ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ហារយ​ប្លន់​នៅ​ស្រុក​ឧដុង្គ​ប្រមូល​យក​ទ្រព្យ​សម្បត្តិ​អស់​ផ្អើល​គោះ​ត្រដោកចោរ​បា.ញ់​ប្រាវ

12 ឆ្នាំ មុន

ខេត្ត​ក្រ​ចេះ ៖ ទំនាស់​រឿង​ផឹក​ស៊ី​ស្រ​វឹង​ចាក់​ចម្រៀង​​ខា​រ៉ា​អូ​ខេ​​ថ្លង់​​រំ​ខាន​ ដំណេក​ពេ​ល​យប់​ដំណាក់​រាំង ស្រុក​ឧដុង្គ ធ្វើ​ឱ្យ​​គ្រួសារ​កសិ​ករ​​មួយ​បាន​រង​គ្រោះ​បាត់​បង់​ទ្រព្យ​សម្បត្តិ​​ លុយ​កាក់​​មួយ​​​ ចំនួន​ធំ​​ និង​សល់​តែ​​សំបក​ផ្ទះ​​ ។

ខេត្ត​ក្រ​ចេះ ៖ ទំនាស់​រឿង​ផឹក​ស៊ី​ស្រ​វឹង​ចាក់​ចម្រៀង​​ខា​រ៉ា​អូ​ខេ​​ថ្លង់​​រំ​ខាន​ដំណេក​ពេ​ល​យប់​ដំណាក់​រាំង ស្រុក​ឧដុង្គ ធ្វើ​ឱ្យ​​គ្រួសារ​កសិ​ករ​​មួយ​បាន​រង​គ្រោះ​បាត់​បង់​ទ្រព្យ​សម្បត្តិ​​ លុយ​កាក់​​មួយ​​​     ចំនួន​ធំ​​ និង​សល់​តែ​​សំបក​ផ្ទះ​​ ។

មន្ត្រី​​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​ឧដុង្គ បាន​រៀប​រាប់​​ឱ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង​​១១​និង​១៥​នាទី​យប់ ថ្ងៃ​ទី​៧ សីហា ​មាន​ក្រុម​ចោរ​​​ពុំ​ស្គាល់​មុខ​​ចំនួន​៥​នាក់​ ប្រដាប់​ដោយ​​អាវុធអាកាកាត់​ស្នូក​មួយ​ដើម​ ស្លៀក​ពាក់​ខោអាវ​ស៊ីវិល បាន​ធ្វើ​សកម្ម​​ភាព​ប្លន់​​ផ្ទះ​របស់​ឈ្មោះ​អោ លីវ និង​ប្រពន្ធ​​ឈ្មោះ​​តាំង ឡាយ អាយុ​៤៧​ឆ្នាំ ​​។ នា​យប់​នោះ​​ក្រោយ​ពេល​រាំង​ភ្លៀង​​ពុំ​ទាន់​ដាច់​​គ្រាប់​ផង ​ស្រាប់តែ​មាន​ជន​៥​នាក់​​បាន​ឡើង​លើ​ផ្ទះ​​ធាក់​ទ្វារ​ខាង​មុខ​ចូល​ក្នុង​ផ្ទះ​​ ហើយ​​វាយ​ប្តី​ឈ្មោះ​អោ លីវ មួយ​​​ដំបង​ឫស្សី​​ រួច​ឱ្យ​ដេក​ផ្កាប់​មុខ​​ជា​មួយ​​កូន​ប្រុស​ច្បង​ ដោយយក​ភួយ​ស្តើង​ទៅ​ចង​ដៃ​​ ហើយ​​ភ្ជង់​​គំរាមប្រពន្ធ​ឈ្មោះ​តាំង ឡាយ ឱ្យ​​ប្រគល់​​​មាស​ប្រាក់​ឱ្យ​ខ្លួន​​ទាំង​អស់​ ពុំ​ដូច​នោះទេ នឹងសម្លាប់​​ទាំង​ប្តី​ប្រពន្ធ​ និង​កូន​មួយ​សំបុក​គ្មាន​​សល់​ទេ ។ ក្រុម​ចោរ​​ប្រមូល​យក​មាស​ប្រាក់​​អស់ ពុំ​ទាន់​ចេញ​ពី​ក្នុងផ្ទះ​​ភ្លាមៗ​​ទេ ​ដោយ​សារ​មាន​​ស្នូរ​ជួង​ស្នូរ​គោះ​ត្រដោក​​​ផ្អើ​ល​ឆោ​ឡោ​​ពេញ​ទាំង​ភូមិ​ប្រមូល​គ្នា​ជួយ​ជនរងគ្រោះ​ ។

ទោះបីជា​បែប​ណា​ ​ក្រុមចោរ​បាន​បាញ់​គំរាម​​ចំនួន​៣​គ្រាប់ ​ហើយក៏​ចាក​ចេញ​​ទៅបាត់​​ស្រមោល​​ដែរ។ ម្ចាស់​ផ្ទះ​រងគ្រោះ​បាន​រាយ​ការណ៍​​ថា ក្នុងហេតុការណ៍​នេះ ចោរ​ប្លន់​ប្រមូល​អស់​ខ្សែ​.កប្លាទីន​១​ខ្សែ ​ទម្ងន់​​២​ជី​កន្លះ ​ខ្សែ​.ក​មាស​១​ខ្សែ​ទម្ងន់​​៥​ជី ចិញ្ចៀន​​ត្រា​មួយ​វង់​ទម្ងន់​១​​តម្លឹង ​លុយ​​ចំនួន​៥០០​ដុល្លារ និង​៣​លាន​រៀល ទូរស័ព្ទ​​ចំនួន​២​គ្រឿង។ ​ម្ចាស់​ផ្ទះបាន​និយាយ​​​ប្រាប់​​​សមត្ថ​កិច្ច​​ថា ​ពេល​នេះ​លុយ​កាក់​​ និង​មាស​ប្រាក់​​ទាំង​ប​៉ុន្មាន​ដែល​គាត់​​​​​ខំ​សន្សំ​ទុក​ចែក​​កូន​ចៅ​​​បាន​អស់​រលីងហើយ ប៉ុន្តែ​បាន​គង់​វង្ស​​ជីវិត​ពុំ​មាន​អ្នក​ណា​ម្នាក់​រង​របួស​ធ្ងន់​ធ្ងរ​រហូត​ដល់​ចូល​មន្ទីរ​ពេទ្យ​ទេ ។ ​
នៅ​កន្លែងកើតហេតុ​​សមត្ថ​កិច្ច​​កង​រាជអាវុធ​ហត្ថ​​ខេត្ត និង​នគរបាល​​ រក​ឃើញ​សំបក​គ្រាប់​ធុនអាកា៤៧ចំនួន​៣ ​បន្សល់​ទុក​នៅ​ក្នុង​បរិវេណ​​​ផ្ទះ​ជន​រងគ្រោះ​ ។ ក្រោយ​ពី​កើត​ហេតុ​ សមត្ថ​កិច្ច​​ក៏​បាន​ចុះ​ធ្វើការ​ពួន​ស្ទាក់​ទាំង​​យប់​ផង​ដែរ ប៉ុន្តែ​​ពុំ​ឃើញ​ស្រមោល​​​ចោរ​ទាំង​​នោះ​ទេ ៕