រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុង បន្តបេសកកម្មមនុស្សធម៌ ចូលរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម ដោយបាននាំយកទឹកដោះគោផ្កាឈូកសរុបជាង ១ម៉ឺនកេស ប្រគល់ជូនដល់មន្ទីរពេទ្យធំៗចំនួន៣ បន្ថែមទៀត រួមមាន ៖ មន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដើម្បីចូលរួមគាំទ្រដល់ការថែទាំ និងផ្តល់សេវាសុខាភិបាល ក៏ដូចជាចែករំលែកក្តីស្រលាញ់ដល់បងប្អូន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

ក្នុងឱកាសនេះ លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងលោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាននាំយកទឹកដោះគោផ្កាឈូកទៅប្រគល់ជូនដល់មន្ទីរពេទ្យដោយផ្ទាល់ រួមមាន៖ មន្ទីរពេទ្យកាល់ម៉ែតចំនួន ៤៧៩៥ កេស, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតចំនួន ៣០២៨ កេស, និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈចំនួន ១៨៣៧ កេស។ សកម្មភាពទាំងនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ ជីប ម៉ុង ចំពោះសុខុមាលភាពរបស់បងប្អូនប្រជាជនខ្មែរ តាមរយៈការចែករំលែកក្តីស្រលាញ់ និងការគាំទ្រទៅកាន់សហគមន៍ជាបន្តបន្ទាប់ ។

ជាផ្នែកមួយ នៃសកម្មភាពសប្បុរសធម៌របស់យុទ្ធនាការចែករំលែកទឹកដោះគោផ្កាឈូកសរុបជាង ២ ម៉ឺនកេស ជីប ម៉ុង ក៏បានប្រគល់ទឹកដោះគោផ្កាឈូកសរុបជាង ៥,០០០ កេសជូនដល់មន្ទីរពេទ្យគន្ធបុប្ជាភ្នំពេញ និងមន្ទីរពេទ្យកុមារជាតិ។ មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំកំពូលរបស់ ជីប ម៉ុង ក៏បាននាំយកទឹកដោះគោសរុបជាង ៤,០០០ កេស ឧបត្ថម្ភទៅកាន់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ជាខេត្តសៀមរាប។ ជាមួយគ្នានោះ ជីប ម៉ុង ក៏បានឧបត្ថម្ភជាថវិកា និងសម្ភារៈប្រើប្រាស់ចាំបាច់ សរុបជាទឹកប្រាក់ចំនួន ៧៨០ លានរៀល ជូនប្រជាពលរដ្ឋចំនួន ៣៥០០ គ្រួសារ ដែលកំពុងស្នាក់នៅ «ភូមិរង់ចាំ» ផងដែរ ។ ស្មារតីរួបរួមគ្នា ខ្មែរ ស្រលាញ់ ខ្មែរ ! ៕ អត្ថបទសហការ






ចែករំលែកព័តមាននេះ