ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួនបុរស​​៤​នាក់​ប្រុង​​​ទៅ​​ធ្វើពលករ​ខុសច្បាប់​​នៅប្រទេស​ថៃ​

13 ឆ្នាំ មុន

​ខេត្តកំពង់​ចាម​​​​​ ៖ បុរស​​​ចំនួន​​​៤នាក់ ​បាន​ព្យាយាម​​ជិះ​​ម៉ូតូ​​​ឌុប​ចំនួន​​​៣គ្រឿង ​​​បម្រុងនឹង​​ឡើង​ជិះ​​រថយន្ត​​ទៅធ្វើជាអ្នកនេសាទ​​អូសបង្គា​​នៅប្រទេសថៃ តែ​​​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​​​នៅ​នឹង​ចំណុច​​​មុខអធិការដ្ឋាន​​ នគរបាល​​ស្រុក​ក្រូច​ឆ្មារ​ កាលពីវេលាម៉ោង​​​៩ព្រឹក​​ថ្ងៃទី​​៣ តុលា ​២០១១ ហើយ​បាន​​​បញ្ជូន​​មក​សួរនាំ​​រួមជា​មួយ​នឹង​​អ្នករត់ម៉ូតូឌុប​​​៣នាក់ទៀត​​ ផងដែរ​។​ នៅ​​​ក្នុង​​​​ការឃាត់​ខ្លួន​​ពួកគេ​​​ទាំង​៤នាក់​នោះ​ គឺយោង​ទៅ​

ខេត្តកំពង់​ចាម​​​​​ ៖ បុរស​​​ចំនួន​​​៤នាក់ ​បាន​ព្យាយាម​​ជិះ​​ម៉ូតូ​​​ឌុប​ចំនួន​​​៣គ្រឿង ​​​បម្រុងនឹង​​ឡើង​ជិះ​​រថយន្ត​​ទៅធ្វើជាអ្នកនេសាទ​​អូសបង្គា​​នៅប្រទេសថៃ តែ​​​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​​​នៅ​នឹង​ចំណុច​​​មុខអធិការដ្ឋាន​​នគរបាល​​ស្រុក​ក្រូច​ឆ្មារ​ កាលពីវេលាម៉ោង​​​៩ព្រឹក​​ថ្ងៃទី​​៣ តុលា ​២០១១ ហើយ​បាន​​​បញ្ជូន​​មក​សួរនាំ​​រួមជា​មួយ​នឹង​​អ្នករត់ម៉ូតូឌុប​​​៣នាក់ទៀត​​ផងដែរ​។​ នៅ​​​ក្នុង​​​​ការឃាត់​ខ្លួន​​ពួកគេ​​​ទាំង​៤នាក់​នោះ​ គឺយោង​ទៅ​តាមបណ្តឹង​​​​របស់​​ឪពុកម្តាយ​​​​អ្នករង​គ្រោះ​។

តាមការ​ឱ្យដឹង​ពីលោកវរសេនីយ៍​​ត្រីឡាយ ​​ងួន អធិការ​​​នគរបាលស្រុកក្រូច​ឆ្មារ ​ប្រាប់​​​​​​ឱ្យ​​ដឹង​ថា ក្នុង​​ពេលដែល​​សមត្ថកិច្ច​​ចេញប្រតិ​បត្តិការ​​​នេះ​បានឃាត់​​បុរស​​ចំនួន​​៤នាក់ ​​ក្នុងនោះ​រួម​មាន​ ១-​ឈ្មោះ​ស្មាន កើត ​​អាយុ​៣៣​ឆ្នាំ ​​រស់នៅ​ភូមិ​​​​​ទ្រា​ទី​២ ឃុំ​ទ្រា ​ស្រុកក្រូចឆ្មារ ​​​២-ឈ្មោះ​​ម៉ាន ស្លេះ ​​ហៅ​ម៉ាត់ សុះ ​អាយុ​២៤​ឆ្នាំ ​រស់នៅភូមិ​ទ្រា​ទី​​៣ ឃុំ​ទ្រា ​៣-ឈ្មោះ​ម៉ាន ស្លេះ ​​អាយុ​​​២០​ឆ្នាំ ​​រស់​នៅ​ភូមិ​ទ្រាទី​២ ​ឃុំទ្រា ​​​​​និង​​៤-ឈ្មោះ​​​​​សុះ​​ អឹមរ៉ន ​អាយុ​​​៣៣​ឆ្នាំ រស់​នៅ​​ភូមិ​​​ទ្រា​ទី​​​៣ ឃុំទ្រា រួម​ទាំង​​អ្នក​រត់ម៉ូតូ​ឌុប​ចំនួន​៣នាក់​​ទៀត​ ហើ​យ​បាន​​ដក​ហូត​ម៉ូតូ​​​បាន​ចំនួន​៣គ្រឿង​​​ផងដែរ​។

លោកវរសេនីយ៍​​ត្រីឡាយ ងួន ​​បាន​ប្រាប់​បន្ត​ថា មុននឹង​ឈាន​ដល់​ការឃាត់​ជនសង្ស័យ​​ទាំង​​​៤នាក់​​ខាង​លើ​នេះ​ គឺ​ដោយសារតែ​​​​បាន​ទទួល​ពាក្យ​បណ្តឹង​​​​ពី​ឪពុក​របស់​​អ្នក​​រងគ្រោះ​ ទី​១ និង​ទី​​​​៣ ភ្លាម​ៗ​នោះ លោក​ក៏​បាន​ធ្វើការ​​​ឃាត់​ខ្លួន​​​ពួកគេទាំង​នោះ​ ​នៅ​ពេល​ដែល​​កំពុង​​ជិះម៉ូតូ​ឌុប​ចេញពី​​​​ភូមិទី​​៥ ឃុំ​​ស្វាយឃ្លាំង ​​ស្រុកក្រូចឆ្មារ ​​​ហើយ​ថែមទាំង​​​មិន​ឱ្យ​ឪពុក​ម្តាយ​​​​បានដឹង​ ​​ដោយ​មាន​មេខ្យល់​​ជាអ្នក​នាំចូលទៅប្រទេសថៃ​មិន​ស្រប​ច្បាប់​​ថែមទៀត​ផង​ ៕