ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចសម្រុកចូលបង្ក្រាបសម្បុក Online Scams ធំៗ ២កន្លែង ដកហូតទូរស័ព្ទជាង១,៧០០គ្រឿង និងឃាត់ខ្លួនជនជាតិចិន៣នាក់

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​៣​នាក់ ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​អគ្គស្នងការ​នគរបាល​ជាតិ សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ចំនួន​ពីរ​ទីតាំង នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ព្រមទាំង​ដកហូត​វត្ថុ​តាង​ប្រព្រឹត្ត​បទល្មើស​ជា​ច្រើន​កេះ ។

តាម​រដ្ឋបាល​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៦ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​សែន​សុខ ចូលរួម​សហការ ជាមួយ​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​អគ្គស្នងការ​នគរបាល​ជាតិ ដោយ​មានការ​ដឹកនាំ​ពី លោក ស៊ិ​ត វណ្ណៈ ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​ទីតាំង​សង្ស័យ​ចំនួន​២​ទីតាំង មាន​ដូច​ខាងក្រោម ៖

១-​ទីតាំង​ផ្ទះល្វែង​លេខ G-13 ផ្លូវ​ហ្គូ​ដ​ឌី ក្នុង​បរិ​វេន​ផ្សារ​រតនា​ផ្លា​ហ្សា ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​ឃាត់​ខ្លូ​ន​ជនជាតិ​ចិន​០១​នាក់ និង​ដកហូត​វត្ថុ​តាង ដូច​ខាងក្រោម ៖-Keyboard ចំនួន​០៨​កេស-Mother board ចំនួន​១៩​កេស ​-Network ចំនួន​០២​កេស -​ទូរ​សព្ទ ចំនួន​០៤​កេស ​-​កុំព្យូទ័រ​យួរដៃ ចំនួន​០៥​កេស​-Adapter all in one +Phone ចំនួន​០៤​កេស ។

២-​ទីតាំង​បុរី​កា​ណា​ឌី​យ៉ា ផ្ទះ​លេខ D21 ផ្លូវ​ឌៀល​ណេ​ស ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ជនជាតិ​ចិន​០២​នាក់ និង​ដក​ហួត​សម្ភារៈ មាន​ដូច​ខាងក្រោម ៖ -​ទូរ​សព្ទ​ដៃ ចំនួន​១៧៤០​គ្រឿង​-computer all in one ចំនួន​១១​គ្រឿង​-​ស៊ី​មកា​ត និង​គ្រឿងបន្លាស់​ទូរស័ព្ទ​-​រថយន្ត ព្រូស ពណ៌​ស ១​គ្រឿង​សព្ទ​មួយ​ចំនួន ។

តាម​ការ​កោសល្យ​វិ​ច្ឆ័​យ​របស់​មន្ត្រី​ជំនាញ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ជាប់​ពាក់ព័ន្ធ​សង្ស័យ​រក្សា​ទុក និង​ផ្គត់ផ្គង់​ឧបករណ៍​បម្រើ​អោយ​បទល្មើស online scams ជនជាតិ​ចិន និង​សម្ភារ​វត្ថុ​តាង​ខាងលើ​បញ្ជូន​ទៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕