តារាសម្តែង ប៊ឺរី បំភ្លឺការសង្ស័យរឿងមានស្នេហ៍ថ្មី ក្រោយបែកបា.ក់គូស្នេហ៍ចាស់ជាអ្នកលក់អនឡាញ
- ភ្នំពេញ
រាជធានីភ្នំពេញ៖ តារាសម្តែងលោកប៊ឺរី បដិសេធថាលោកពុំទាន់រកបានអ្នកស្អំបេះដូងថ្មីទេ បន្ទាប់ពីបែកបាក់គូស្នេហ៍ចាស់ជាអ្នកលក់ផលិតផលអនឡាញដ៏ល្បីឈ្មោះនោះមក។
គេសង្ស័យថា លោកប៊ឺរី រកគូស្នេហ៍ថ្មីឃើញហើយ ដ្បិតលោកបានបង្ហោះរូបភាពនៃការធ្វើដំណើរផ្សងព្រេងតាមម៉ូតូជាមួយនារីវ័យក្មេងម្នាក់ ។
ជាមួយនឹងការបង្ហោះរូបភាពនេះ លោកប៊ឺរី សរសេរថា «អូនម៉ូតូមួយ បងម៉ូតូមួយ ជិះដេញគ្នាពេញព្រៃ ល្ងាចមកផ្ទះញ៉ាំបាយ ផឹកជាមួយគ្នានិយាយពីការរកស៊ីដែលពួកយើងនឹងចាប់ផ្តើមជាមួយគ្នា ដោយកម្លាំងញើសឈាម ដោយភាពថ្លៃថ្នូរ មិនបំពានអ្នកណា បន្ទាប់មកចូលបន្ទប់មើល Tom & Jerry» ។
បង្ហាញរឿងបែបនោះហើយទើបគេសន្និដ្ឋានថា លោកប៊ឺរី រកឃើញគូស្នេហ៍ថ្មី បន្ទាប់ពីបាក់បែកស្នេហ៍ជាមួយម៉ាដាមដា ដែលជាអ្នកលក់ផលិតផលអនឡាញដ៏ល្បីមួយរូប ។
ទោះជាយ៉ាងណាក្ដី កាលពីថ្ងៃទី២៧ សីហា ២០២៦ លោកប៊ឺរី បដិសេធថា រូបភាពដែលលោកបង្ហោះនោះ មិនមែនជារូបពិតទេ តែគឺជារូបភាពដែលលោកយកមកពីបណ្តាញសង្គម ។
លោកប៊ឺរី អះអាងថា «ខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនសារព័ត៌មានដែលបានចុះផ្សាយពីខ្ញុំថា សម្រាប់រូបភាពទាំងនេះ ជារូបដែលខ្ញុំបានយកមកពី FB ហើយ Post គ្រាន់តែប្រាថ្នាចង់បានជីវិតបែបនេះ មិនមែនកំពុងតែមានក្តីសុខជាមួយមនុស្សថ្មីទេ ។
ខ្ញុំជឿថាបងប្អូនអាចមើលដឹងថាមិនមែនជារូបខ្ញុំទេ មេត្តាបងប្អូនខាងសារព័ត៌មាន ប្រើប្រាស់ក្រមសីលធម៌របស់ខ្លួនដោយសាកសួរខ្ញុំជាសាមីខ្លួនជាមុនសិនមុននឹងចុះផ្សាយពីអ្វីមួយ ចៀសវាងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់បុគ្គល ។
ក្នុងន័យនេះខ្ញុំមិនបានបន្ទោសបងប្អូនព័ត៌មានដែលបានចុះផ្សាយពីខ្ញុំទេ តែសូមមេត្តាសាកសួរមកខ្ញុំបន្តិចសិនមុននឹងចុះផ្សាយណា ហើយខ្ញុំក៏រីករាយក្នុងការសហការជាមួយបងប្អូនព័ត៌មានសម្រាប់ការបំភ្លឺនូវរឿងរ៉ាវអ្វីមួយដែលបងប្អូនចង់ចុះផ្សាយផងដែរ សូមអធ្យាស្រ័យបងប្អូនទាំងអស់គ្នាទុកជាមុនបើសិនមានការលើសលួស» ៕











ចែករំលែកព័តមាននេះ