ស្ត្រីជនជាតិអៀកឡង់ ដែលមហាជនយល់ច្រឡំថា ជាជន ជាតិថៃនោះ បានចេញវីដេអូសុំទោសហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្ត្រីជនជាតិអៀកឡង់ ដែលមហាជនយល់ច្រឡំថា ជាជនជាតិថៃនោះ បានចេញវីដេអូសុំទោសចំពោះហេតុការណ៍ដែលបានប៉ះពារពាក្យសម្តីជាមួយក្រុមសម្អាងការនៅក្នុងសណ្ឋាគារ Patio ក្នុងខណ្ឌបឹងកេងកង ។

តាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការនគរបាលរាជធានីភ្នំពេញដឹងថា ស្ត្រីរូបនេះ មានឈ្នោះ THOMSON ANNABELLA អាយុ៥៤ឆ្នាំ ជនជាតិអៀកឡង់ សញ្ជាតិអៀកឡង់ ។ ស្ត្រីរូបនេះរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជាជាង១២ឆ្នាំមកហើយ ។ គាត់ស្រវឹងខ្លាំង ពីព្រោះកម្មវិធីខួប១២ឆ្នាំ នៃការទទួលមរណភាពកូនរបស់គាត់ ។ រឿងរ៉ាវបានបញ្ចប់ហើយ សូមបងប្អូនកុំចែករំលែកវីដេអូទៀត ចៀសវាងការយល់ច្រឡំ ។ សូមលើកទឹកចិត្ត និងទាក់ទាញភ្ញៀវបរទេសទាំងឡាយ ដែលកំពុងរស់នៅស្នាក់នៅ ធ្វើការ និងរកស៊ីនៅក្នុងស្រុករបស់យើង ។
គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានចាត់ទុកថា រឿងមិនគួរឱ្យកើត បន្ទាប់ពីលោកបានឃើញបណ្ដាញសង្គមបង្ហោះ លោកបានចាត់ឱ្យសមត្ថកិច្ចចុះទៅដល់កន្លែងសណ្ឋាគារ Paatio នៅខណ្ឌបឹងកេងកងនោះ ដើម្បីស្រាវជ្រាវ ។
តាមពិត ភ្ញៀវម្នាក់ជាស្ត្រីនោះ គាត់ជាជនជាតិអៀកឡង់ សញ្ជាតិអៀកឡង់ខាងជើង ឈ្មោះThomson Annabella អាយុ៥៥ឆ្នាំ គឺគាត់ស្នាក់នៅក្នុងសណ្ឋាគារខាងលើនោះ ក្នុងស្ថានភាពស្រវឹង ដោយរង់ចាំជណ្ដើរយន្តយូរពេក ក៏ងាកទៅនិយាយជាមួយក្រុមអ្នកសម្អាងជាភាសាថៃ និងអង់គ្លេស ។ ពេលនោះ បានប៉ះសម្ដីគ្នា ក្រុមអ្នកសម្អាងស្មានតែស្ត្រីនោះជាជនជាតិថៃក៏ថតបង្ហោះ។
លោកស្នងការក៏បានសំណូមពរដល់មហាជន មេត្តាឈប់បន្តចែកចាយពីមួយទៅមួយទៀត កុំអោយមានការយល់ច្រឡំ ៕

ចែករំលែកព័តមាននេះ