តារាសម្តែង និងជាពិធីការិនី ជីមមី ប្រកាសឱ្យមហាជនមានការប្រុងប្រយ័ត្ន ក្រោយមានផេកមួយយកវីដេអូនាងបង្ហោះបោ.កប្រាស់រឿងប្រា.ក់កម្ចី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាសម្តែង និងជាពិធីការិនី អ្នកនាង ជីមមី ម៉េង បានប្រកាសឲ្យមហាជន ជាពិសេសបណ្តាអ្នកគាំទ្ររូបនាងទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន បន្ទាប់ពីនាងបានប្រទះឃើញមានផេកហ្វេសប៊ុកមួយបានយកវីដូរបស់នាងទៅបង្ហោះក្នុងន័យបោកប្រាស់ ដោយការផ្តល់ប្រាក់កម្ចី ខណះពេលដែលនាងមិនបានដឹង និងធ្វើរឿងនេះឡើយ ។
តារាស្រីរូបនេះបានបញ្ចេញផេកបោកប្រាស់ដែលមានឈ្មោះថា ជំនួយប្រាក់កម្ចីតាមអ៊ីនធឺណេត ដែលបានបង្ហោះវីដេអូដែលមានរូបភាពរបស់នាងផ្ទាល់ ដោយអះអាងពីការខ្ចីប្រាក់ចាប់ពី១ពាន់ដុល្លារ រហូតដល់១៥ម៉ឺនដុល្លារ ។
យ៉ាងណាក្រោយឃើញបញ្ហានេះ ជីមមី ក៏បានចែកចាយនូវព័ត៌មានខាងលើនេះលើបណ្តាញសង្គម ដោយភ្ជាប់ជាមួយនឹងសំណេរថា ផេកបោកមួយបានយកវីដេអូនាងខ្ញុំទៅបង្ហោះថាផ្តល់ជូនកម្ចី វាមិនមែនជារឿងពិតទេ សូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា សូមជួយស៊ែរកុំអោយជនបោកប្រាស់ ធ្វើបាបប្រជាជនស្លូតត្រង់ ។
ជុំវិញបញ្ហាខាងលើនេះ តារាស្រីរូបនេះនៅមិនទាន់ចេញមុខអះអាងពីការចាត់វិធានការយ៉ាងណាឡើយ ក្រៅពីអំពាវនាវឲ្យមហាជនមានការប្រុងប្រយ័ត្ន និងកុំឲ្យចាញ់បោក ក្នុងពេលដែលនាងកំពុងធ្វើការស្រាវជ្រាវជាជំហ៊ានដំបូងតាមរយះសារការសួរនាំព័ត៌មាននានាពីបណ្តាប្រិយមិត្តដែលបានចូលទៅខំមិននៅពីក្រោមអ្វីដែលនាងបានបង្ហោះខាងលើនេះ ។
គួរបញ្ជាក់ថា ជីមមី គឺជាការតារាសម្តែង និងជាពិធីការិនីដែលមានកេរ្តិ៍ឈ្មោះមួយ ដោយសារតែនាងមានរូបរាងស្រស់សោភា និងមានវោហាស័ព្ទ ជាពិសេសនាងក៏អាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញផងដែរ ។
ទោះបីយ៉ាងណា ក្រោយសម្រេចចិត្តចូលរោងការមានគ្រួសារជាមួយស្វាមីដែលជាកូនកាត់បរទេសមក អ្នកនាង ជីមមី ហាក់ខកខានមិនបានចេញមុខច្រើនក្នុងវិថីសិល្បៈដូចជាពេលមុនឡើយ ដោយសារតែនាងរវល់ ចាប់ដៃជាមួយស្វាមីបើកមុខរបររកស៊ីផ្ទាល់ខ្លួន ហើយសល់ពេលទំនេរនាង និងស្វាមីក៏បានឆ្លៀតពេលចាយជីវិតយ៉ាងហ៊ឺហារ ដោយធ្វើដំណើរកំសាន្តនៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក ។
បើទោះបីជារៀបការកសាងគ្រួសារយ៉ាងមានសុភមង្គលអស់រយះពេលប្រមាណជាង១ឆ្នាំមកហើយក៏ដោយ ប៉ុន្តែរហូតមកទល់នាពេលនេះតារាសម្តែងនាង ជីមមី ហាក់មិនទាន់លេចឮដំណឹងល្អពីការពពោះកូនដំបូងរបស់ខ្លួននៅឡើយទេ ៕










ចែករំលែកព័តមាននេះ