ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង អ៊ីវ៉ា ​បង្ហាញមុខគូស្នេហ៍ និងបង្ហើបគម្រោងរៀបការ​

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារាចម្រៀង​នាង អ៊ី​វ៉ា និង​គូស្នេហ៍ បាន​បង្ហើប​គម្រោង​ប្រាប់​មហាជន​ថា អ្នក​ទាំង​ពីរ​នឹង​ចូល​រោងការ​នៅ​ឆ្នាំ​ក្រោយ​នេះ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​ស្វែង​យល់ចិត្ត​គ្នា​អស់​រយះ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខ​ណះ​ពេល​ដែល​ស្នេហា​របស់​ពួក​នាង​ក៏​មានការ​វិវឌ្ឍន៍​ទៅ​មុខ​យ៉ាង​ល្អ​ផង​ដែរ ។

ការ​បង្ហើប​គម្រោង​រៀប​ការ​ពី​សំណាក់​តារាចម្រៀង​រូប​នេះ និង​គូស្នេហ៍​ធ្វើ​ឡើង ក្រោយ​ពី​អ្នក​ទាំង​ពីរ បាន​បណ្តើរគ្នា​យ៉ាង​បើកចំហរ ក្នុង​ការ​ចូលរួម​ពិធី​មង្គលការ​មិត្តភក្តិ​កាលពី​ពេល​ថ្មី​ៗ​នេះ ។

អ៊ី​វ៉ា បាន​បញ្ជាក់​តាម​រយះ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា ថ្ងៃនេះ​ការ​គេ ថ្ងៃក្រោយ​ការ​ខ្ញុំ​វិញ​ហើយ​សន្យា​ឆ្នាំ​ក្រោយ ក្នុង​ពេល​ដែល​គូស្នេហ៍​របស់​នាង​ក៏​បាន​បញ្ចេញ​សំ​ណេ​រ​ដូច​គ្នា​នេះ​ផង​ដែរ ។

យ៉ាងណា​ទោះជា​ដំណឹង​នេះ​ជា​ការ​ពិត​ឬ​មិន​ពិត គេ​ឃើញ​ទស្សនិកជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ អ៊ី​វ៉ា ជា​ច្រើន​បាន​ចូល​ទៅ​ធ្វើការ​ខំ​មិន ដោយ​ម្នាក់​ៗ​បាន​ចូលរួម​អបអរ និង​គាំទ្រ​ប្រសិនបើ​ការ​អះអាង​ខាងលើ​របស់​តារា​រូប​ស្រី​នេះ​ក្លាយជា​ការ​ពិតមែន ។

ជា​ការ​កត់សម្គាល់ មួយ​រយះ​ចុង​ក្រោយ​នេះ តារាចម្រៀង​នាង អ៊ី​វ៉ា បាន​ចាប់ផ្តើម​បណ្តើរគ្នា​យ៉ាង​ត្រសង​ជាមួយ​គូស្នេហ៍​យ៉ាង​បើកចំហរ ដោយ​មិន​មានការ​លាក់លៀម​ដូច​ពី​ពេល​កន្លង​ទៅ​នោះ​ឡើយ ក្នុង​ពេល​ដែល​គូស្នេហ៍​របស់​នាង​ក៏​ចង់​បង្ហាញ​ពី​ទំនាក់ទំនង​ស្នេហា​របស់​ពួក​គេ​ជា​សាធារណៈ​ដូច​គ្នា ។

គូស្នេហ៍​របស់​តារា​ស្រី​រូប​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​បុរស​វ័យក្មេង​រូប​សង្ហា​មួយ​រូប ដែល​មានមុខ​ជំនួញ​ផ្ទាល់ខ្លួន និង​ក៏​ជា​ម្ចាស់​ក្លឹ​ប​បាល់ទាត់​ដ៏​ល្បីឈ្មោះ​មួយ​ប្រចាំ​ខេត្តសៀមរាប​ផង​ដែរ ខ​ណះ​ពេល​ដែល​អ្នក​ទាំង​ពីរ​បាន​ភ្ជាប់​ចំណង​ស្នេហ៍​ជាមួយ​គ្នា​អស់​ជា​ច្រើន​មក​ហើយ​ដែរ ។

យ៉ាងណា​បើ​ទោះបីជា​ភ្ជាប់​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​គ្នា​អស់​ជា​ច្រើន​ឆ្នាំ និង​ក្រោម​ការ​ដឹង​លឺ​ពី​ចាស់ទុំ​ទាំង​សងខាង​ក៏​ដោយ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​លឺ​ថា តារា​ស្រី​រូប​នេះ​បញ្ជាក់​ពី​ដំណឹង​ច្បាស់លាស់​នៃ​ការ​ចូល​រោងការ​នៅ​ពេល​ណា​នៅឡើយ​ទេ ក្នុង​ពេល​ដែល​ការ​កំណត់ពេល​ចូល​រោងការ​នៅ​ឆ្នាំ​ក្រោយ​របស់​តារាចម្រៀង​នាង អ៊ី​វ៉ា នា​ពេល​នេះ​ក៏​អាច​និយាយ​បាន​ថា ទំនងជា​មិន​អាច​ច្បាស់លាស់​១០០%​នៅឡើយ​ដែរ ។

ទោះជា​យ៉ាងណា កន្លង​មក តារាចម្រៀង​នាង អ៊ី​វ៉ា ធ្លាប់​បាន​អះអាង​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុងស្រុក​ថា នាង​នឹង​មាន​គម្រោង​គ្រង​ឈុត​កូនក្រមុំ​ដូច​មិត្ត​រួម​អាជីព​ដែរ​ពេល​នាង​មាន​អាយុ​៣០ ឆ្នាំ ដែល​នោះ​ហើយ​គឺជា​ពេលវេលា​ដែល​សម​ស្រប​ឲ្យ​នាង​អាច​រៀប​ការ​មាន​ស្វាមី ៕