ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងរាជអាវុធហត្ថខេត្ត ប្រជុំរៀបចំកម្លាំងការពារការិយាល័យបោះឆ្នោត

13 ឆ្នាំ មុន

ខេត្តក្រចេះ ៖ អនុវត្តតាមបទបញ្ជា​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជា​ការកងរាជអាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស អំពីភារកិច្ច​ទទួល​ខុសត្រូវលើកិច្ចការពារ​សន្តិ​សុខសណ្តាប់​ធ្នាប់ ក្នុងគ្រប់ដំណាក់កាលនៃ​ការ​ត្រួតពិនិត្យ និង​រៀបចំ​​ការ​បោះឆ្នោត​ជ្រើសរើស​ឃុំ-សង្កាត់ និង​ការ​បោះឆ្នោតជ្រើសតាំងតំណាង​រាស្រ្ត​ដែលនឹង​ប្រព្រឹត្តទៅ​ នៅពេលខាងមុខនេះ ទីបញ្ជាការកង​រាជ​អាវុធហត្ថបើកកិច្ចប្រជុំ​ពិភាក្សា លើ​ការ​

ខេត្តក្រចេះ ៖ អនុវត្តតាមបទបញ្ជា​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជា​ការកងរាជអាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស អំពីភារកិច្ច​ទទួល​ខុសត្រូវលើកិច្ចការពារ​សន្តិ​សុខសណ្តាប់​ធ្នាប់ ក្នុងគ្រប់ដំណាក់កាលនៃ​ការ​ត្រួតពិនិត្យ និង​រៀបចំ​​ការ​បោះឆ្នោត​ជ្រើសរើស​ឃុំ-សង្កាត់ និង​ការ​បោះឆ្នោតជ្រើសតាំងតំណាង​រាស្រ្ត​ដែលនឹង​ប្រព្រឹត្តទៅ​នៅពេលខាងមុខនេះ ទីបញ្ជាការកង​រាជ​អាវុធហត្ថបើកកិច្ចប្រជុំ​ពិភាក្សា លើ​ការ​ប្រមូលផ្តុំកងកម្លាំងចុះ​ការ​ពារសុវត្ថិភាព​នៅ​តាម​បណ្តាការិយាល័យ​បោះ​ឆ្នោត​នានា​នៅទូទាំង​ខេត្ត​ក្រចេះ។ កិច្ចប្រជុំពិភាក្សានេះបានប្រព្រឹត្ត​ធ្វើ​រយៈ​ពេលពេញមួយព្រឹកថ្ងៃទី៤ តុលា នៅសាល​ប្រជុំ​នៃបញ្ជាការដ្ឋានកងរាជ​អាវុធហត្ថ​ខេត្ត​ ក្រោមការដឹកនាំ​របស់លោកឧត្ត​សេនីយ៍​ត្រីកែវ ជា មេបញ្ជា​ការ​កងរាជអាវុធ​ហត្ថ​ខេត្ត ដោយ​មាន​ការ​ចូល​រួមពី​លោកមេបញ្ជាការរង ប្រធាន​មន្ទីរ និង​ការិយាល័យ ​មេបញ្ជាការ​ស្រុក និង​ស្នាក់​ការ​នៅ​ទូទាំងខេត្ត។

លោកអនុសេនីយ៍ឯក ហង្ស សំណាង នាយ​ការិយាល័យបុគ្គលិកនៃទីបញ្ជាការកងរាជ​អាវុធ​ហត្ថខេត្ត បានអានរបាយការណ៍ឲ្យដឹងថា កង​កម្លាំងនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ត នឹង​ត្រូវ​ចុះការពារ​សុវត្ថិ​ភាព​តាមការិយាល័យបោះ​ឆ្នោត។​ ការចុះការពារ​នេះ​មានចំនួន៣៧ការិយា​ល័យ ក្នុង​នោះ២៥ការិយាល័យ ត្រូវចុះការពារ​ដោយ​ម្ចាស់​ការ និង១២ការិយាល័យទៀត ចុះ​ការពារដោយសហការជាមួយកម្លាំងនគរ​បាល។

ក្នុងឱកាសនោះ​លោកឧត្តមសេនីយ៍ត្រី កែវ ជា មេបញ្ជាការ​កង​រាជ​អាវុធហត្ថខេត្ត បានថ្លែង​ថា មន្ត្រី​កង​កម្លាំងដែលបានទទួលការបែងចែក ត្រូវ​តែបំពេញ​ភារកិច្ចឲ្យបានម៉ត់ចត់និងយក​ចិត្ត​ទុកដាក់​ខ្ពស់​បំផុត ព្រោះ​ការងារ​នេះ​​ជាតួនាទី​របស់​យើង​ទាំងអស់គ្នា ជាកងកម្លាំង​ក្នុង​ការចុះ​ការពារ​សុវត្ថិភាព និងដើម្បីជាតិ​យើង​ទាំង​អស់​គ្នា។ លោកមេបញ្ជាការ បាន​ផ្តាំផ្ញើឱ្យមន្ត្រីកង​កម្លាំងទាំងអស់ត្រូវប្រញាប់រួសរាន់ទៅចុះឈ្មោះ​បោះឆ្នោត និងត្រៀមលក្ខណ​សម្បត្តិឱ្យ​បាន​គ្រប់​គ្រាន់ក្នុងការចុះយាមល្បាតតាមបណ្តាការិយា​ល័យដែលទទួលខុសត្រូវ ដើម្បីឱ្យកិច្ចដំណើរ​ការ​បោះឆ្នោតដែលជិតចូលមកដល់នេះ​ទទួល​បាន​ជោគ​ជ័យល្អប្រសើរទៅតាមការគ្រោងទុក​របស់​រាជរដ្ឋាភិបាល៕