ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង ខាន់ ជេម ទម្លាយមូលហេតុ ធ្លាប់ហាមឃាត់ភរិយាមិនឱ្យលក់នំបញ្ចុក

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​លោក ខាន់ ជេ​ម បាន​ទម្លាយ​រឿង​ដែល​លាក់​ទុកជា​ច្រើន ឆ្នាំ គឺ​លោក​ធ្លាប់​ហាមឃាត់​ភរិយា​មិន​ឱ្យ​លក់​នំ​បញ្ចុក​ទេ ។ តើ​ហេតុ​អ្វី​បានជា​លោក​ហាម​លក់?

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​តារាចម្រៀង​លោក ខាន់ ជេ​ម ឱ្យ​ដឹង​ថា «១៥​ឆ្នាំ​ដែល​ខ្ញុំ​ធ្លាប់​ហាម​ប្រពន្ធ​មិន​ឱ្យ​បើកហាង​នំ​បញ្ចុក ព្រោះ​ខ្ញុំ​គិត​ច្រើន​ពី​ភាព​ជា​តារា​របស់ខ្ញុំ តែ​ចុង​ក្រោយ​ទើប​ដឹង​ថា អ្នក​ដែល​រារាំង​ក្តី​ស្រមៃ​គាត់ គឺ​ខ្ញុំ ហើយ​យើង​ក៏​ខាត​ពេល​អស់​១៥​ឆ្នាំ​» ។

ដោយឡែក​បើ​យោង​តាម​ការ​អះអាង​ពី​ភរិយា​របស់​លោក​ខាន់ ជេ​ម តាម​រយៈ​វី​ដេ​អូ​បង្ហោះ​លើ​បណ្តាញ​សង្គម​ឱ្យ​ដឹង​ថា មុខរបរ​លក់ «​នំ​បញ្ចុក​ទឹក​ម្ហិ​ច​» នេះ អ្នក​នាង​បាន​សុំ​លោក ខាន់ ជេ​ម ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​លោក​មិន​ឱ្យ​លក់ ដោយសារ​ពេល​នោះ​នាង​ក៏​ជាប់ដៃ​មើលថែ​កូន ។

លុះ​ក្រោយមក​អ្នក​នាង​សាកល្បង​លក់​នំ​បញ្ចុក​នេះ​តាម​អន​ឡាញ​។ លក់​រយៈពេល​១​ខែ​គឺ​ការ​មានការ​គាំទ្រ​ខ្លាំង ទើប​អ្នក​នាង​សម្រេចចិត្ត​រក​ទីតាំង ដើម្បី​បើកហាង​សម្រាប់​លក់​រហូត​មក​ដល់​សព្វថ្ងៃ មាន​រយៈពេល​៦​ឆ្នាំ​ហើយ ។

កន្លង​មក​លោក​ខាន់ ជេ​ម ហាក់​មិនសូវ​បាន​បង្ហាញមុខ និង​កូន​ជា​សាធារណៈ​ទេ ក្នុង​ពេល​លោក​កំពុង​ល្បីឈ្មោះ​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង ។ លោក​ទើបតែ​បង្ហាញមុខ​ភរិយា និង​កូន​ជា​សាធារណៈ​ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។

ក្រោយ​បើក​បង្ហាញ​គ្រួសារ​នោះ​មក លោក ខាន់ ជេ​ម ក្រៅពី​បង្ហាញ​សកម្មភាព​ការងារ​សិល្បៈ ក៏​តែងតែ​ជួយ​ផ្សព្វផ្សាយ​ពីមុខ​របរ​លក់​នំ​បញ្ចុក​ទឹក​របស់​ភរិយា​តាម​បណ្តាញ​សង្គម​ផង​ដែរ ៕