ ក្នុង​ភូមិ​​​​​៣ សង្កាត់​​ឡាបាន​សៀក ​ក្រុង​បានលុង ​​និង​កសាង​សំណុំរឿង​​​​បញ្ជូន​​​ទៅសាលាដំបូង​​​ខេត្ត​។​

ខេត្តរតនគិរី ៖ ​បុរស​​ម្នាក់​​ដែល​ចាប់​រំលោភ​​​​ក្មេងស្រី​​ជា​ក្មួយ​​​ប្អូនថ្លៃស្រី ​នៅស្រុក​លំផាត់ កាលពីថ្ងៃទី​​​​២៧ កញ្ញា ​​​ឆ្នាំ​២០១១ ​​​បាន​ត្រូវកម្លាំង​​​​ប៉ូលិស​​ព្រហ្មទណ្ឌ​​​កម្រិតធ្ងន់ ​សហ​ការ​ជាមួយ​​កម្លាំង​​​អធិការ​ដ្ឋាន​​ស្រុក​លំផាត់ ​​​​ចាប់ខ្លួន​​បាន​នា​ល្ងាច​ថ្ងៃទី​​​៣ តុលា ​​​នៅ​ចំណុច​ផ្ទះ​ជួល​​​​មួយ​​នា​វេលាម៉ោង​​​៤​និង​​៣០នាទី​រសៀល​ ក្នុង​ភូមិ​​​​​៣ សង្កាត់​​ឡាបាន​សៀក ​ក្រុង​បានលុង ​​និង​កសាង​សំណុំរឿង​​​​បញ្ជូន​​​ទៅសាលាដំបូង​​​ខេត្ត​។

លោកសំ វណ្ណៈ នាយរងការិយាល័យ​ប៉ូលិស​​​​ព្រហ្ម​ទណ្ឌ​​​កម្រិតធ្ងន់​​​​​​​ខេត្ត បានឱ្យ​​ដឹង​ថា ក្មេង​ស្រី​​​រងគ្រោះ​មាន​អាយុ​​១៦​ឆ្នាំ ជា​​ក្មេង​កំព្រា​​ឪពុក​ម្តាយ​​​ ស្នាក់នៅជាមួយ​ម្តាយ​មីង​​ក្នុង​​ឃុំប៉ាតាង ស្រុក​លំផាត់​។ ឯ​​ជន​សង្ស័យ​ឈ្មោះ​​ហួត ឆាយ អាយុ​​​៤៦​ឆ្នាំ ​មុខរបរ​ធ្វើ​​​ចម្ការ​ មានស្រុក​កំណើត​​នៅភូមិ​កុមារ​រាជ ​ឃុំបឹង​ណាយ ស្រុក​​ព្រៃឈរ​ ខេត្ត​កំពង់​ចាម តែ​បាន​មក​ស្នាក់នៅ​​ជាមួយប្អូន ​នៅ​ផ្ទះ​​​កើត​ហេតុ​​ខាង​លើ​។ ​លោកនាយរង​ការិ​យា​ល័យ​​ព្រហ្មទណ្ឌ​​ក​ម្រិត​​ធ្ងន់​រូបនេះ​​បាន​បន្ត​ទៀត​ថា ​ករណីរំលោភ​សេព​សន្ថវៈ​កើតឡើង​នៅ​យប់ថ្ងៃទី​​​២៧ កញ្ញា តែ​រហូត​ដល់​ថ្ងៃទី​៣០ កញ្ញា ​ទើបជនរងគ្រោះ​​​ និង​ម្តាយ​​​មីងមក​ប្តឹង​​​ប៉ូលិស​​ ហើយ​ប៉ូលិស​​អធិការ​ដ្ឋាន​ស្រុក​លំផាត់​ បញ្ជូន​​សំណុំរឿង និង​​ជន​​រងគ្រោះមក​​កាន់ការិ​យា​ល័យ​​​​​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់​​​ ដើម្បីចាត់ការ​តាម​នីតិវិធីច្បាប់ ​ព្រោះ​ជនសង្ស័យ​បានគេច​ខ្លួន​ពី​ស្រុក​​​លំផាត់​មក​ស្នាក់នៅ​​​​​ផ្ទះជួល​មួយ​កន្លែងស្ថិត​​​ក្នុង​ភូមិ​​៣ សង្កាត់​ឡា​​បាន​សៀក ក្រុងបានលុង​ ក្រោយពេល​ធ្វើ​សកម្មភាព​រំលោភ​​រួច​។

តាមការ​រៀប​រាប់​​របស់​ក្មេងស្រី​​រងគ្រោះបាន​ឱ្យ​​ដឹង​ថា ​​​នា​​យប់​ថ្ងៃទី​​​​២៧ ​កញ្ញា ​​​​នាង​​នៅ​ចាំ​ផ្ទះ​​​​ឱ្យម្តាយ​មីងជាមួយនឹង​​ជនសង្ស័យ ​លុះម៉ោង​​ប្រហែល​​៨​យប់​​​​ជនសង្ស័យ​បាន​គំរាម​​សម្លាប់ ហើយ​ចាប់​នាង​រំលោភ​​​​​រហូតបានសម្រេច​​ ព្រោះនៅ​យប់​នោះ​​​ម្តាយ​​​​​មីង និ​ងប្តី​​​របស់គាត់​​ដែល​ត្រូវជា​ប្អូនបង្កើត​​​​របស់ជនសង្ស័យ​ឈ្មោះ​ហួត ឆាយ​នេះ ​បាន​ទៅ​​ដេក​ចាំ​ចម្ការ​​​​​​ចម្ងាយ​ប្រហែល​​​៥០០ម៉ែត្រ​ពី​ផ្ទះ។ លុះស្អែក​ឡើង ​​នាង​បាន​និយាយ​រឿង​​​រ៉ាវ​ប្រាប់​ម្តាយ​មីង​អំពី​សកម្ម​ភាព​ចាប់រំលោភ​​របស់​ជន​សង្ស័យ ប៉ុន្តែ​​​​ម្តាយ​មីង​​​មិនជឿ​​​​ទេ ហើយ​ក៏​ទុក​​ឱ្យ​​​​នាង​ដេកនៅ​ចាំ​ផ្ទះ​មួយយប់ទៀត​​គឺ​យប់​ថ្ងៃទី​​២៨ កញ្ញា ​រួច​ជន​សង្ស័យ​​​នោះបានធ្វើ​សកម្ម​ភាព​​រំលោភ​ម្តងទៀត ​នៅម៉ោងប្រហែល​​​​៧​និង​​៣០​នាទីយប់​។ ​​នៅ​យប់​ថ្ងៃទី​​២៩ កញ្ញា ​​​នាង​បានរត់​ទៅ​ដេកនៅផ្ទះ​ចាំ​ច​ម្ការ​​ជាមួយម្តាយ​​​​មីង រួច​រៀបរាប់​អំពីសកម្ម​ភាព​​នោះ​ប្រាប់​​​ម្តាយ​មីង​​ជា​ថ្មី​ ប៉ុន្តែ​​​ម្តាយមីង​នៅតែមិនជឿ ​​ប៉ុន្តែ​​​ដោយសារ​​មានឈាម​ហូរ​ខ្លាំង​​មិនឈប់ ទើប​រឿងនេះ​បែកការណ៍​​​​ឡើង ​​ប្តឹង​​​ប៉ូលិស​​​​ឱ្យជួយរកយុត្តិធម៌​៕