ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ឈរ​លើ​ឆាក​អន្តរជាតិ​! នាយក​រដ្ឋមន្ត្រី​អា​ម៉េ​នី អញ្ជើញ​ដល់​កម្ពុជា ចូលរួម​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា​នេះ​ថា ៖ សូម​ស្វាគមន៍ ឯកឧត្តម Nikol Pashinyan នាយក​រដ្ឋមន្ត្រី​អា​ម៉េ​នី អញ្ជើញ​មក​កាន់​កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​២០​។

ឯកឧត្តម Nikol Pashinyan នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​អា​ម៉េ​នី អញ្ជើញ​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ទីក្រុង​តា​ខ្មៅ ខេត្តកណ្តាល នា​រាត្រី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៦ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី​២០ ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន និង​ម្ចាស់ផ្ទះ ។